រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនLand Rover ដែលជាក្រុមហ៊ុនផលិតរថយន្តខ្នាតអន្តរជាតិមួយនៅប្រទេសអង់គ្លេស បាននិងកំពុងបញ្ចេញម៉ូដែលរថយន្តម៉ាក Land Rover និង Range Roverស៊េរីថ្មីឆ្នាំ ២០១៣ របស់ខ្លួន ដែលនឹងនាំមកលក់នៅក្នុងប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនអីុនវ៉ូតិច (Envotech)នៅចុងឆ្នាំ២០១២ និងដើមឆ្នាំ២០១៣ ។ ដើម្បីប្រារព្ធនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុនបានបើកការសម្ពោធរយៈពេលពីរគឺថ្ងៃចាប់ពីថ្ងៃទី២២ដល់២៣ កញ្ញា នៅសណ្ឋាគារសូហ្វីតែល ។
ក្រុមហ៊ុន Land Roverបានផ្ដល់នូវម៉ូដែលរថយន្តចំនួន៦រួមមាន Range Rover Vogue ,Range Rover Sport, Range Rover Evoge , Land Rover Discovery, Land Rover Freeland, Land Rover Defender ។ រថយន្តរបស់ក្រុមហ៊ុនទាំងអស់ចាប់តាំងពីរថយន្តមានល្បឿនលឿនV៨ ដែលមានចំណុះសាំង៥លីត្ររហូតដល់រថយន្តកូនកាត់ដែលប្រើថាមពលអគ្គិសនី និងប្រេងម៉ាស៊ូតថាមពលកាន់តែខ្លាំងស៊ីប្រេងកាន់តែតិច គ្រឿងបំពាក់កាន់តែទំនើប សុវត្ថិភាពកាន់តែខ្ពស់ បើកបរបានគ្រប់ស្ថានភាពផ្លូវ ធន់ក្នុងការប្រើប្រាស់ ផ្ដល់នូវទំនុកចិត្ត ភាពជឿជាក់ ជាមួយមោទនភាពយ៉ាងអស្ចារ្យ ។
លោកអ៊ុយ វុទ្ធី នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអីុនវ៉ូតិចបានឱ្យដឹងថា រថយន្ត Range Rover Vogue ជាប្រភេទរថយន្តដែលប្រជាជនកម្ពុជានិយមប្រើប្រាស់ជាពិសេសRange Rover Vogue សេ៊រី២០១៣តែម្ដងជាម៉ូដែលស័ក្ដិសមឥតខ្ចោះសម្រាប់ប្រជាជនកម្ពុជា។លោកបានបន្តថា រថយន្តម៉ាក Vogue នេះមានកម្លាំងអតិបរមាជាមួយនឹងម៉ាស៊ីនV៨វ៉ាត់ ។ ទោះបីជាបើកបរលើដីភក់ និងដីខូង លើខ្សាច់ឬលើថ្មក្រួស Range Rover Vogue សេ៊រី២០១៣ បានផ្ដល់នូវថាមពលប្រកបដោយផាសុកភាពខ្ពស់ ។ លើសពីនេះទៅទៀត វាបានភ្ជាប់ជាមួយកាមេរ៉ា៥ជុំវិញរថយន្តដែលបានជួយសម្រួលអ្នកបើកបរលើផ្លូវចង្អៀត និងបំពាក់ដោយប្រព័ន្ធGPS ដែលអាចចង្អុលបង្ហាញគោលដៅបាន ។ លោកបានបន្ថែមថា ប្រសិនបើអតិថិជនចង់ជាវរថយន្តប្រភេទនេះ លោកអ្នកគួរតែអញ្ជើញមកក្រុមហ៊ុនអីុនវ៉ូតិចឱ្យបានរួសរាន់ ។
អគ្គនាយកផ្នែកបច្ចេកទេសលោកទុយ សំបូរ មានប្រសាសន៍ថា មានតែក្រុមហ៊ុនអីុនវ៉ូតិចតែមួយគត់ដែលមានឧបករណ៍វិនិច្ឆ័យរួមទាំងបរិក្ខារប្រើដោយប្រព័ន្ធកុំព្យូទ័រដែលចាំបាច់ណាស់សម្រាប់សេវាកម្មថែទាំជួសជុលគ្រប់ប្រភេទរបស់រថយន្តRange Rover និង Land Rover ក្នុងប្រទេសកម្ពុជា។ សូមជម្រាបថា ក្រុម ហ៊ុនអីុនវ៉ូតិច គឺជាក្រុមហ៊ុនតែមួយគត់ដែលបានទទួលសិទ្ធិពីរោងចក្រនៅប្រទេសអង់គ្លេសដើម្បី ចែកចាយរថយន្ត Range Rover និង Land Rover ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ហើយរាល់រថយន្តថ្មីទាំងអស់របស់ក្រុមហ៊ុនគឺមានការធានាក្នុងរយៈ ពេល៣ឆ្នាំឬ ១០០.០០០គីឡូម៉ែត្រ៕
ចែករំលែកព័តមាននេះ