ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វក់​នឹង​ល្បែង​​ភ្នាល់​បាល់ម្នាក់​ត្រូវ​ប្រពន្ធ​ស្តី​បន្ទោស​ ស្រី​ស្នេហ៍​បង្ខំ​រៀប​ការ​លោត​ពី​លើ​ផ្ទះ​ជាន់​ទី​២ សម្លា.ប់ខ្លួន​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​​ម្នាក់​បាន​លោត​​ទម្លាក់​​ពី​លើ​ផ្ទះ​​ជាន់​ទី​២ ​ប៉ុន​ប៉ង​សម្លា.ប់​ខ្លួន​​ក្រោយ​ពី​លេង​ល្បែង​ចាញ់​​អស់​ប្រាក់ ស្រី​ស្នេហ៍​បង្ខំ​រៀប​ការ​ និងឈ្លោះ​​ទាស់​ទែង​ជា​មួយ​ប្រពន្ធ​ ក៏​​ទៅ​​ទិញ​​ស្រា​ផឹក​ឱ្យ​​​​ទោរ​ទន់​អង្គុយ​សំកុក​​យុង​ចិត្ត​គិត​អ្វី​មិន​លេច​ក៏​សម្រេច​​ចិត្ត​លោត​​សម្លា.ប់​ខ្លួន​តែម្តង ប៉ុន្តែ​​មិន​ស្លា.ប់​​នោះ​ទេ ​គ្រាន់តែ​​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

រាជធានីភ្នំពេញ ៖ ​បុរស​​ម្នាក់​បាន​លោត​​ទម្លាក់​​ពី​លើ​ផ្ទះ​​ជាន់​ទី​២ ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​​ក្រោយ​ពី​លេង​ល្បែង​ចាញ់​​អស់​ប្រាក់ ស្រី​ស្នេហ៍​បង្ខំ​រៀប​ការ​ និងឈ្លោះ​​ទាស់​ទែង​ជា​មួយ​ប្រពន្ធ​ ក៏​​ទៅ​​ទិញ​​ស្រា​ផឹក​ឱ្យ​​​​ទោរ​ទន់​អង្គុយ​សំកុក​​យុង​ចិត្ត​គិត​អ្វី​មិន​លេច​ក៏​សម្រេច​​ចិត្ត​លោត​​សម្លាប់​ខ្លួន​តែម្តង ប៉ុន្តែ​​មិន​ស្លាប់​​នោះ​ទេ ​គ្រាន់តែ​​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

​ហេតុការណ៍​​លោតពី​លើ​ផ្ទះ​សម្លាប់​ខ្លួន​នេះ ​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាចថ្ងៃ​ទី​​២៤ កញ្ញា ២០១២ ​ស្ថិត​នៅផ្ទះ​លេខ​37E2z ជាន់​ទី​២ ​ផ្លូវ​លេខ​​២១៧ ​សង្កាត់​មនោរម្យ ខណ្ឌ​៧មករា បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើលដល់​​មនុស្ស​ម្នា​ទៅចោមរោម​មើល​​អ៊ូ​អរ​ផង​ដែរ ។ បុរស​រងគ្រោះ​​ឈ្មោះ​អីុ ​សំបូរ ហៅ​​ឆ្លូញ អាយុ​​៣៧​ឆ្នាំ  ជា​មនុស្ស​ចូលចិត្ត​លេង​ល្បែង​ចាក់​​ភ្នាល់​បាល់ និងល្បែង​​នៅកាស៊ីណូ ។

តាម​ប្រភពពី​អ្នក​ស្គាល់​ជន​រងគ្រោះ​បាន​ឱ្យ​ដឹងថា ​លោក​សំបូរ ​ហៅឆ្លូញ ​ជា​មនុស្ស​ចូលចិត្ត​​លេង​ល្បែង​​អបាយ​មុខ ​ដូចជា បៀ កន្ទុយ​លេខ (ឆ្នោត) ​​ចាក់​ភ្នាល់​បាល់ និង​លេង​ល្បែង​​នៅ​កាស៊ីណូ ។ មុន​ពេល​កើតហេតុ​លោក​សំបូរ​បា​ន​ចាញ់​​ល្បែង​អស់​​ប្រាក់​រលីង​ពី​ខ្លួន ពេល​ចូល​ផ្ទះ​ក៏​កើត​ជម្លោះ​ឈ្លោះ​ប្រកែក​ជា​​មួយ​ប្រពន្ធ​​ស្ទើរ​បែក​ផ្សែង​ ហើយ​ត្រូវ​ប្រពន្ធ​ស្តីបន្ទោស​​ពីរឿង​លេង​ល្បែង…​មិន​តែ​ប៉ុណ្ណោះ​​ទៅ​លួច​មាន​ស្រី​ស្នេហ៍​​យូរ​ខែ​ យូរ​ឆ្នាំ​ ហើយ​ត្រូវ​ស្រីស្នេហ៍​បង្ខំ​​ឱ្យ​រៀប​ការ​ជ​មួយ​ចេញ​មុខ​ចេញ​មាត់​​ក៏​យុង​ចិត្តងើប​មុខ​មិន​រួច​ ទិញ​ស្រា​ផឹក​កាត់​សាញ ។

​ពេល​ផឹក​ទោ​រទន់​​ស្ពឹក​មុខ​ ​លែង​ខ្វល់​អ្វីជា​សំខាន់​​ សូម្បីជីវិត​ក៏​លែង​គិត​ ហើយ​មោហ៍​បាំង​ងប់​ងល់​ចង់​តែស្លាប់​​ក៏ងើប​​ដើរ​មក​យ៉​ខាង​មុខ ហើយ​លោត​ចុះ​ទៅ​ក្រោម​តែម្តង ប៉ុន្តែ​​ពេល​នោះ​បាន​សំយាប​ដំបូល​ផ្ទះជាន់​ផ្ទាល់​ដី​ជួយ​ទ្រ​មួយ​គន្លាក់ ទើបធ្លាក់​មក​ដល់​ដី​ធ្វើ​ឱ្យ​ការ​បោក​ផ្ទប់​ហាក់​ស្រាល​បន្តិច ទើប​មិនស្លាប់​គ្រា់នតែ​រង​របួស​​ធ្ងន់ ​៕