ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​​វៀតណាម​​២​នាក់​​លួច​ទូក​ឆ្លងដែន​​ប៉ូលិស​ចាប់ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​​តាកែវ ៖ ជនជាតិ​​វៀតណាម​​ចំនួន​២​នាក់​ត្រូវ​បាន​​ប៉ូលិស​​ស្រុក​កោះ​​អណ្តែត ​ស្រាវជ្រាវ​​ចាប់ខ្លួន​បាន​ជា​បន្ត​បន្ទាប់​​រួច​បញ្ជូន​​​ទៅកាន់​​ស្នងការ​​ដ្ឋាន​​នគរ​បាល​ខេត្ត​​ចាត់​ការ​ទៅតាម​​​ផ្លូវ​ច្បាប់ ខណៈ​​ពេល​ដែល​​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​លួច​យក​ទូក​របស់​ប្រជា​ពល​រដ្ឋ​ជា​ញឹក​ញាប់​​ លុះ​​លួច​លើក​​​ក្រោយ​​​ត្រូវ​ម្ចាស់​គេ​ទាន់​​​ស្រែក​​ឆោឡោ​​ឡើង​ធ្វើ​​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​​​ប៉ូលិស​​​​ស្រាវជ្រាវ​​ចាប់​ខ្លួន​​បាន​២​នាក់​តែម្តង ។ ហេតុការណ៍​​​​នេះ​​បាន​កើត​ឡើង

ខេត្ត​​តាកែវ ៖ ជនជាតិ​​វៀតណាម​​ចំនួន​២​នាក់​ត្រូវ​បាន​​ប៉ូលិស​​ស្រុក​កោះ​​អណ្តែត ​ស្រាវជ្រាវ​​ចាប់ខ្លួន​បាន​ជា​បន្ត​បន្ទាប់​​រួច​បញ្ជូន​​​ទៅកាន់​​ស្នងការ​​ដ្ឋាន​​នគរ​បាល​ខេត្ត​​ចាត់​ការ​ទៅតាម​​​ផ្លូវ​ច្បាប់ ខណៈ​​ពេល​ដែល​​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​លួច​យក​ទូក​របស់​ប្រជា​ពល​រដ្ឋ​ជា​ញឹក​ញាប់​​ លុះ​​លួច​លើក​​​ក្រោយ​​​ត្រូវ​ម្ចាស់​គេ​ទាន់​​​ស្រែក​​ឆោឡោ​​ឡើង​ធ្វើ​​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​​​ប៉ូលិស​​​​ស្រាវជ្រាវ​​ចាប់​ខ្លួន​​បាន​២​នាក់​តែម្តង ។ ហេតុការណ៍​​​​នេះ​​បាន​កើត​ឡើង​​កាលពីថ្ងៃទី​​២៣ កញ្ញា ​២០១២ ​​វេលា​ម៉ោង​​៧​និង​៥០​នាទីព្រឹក​នៅភូមិ​បន្ទាយ​ធ្លាយ ឃុំ​ព្រៃ​ខ្លា ស្រុក​កោះ​អណ្តែត ។

លោក​យុត ភិន ​អធិការ​ស្តី​ទី​នគរបាល​ស្រុក​កោះ​អណ្តែត បាន​ឱ្យ​​ដឹងថា ​ជនជាតិ​វៀតណាម ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​យ៉ ​យ៉ឹង​លឹក ​​ភេទប្រុស អាយុ​​២៧​ឆ្នាំ ​រស់​នៅភូមិ​យឹន​កូវ ឃុំ​យឹង​យ៉ា ​ស្រុក​ស្វាយ​ទង ខេត្ត​អាង​យ៉ាង ប្រទេស​វៀតណាម​ និង​ម្នាក់​ទៀត​ឈ្មោះ​ញឹម សិត ​ហៅ​ក្រឹង ញឹក ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​រស់​នៅភូមិ​​បី ឃុំ​ភូហួយ ​ស្រុក​អាង​ភូ ​ខេត្ត​អាង​​យ៉ាង ​ប្រទេស​វៀតណាម ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕