ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ក្រចក​ដៃ​វែង​​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក

13 ឆ្នាំ មុន

តាម​សារ​ព័ត៌មាន​​បរទេស​ផ្សាយ​ថា ​ស្ត្រី​​ជន​ជាតិ​ហូឡង់​រស់​នៅ​អាមេរិក​ឈ្មោះ គ្រីស វ៉ល​តុន ដែល​រក្សា​ក្រចក​ដៃ​​​មិន​ដែល​កាត់​អស់​រយៈ​ពេល​១៨​ឆ្នាំ​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​ពិភព​លោក​​​ដែលក្រចក​​ដៃ​វែង​ជាង​គេ​​ ។​យោង​តាម​របាយការណ៍​​របស់​ជីនៀស​វើល​ឱ្យ​ដឹងថា អ្នក​​ស្រី វ៉ល​តុន ជា​ជន​ជាតិ​​ហូឡង់​ត្រូវ​គេ​ឱ្យ​ឈ្មោះ​​​ថា ​ជា​ស្ត្រី​មាន​ក្រចក​​ដៃ​វែង​ជាង​គេ​បំផុត​​ ។ ​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ​

តាម​សារ​ព័ត៌មាន​​បរទេស​ផ្សាយ​ថា ​ស្ត្រី​​ជន​ជាតិ​ហូឡង់​រស់​នៅ​អាមេរិក​ឈ្មោះ គ្រីស វ៉ល​តុន ដែល​រក្សា​ក្រចក​ដៃ​​​មិន​ដែល​កាត់​អស់​រយៈ​ពេល​១៨​ឆ្នាំ​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​ពិភព​លោក​​​ដែលក្រចក​​ដៃ​វែង​ជាង​គេ​​ ។​យោង​តាម​របាយការណ៍​​របស់​ជីនៀស​វើល​ឱ្យ​ដឹងថា អ្នក​​ស្រី វ៉ល​តុន ជា​ជន​ជាតិ​​ហូឡង់​ត្រូវ​គេ​ឱ្យ​ឈ្មោះ​​​ថា ​ជា​ស្ត្រី​មាន​ក្រចក​​ដៃ​វែង​ជាង​គេ​បំផុត​​ ។ ​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​​ក្នុង​ទី​ក្រុង​ញូវយ៉ក​ជា​កន្លែង​ដែល​ស្តាត​ក្លាតុន​​ជា​អ្នក​​នាំ​ពាក្យ​របស់​ជីនៀស​​បានទទួល​ស្គាល់​នូវ​ភាព​​វែង​នៃ​ក្រចក​​ដៃ​របស់អ្នក​ស្រី​វ៉ល​តុន ។

អ្នក​ស្រី​គ្រីស ​វ៉ល​តុន ដែល​មាន​អាយុ​៤៥​ឆ្នាំ​ឱ្យ​ដឹង​ថា ក្រចកដៃ​ឆ្វេង​របស់​នាង​គឺ​មាន​ប្រវែង​១០​ហ្វ៊ីត​និង​២​អុីង រី​ឯ​ក្រចក​ដៃ​ស្តាំ​មាន​ប្រវែង​៩ហ្វ៊ីត​និង​៧​អុីង ។ នាង​បញ្ជាក់​ថា នាង​​តុប​តែង​និង​សម្អាត​ក្រចក​ដៃ​របស់​ខ្លួន​ជាញឹក​ញាប់ ​​រួម​ទាំង​ការ​ធ្វើ​ការ​ផ្ទះ​សម្បែង​​ផង​ដែរ ។ ពេល​ខ្លះ​នាង​​​ពិបាក​ក្នុង​ការ​ធ្វើ​ការ​ងារ​បូក​រួមទាំង​ការ​សម្អាត​ក្រចក​ដៃ​ផង​ដែរ ដោយ​សារ​វា​វែង​​ពេក ។​

អ្នក​ស្រី​​វ៉ល​តុន ​បញ្ជាក់​ថា អ្នក​ស្រី​ជា​អ្នក​ចម្រៀង ​ហើយ​ពិតជា​ស្អប់​ការ​សម្អាត​ក្រចក​ដៃ​របស់​ខ្លួន​​​ ក៏ប៉ុន្តែ​នាង​ត្រូវ​តែ​សម្អាត​ឱ្យ​ស្អាត​គ្រប់​ពេល គឺ​បើទុក​យូរ​វា​តែង​តែ​មាន​ពពួក​ធូលី​ផ្សេងៗ​ចូល ។ ​អ្នក​ស្រី​តែងតែ​សម្អាតក្រចក​ម្តង​ក្នុង​មួយ​ថ្ងៃ ។​​អ្នក​ស្រី​​បន្ត​ថា អ្នកស្រី​ប្រើ​គន្លាក់​ម្រាម​ដៃ​របស់​អ្នក​ស្រីដើម្បី​​វាយ​អត្ថ​បទ​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់អ្នក​ស្រី ហើយ​ពេល​ឥឡូវ​អ្នក​ស្រី​ទទួល​បាន​ការ​ចុះ​បញ្ជី​ជា​ជើង​ឯក​ដែល​មាន​ក្រចក​វែង​ជាង​គេ​បំផុត​​​នៅក្នុង​ពិភព​លោក​ ។​​ដោយឡែកអ្នក​ស្រី​រ៉េ​ម៉ុន ​ដែល​មាន​ក្រចក​ដៃ​​ប្រវែង​​៨​ហ្វ៊ីត បានខូច​ដោយ​សារ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​ក្នុង​ឆ្នាំ​២០០៩ កន្លង​ទៅ ៕