រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០១២ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងមន្ត្រីរាជការក្រោមឱវាទ បានចុះពិនិត្យផ្លូវបេតុងនៅក្នុងភូមិសាស្ត្រភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ដែលទើបតែសាងសង់រួចរាល់នៅពេលថ្មីៗកន្លងមកនេះ។
លោក សេង សាញ់ បានបញ្ជាក់ថា ផ្លូវបេតុងដែលបានសាងសង់រួចរាល់នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យរហូតមកដល់ពេលនេះមានសរុប១៨៤ខ្សែ ។
សកម្មភាពដ៏រស់រវើករបស់អាជ្ញាធរក្នុងសង្កាត់ស្ទឹងមានជ័យ បានធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងសង្កាត់មានសេចក្តីត្រេកអរថ្លែងអំណរគុណ ជូនពរលោកចៅសង្កាត់និងមន្ត្រីទាំងអស់ឱ្យមានសុខភាពល្អដើម្បីដឹកនាំ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិសាស្ត្រឱ្យកាន់តែមានភាពរីកចម្រើនលូតលាស់ទៅមុខទៀត ។
លោក សេង សាញ់ បានមានប្រសាសន៍ថា ការអភិវឌ្ឍផ្លូវនិងលូបង្ហូរទឹកនៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ គឺបានកើតឡើងក្រោមការដឹកនាំផ្ទាល់ពីលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ ដែលបានអនុញ្ញាតឱ្យអាជ្ញាធរសង្កាត់ធ្វើការចលនាប្រជាពលរដ្ឋតាមភូមិចូលរួមចំណែកជាថវិកាផ្ទាល់ខ្លួនដើម្បីស្ថាបនាផ្លូវបេតុងឫស្សីតាមរូបមន្ត ៥០ បូក ៥០ របស់សាលារាជធានីភ្នំពេញ ។ លោកចៅសង្កាត់បានបន្តថា ក្នុង នោះដែរក៏មានផ្លូវបេតុងជាច្រើនខ្សែទៀតត្រូវបានប្រជាពលរដ្ឋនាំគ្នាស្ថាបនាដោយចំណាយថវិការបស់ខ្លួនទាំងស្រុង ៕
ចែករំលែកព័តមាននេះ