ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កង​ទ័ព​អង់​គ្លេស​សម្រាល​កូន​នៅអាហ្វ​ហ្គា​នី​ស្ថានពេល​បំពេញ​តួនាទី

13 ឆ្នាំ មុន

សារ​ព័ត៌មានបរទេស​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយឱ្យ​ដឹង​​ថា​ ស្ត្រី​កងទ័ព​ជនជាតិ​អង់​គ្លេស​ សុំ​មិន​បង្ហាញ​ឈ្មោះក្នុង​​អង្គ​ភាព​ទ័ព​កាំ​ភ្លើង​ធំ​ ប្រ​ចាំសមរភូមិ​ក្នុង​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​ បាន​សម្រាល​កូន​ក្នុង​អំឡុង​ពេល​បំពេញ​តួ​នាទី​ ។​ នាង​មិន​បាន​ដឹង​ថា​ ខ្លួន​កំពុង​មានគភ៌​ទេ​នៅ​ពេល​រដ្ឋា​ភិបាល​បញ្ជូន​ទៅ​បំពេញ​តួ​នាទី​នៅ​មូលដ្ឋាន​ទ័ព​។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​​ បាន​ថ្លែង​ថា​ ស្ត្រី​កងទ័ព​រូប​នោះ​សម្រាល​កូន​ប្រុស​កាលពី​ថ្ងៃ​ទី​១៨​ កញ្ញា​ នៅ​មន្ទីរ​ពេទ្យ​យោធា​ក្នុង​មូល​ដ្ឋាន​ទ័ព​ខេម​ប៊ែល​សិន​ ខេត្ត​ហេល​ម៉ាន ជាកន្លែង​តែ​មួយ​ដែល​ព្រះ​អង្គ​ម្ចាស់​​ហែរី​ រាជទាយាទ​ទី៣​ស្នាក់​នៅ​ និង​បំពេញ​តួ​នាទី​ក្នុង​នាម​ជា​អ្នក​បើក​ឧទ្ធ​ម្ភាគចក្រ ។ ក្រោយ​ពេល​សម្រាល​ ម្តាយ​និង​កូននោះ​មាន​សុខ​ភាព​ល្អ​ ។

នោះ​ជា​ស្ត្រី​កងទ័ព​ដំបូង​ពី​អង់​គ្លេស ​ដែល​សម្រាល​កូន​នៅអាហ្វ​ហ្គានីស្ថាន​​ ។​ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រចាំ​ការ​តាំ​ងពី​ខែ​មីនា ខណៈ​ពេល​​ក្រសួង​ការពារ​​ជាតិ​ និង​រូប​នាង​ផ្ទាល​់​មិន​បាន​ដឹង​ថា​ នាង​មាន​គភ៌​រយៈ​ពេល​៥សប្តាហ៍ ។
បច្ចុប្បន្ន​ ស្ត្រី​​រូប​នោះ​ត្រូវ​បា​ន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​អង់​គ្លេស​វិញ​ហើយ​ ៕