ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសជំទង់ម្នាក់ បានត្រូវប៉ូលិសប៉ុស្ដិ៍ខ្ទុំក្រាំង ឃាត់ខ្លួននៅវេលាម៉ោង៨យប់ថ្ងៃទី២១ កញ្ញា ពីបទរំលោភក្មេងស្រី អាយុ៨ឆ្នាំ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២០ កញ្ញា កន្លងមក ។លោកសម សាក់ អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ក្មេងប្រុសម្នាក់នេះឈ្មោះហេន សុខនៅ អាយុ១៦ឆ្នាំ មានទីលំនៅក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ។
កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២០ កញ្ញា ជននេះបានហៅក្មេងស្រីម្នាក់អាយុ៨ឆ្នាំ មានផ្ទះក្បែរគ្នា មកលេងបិទពួនក្នុងផ្ទះ ។ តាមការសន្និដ្ឋានក្មេងប្រុសរូបនេះប្រហែលជាមានគោលបំណងទុកជាមុន ទើបពេលមានឱកាសក៏បង្ខំចាប់រំលោភក្មេងស្រីនៅក្នុងផ្ទះរបស់ខ្លួនរហូតបានសម្រេច ។ ក្រោយមកដោយសារក្មេងស្រីមានការឈឺផ្សា និងមានឈាមប្រលាក់សំពត់ ព្រមទាំងហូរឈាមពុំឈប់ភិតភ័យក៏នាំទៅជួយលាងសម្អាតតែមិនបាត់ទើបបែកការណ៍ដឹងដល់ឪពុកម្ដាយ ។
ការឃាត់ខ្លួនក្មេងប្រុសជំទង់រូបនេះបានធ្វើឡើងមួយថ្ងៃក្រោយពីការចាប់រំលោភ ។លោកវរសេនីយ៍ទោស្វាយ យឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសហេន សុខនៅសារបានភាពដោយអត់លាក់លៀមថា ខ្លួនពិតជាបានចាប់ក្មេងស្រីរំលោភមែន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ