ឥណ្ឌូណេស៊ី ៖ ព្រឹត្ដិការណ៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុន PT.TC SUBARU នៅប្រទេសឥណ្ឌូណេស៊ី ទីក្រុងហ្សាការតានាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ PT.TC Subaru បានដាក់តាំងរថយន្ដម៉ូដែលថ្មីចំនួន៣គ្រឿងរបស់ខ្លួននៅក្នុងកម្មវិធីតាំងពិព័រណ៍រថយន្ដលក្ខណៈអន្ដរជាតិលើកទី២០នៅទីក្រុងហ្សាការតាសម្រាប់ឆ្នាំ២០១២ ។ នេះជាការបង្ហាញឱ្យឃើញកាន់តែច្បាស់សម្រាប់អ្នកប្រើប្រាស់រថយន្ដSubaruទៅលើលំនឹងនិងទំនុកចិត្ដក្នុងការបើកបរ ។
ក្រុមហ៊ុន MOTOR IMAGEបានវិនិយោគនៅប្រទេសឥណ្ឌូណេស៊ីលើរថយន្ដ៣ម៉ូដែល មានលក្ខណៈSportល្អឥតខ្ចោះតាំងពីតួរថយន្ដខាងក្រៅ រហូតដល់ផ្ទៃខាងក្នុងរថយន្ដដែលមានរចនាបថល្អប្លែកសម្រាប់យុគសម័យថ្មីនៃប្រភេទរថយន្ដបំពាក់ដោយម៉ាស៊ីនBoxerនោះគឺម៉ូដែលSUBARU(BRZ) ។ រថយន្ដថ្មី២ម៉ូដែលទៀតដែលមានលក្ខណៈបច្ចេកវិទ្យាខ្ពស់លើការបើកបរនោះ គឺម៉ូដែល Subaru Impreza 2.0i និង Subaru XV ។ ការណែនាំទៅលើរថយន្ដ៣ម៉ូដែលដែលបានតាំងបង្ហាញនៅប្រទេសឥណ្ឌូណេស៊ី ក៏បាននាំមកនូវភាពស្រស់ថ្លាសម្រាប់អ្នកទស្សនាគ្រប់ៗគ្នារបស់ក្រុមហ៊ុន MOTOR IMAGE ។ វាមានអត្ថន័យខ្លាំងណាស់សម្រាប់ពេលវេលាដែលបានរង់ចាំជាយូរណាស់មកហើយ ដើម្បីចូលរួមក្នុងកម្មវិធីនេះយើងបាននាំមកនូវរថយន្ដម៉ូដែលថ្មីរបស់Subaru XV ដែលក្រុមហ៊ុនMOTOR IMAGEបានផលិតឡើងនៅប្រទេសម៉ាឡេស៊ី ហើយយកលំនាំតាមមាត្រដ្ឋានផ្អែកលើគុណភាពនិងសុវត្ថិភាពក្នុងពេលបើកបរ ដូចគ្នាទៅនឹងការផលិតនិងការនាំចេញរបស់ក្រុមហ៊ុនSubaruនៅប្រទេសជប៉ុន។
លោកGlenn Tan អគ្គនាយកក្រុមហ៊ុនPT.TC Subaru មានប្រសាសន៍ថា យើងសង្ឈឹមថាម៉ូដែលSubaru XVនឹងទទួលបាននូវការចាប់អារម្មណ៍ខ្ពស់ពីបណ្ដាអ្នកទស្សនានិងអ្នកចង់ជាវរថយន្ដSUV។ លោកបានបន្ថែមទៀតថាSubaru XV នឹងនាំអោយមានការផ្លាស់ប្ដូរសម្រាប់អ្នកប្រើប្រាស់រថយន្ដប្រភេទSUVលើគ្រប់ស្ថានភាពផ្លូវថ្នល់ ។ បច្ចុប្បន្ននេះ ដោយមានតម្រូវការកាន់តែច្រើនឡើងនៃការប្រើប្រាស់រថយន្ដដែលបំពាក់ដោយSymmetrical All Wheel Drive នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ក្រុមហ៊ុន MOTOR IMAGE លក់ចេញរថយន្ដចំនួន១៣.០០០គ្រឿងនៅលើទីផ្សារក្នុងឆ្នាំ២០១១ ។
ដោយផ្អែកលើកំណើនលក់មានការកើនឡើងនោះ ប្រព័ន្ធបែងចែកក្នុងតំបន់ក៏មានការកើនឡើងដូចគ្នាផងដែរ គ្រាន់តែជាងមួយឆ្នាំប៉ុណ្ណោះប្រពន្ធ័បែងចែករបស់ក្រុមហ៊ុនបានកើនឡើងរហូតដល់៣៦កន្លែងក្នុងប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុនមានគម្រោងពង្រីករហូតដល់៤៤កន្លែងផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងប្រទេសថៃនៅក្នុងឆ្នាំ ២០១៣ខាងមុខនេះ ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន MOTOR IMAGEមានបណ្ដាញចែកចាយចំនួន២០០កន្លែងនៅទូទាំងទីផ្សារអាស៊ី ។
ក្រុមហ៊ុន MOTOR IMAGE បានទទួលសិទ្ធិលក់ផ្ដាច់មុខរថយន្ដSubaruក្នុងប្រទេសសិង្ហបុរីអស់រយៈពេល២៦ឆ្នាំកន្លងមកហើយគិិតតាំងពីឆ្នាំ១៩៨៦មក។ក្រុមហ៊ុនបានបង្កើតការិយាល័យជាច្រើនកន្លែងមានដូចជា៖ កម្ពុជា ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន ចិន កោះតៃវ៉ាន់ ថៃ និង ប្រទេសវៀតណាម ដើម្បីផ្ដោតការយកចិត្ដទុកដាក់ចំពោះអ្នកប្រើប្រាស់ក្នុងតំបន់ជាមួយនឹងភាពខុសគ្នានៃការបើកបររថយន្ដSubaru ៕
ចែករំលែកព័តមាននេះ