ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​ក្រឡើទែន​ជាជំងឺ​ដែល​ឆ្លង​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​

13 ឆ្នាំ មុន

តាម​សារ​ព័ត៌មាន​បរ​ទេស​​​ផ្សាយ​ថា រោគ​ក្រ​ឡើ​ទែន​ជា​ប្រភេទ​មេ​រោគ​ដែល​តែង​តែ​កើត​មាន​ចំពោះ​មនុស្ស​មួយ​ចំនួន​ និង​​មាន​លក្ខណៈ​ឆ្លង​ ។ រោគ​ក្រឡើ​ទែន​នេះ​បង្ក​ឡើ​ង​​ដោយ​​េម​រោគ​ក្រឡើ​​ទែន​ ហើយ​វា​ជា​​ប្រភេទ​​ជំងឺ​ដែល​តែង​តែ​កើតមាន​ជា​ញឹក​ញាប់​ទៅ​លើ​កុមារ​ និង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​​ដែល​មិន​សូវ​មាន​ការ​អភិ​វឌ្ឍ​ផ្នែក​​ខាង​ការ​​ចាក់​ថ្នាំវ៉ាក់​សាំង​​បង្ការ​មេរោគ​ក្រឡើ​

តាម​សារ​ព័ត៌មាន​បរ​ទេស​​​ផ្សាយ​ថា រោគ​ក្រ​ឡើ​ទែន​ជា​ប្រភេទ​មេ​រោគ​ដែល​តែង​តែ​កើត​មាន​ចំពោះ​មនុស្ស​មួយ​ចំនួន​ និង​​មាន​លក្ខណៈ​ឆ្លង​ ។ រោគ​ក្រឡើ​ទែន​នេះ​បង្ក​ឡើ​ង​​ដោយ​​េម​រោគ​ក្រឡើ​​ទែន​ ហើយ​វា​ជា​​ប្រភេទ​​ជំងឺ​ដែល​តែង​តែ​កើតមាន​ជា​ញឹក​ញាប់​ទៅ​លើ​កុមារ​ និង​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​​ដែល​មិន​សូវ​មាន​ការ​អភិ​វឌ្ឍ​ផ្នែក​​ខាង​ការ​​ចាក់​ថ្នាំវ៉ាក់​សាំង​​បង្ការ​មេរោគ​ក្រឡើ​ទែន ។

ជំងឺ​​ក្រឡើទែន​​នេះ មាន​​លក្ខណៈ​ហើម​​ក្រឡឹង​ក ​និង​ក្រពេញ​ទឹក​មាត់​​ដែល​បណ្តា​ល​ឱ្យ​​មាន​​ការ​ឈឺ​ចាប់​​ខ្លាំង ហើយ​គ្មាន​​ការ​ព្យាបាល​ណាមួយ​​ឱ្យ​​ពិត​ប្រាកដ​​​ទៅ​លើ​​រោគ​សញ្ញា​នៃ​ជំងឺ ​នេះ​​ទេ ។ ​រោគ​សញ្ញានៅ​ពេល​ដែល​កើត​ជំងឺ​ក្រឡើ​ទែន​រួម​មាន គ្រុន​ក្តៅ ឈឺក្បាល​​​ រោគរលាក​លំពែង។ ចំណែករោគ​​សញ្ញា​មួ​យ​ចំនួន​ទៀត​ គឺ​ជា​រោគ​សញ្ញា​បន្ទាប់​​បន្សំ​មាន​ដូចជា ស្ងួត​មាត់ ឈឺ​ចាប់​នៅ​ផ្ទៃ​មុខ និង​ត្រចៀក​​ មិន​សូវ​និយាយ​ស្តី​ច្រើន​ ពេល​ខ្លះ​ក៏​មានអាការ​​ដែល​អាច​ធ្ងន់​ជាង​នេះ​ទៅ​ទៀត។​​

រោគ​សញ្ញា​​ដំបូង​នៃ​ជំងឺ​ក្រឡើ​ទែន​នេះ​ គឺ​​​តែង​តែ​មាន​​អាការ​ឈឺក្បាល គ្រុន​ក្តៅ រសាប់​រសល់​​ និ​ងមិន​សូវ​ឃ្លាន​អាហារ ។​​ជំងឺ​ក្រឡើ​ទែន​ជា​ជំងឺ​មួយ​ដែល​​មាន​លក្ខណៈ​​ឆ្លង​ពី​មនុស្ស​ម្នាក់ទៅមនុស្ស​ម្នាក់ទៀត​​​​តាម​រយៈ​ផ្លូវ​ដង្ហើម​ គឺ​ការ​ដក​​ដង្ហើម​ពីអ្នក​ជំងឺ​ទៅ​មនុស្ស​ធម្ម​តា រួមទាំង​​ទឹក​មាត់​​​របស់​អ្នក​ជំងឺ​ក៏​អាច​ឆ្លង​​រោគ​ក្រឡើ​ទែន​​នេះ​ផង​ដែរ ​​គឺ​នៅពេល​​ដែល​អ្នក​ជំងឺ​ក្អក ឬ​កណ្តាស ​ហើយ​​ចំ​ហាយ​ទឹកមាត់​ហើរ​​​ចូល​មាត់​ ភ្នែក ច្រមុះ​ អ្នក​ផ្សេង​។

ម្យ៉ាង​វិញ​ទៀត ​ការ​ឆ្លង​រោគក្រឡើ​ទែន​នេះ​អាច​បណ្តាល​មក​ពី​ការ​បែង​ចែក​ចំណីអាហារ​​ និង​ទឹក​ហូប​ជាមួយ​អ្នក​ជំងឺ​​ដែល​ពពួក​មេរោគ​តែង​​តែ​ស្ថិត​នៅជាប់​ជាមួយ​​ចំណីអាហារ​ និង​ទឹកហូប​ បន្ទាប់មក​​ឆ្លង​ដល់​អ្នក​ដទៃ​ដែល​បាន​បរិភោគ​ចំណីអាហារ​ ឬ​ទឹក​ដែល​ទទួល​បាន​​​​​ពីអ្នក​ជំងឺ​ដែលកើត​ជំងឺ​ក្រឡើទែន​​ ៕