ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​​​លោត​សម្លា.ប់​ខ្លួន​ពីលើ​រថយន្ត​​ហ៊្វុយ​ស្ស៊ូដឹក​កុង​តឺន័រ​​​​ពី​រឿង​ប្រេះ​ឆា​​ស្នេហា

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​​ ៖ ស្ត្រី​​​ម្នាក់​បាន​​លោត​ចេញ​ពី​​ក្នុង​​រថយន្ត​​​ដែល​កំពុង​បើកបរ​​​បណ្តាល​ឱ្យ​រង​របួស​ជា​​ទម្ងន់​ ហើយ​បាន​ស្លា.ប់​​​​ពេល​បញ្ជូន​​ដល់​គ្លីនិក​​​​មួយ​កន្លែង​​​នៅ​ក្បែរ​​ទី​ប្រជុំ​ជន​​ផ្សារ​វាល​រេញ​ ដែល​ការ​លោត​​​សម្លា.ប់​ខ្លួន​នេះ​ត្រូវ​បាន​​​ប្រភព​ព័ត៌​មាន​​​​​រាយ​ការណ៍​​​​​​ឱ្យដឹងថា គឺ​បណ្តាល​​មក​ពី​រឿង​​​​ប្រេះ​ឆា​​ស្នេហា​​​ជាមួយ​អ្នក​បើក​បរ​​រថយន្ត​ខាង​លើ​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​​​កាល​ពី​​ថ្ងៃទី​​២២

ខេត្ត​ព្រះសីហនុ​​ ៖ ស្ត្រី​​​ម្នាក់​បាន​​លោត​ចេញ​ពី​​ក្នុង​​រថយន្ត​​​ដែល​កំពុង​បើកបរ​​​បណ្តាល​ឱ្យ​រង​របួស​ជា​​ទម្ងន់​ ហើយ​បាន​ស្លាប់​​​​ពេល​បញ្ជូន​​ដល់​គ្លីនិក​​​​មួយ​កន្លែង​​​នៅ​ក្បែរ​​ទី​ប្រជុំ​ជន​​ផ្សារ​វាល​រេញ​ ដែល​ការ​លោត​​​សម្លាប់​ខ្លួន​នេះ​ត្រូវ​បាន​​​ប្រភព​ព័ត៌​មាន​​​​​រាយ​ការណ៍​​​​​​ឱ្យដឹងថា គឺ​បណ្តាល​​មក​ពី​រឿង​​​​ប្រេះ​ឆា​​ស្នេហា​​​ជាមួយ​អ្នក​បើក​បរ​​រថយន្ត​ខាង​លើ​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​​​កាល​ពី​​ថ្ងៃទី​​២២ កញ្ញា ​​​វេលាម៉ោង​​​៨យប់​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​​​៤ ​ចន្លោះ​​គីឡូ​ម៉ែត្រ​​​លេខ​១៩៨​-១៩៩​ ស្ថិត​ក្នុង​ភូមិ​​​​​អូរឧកញ៉ា​​ហេង ឃុំ​អូរ​ឧកញ៉ា​​​ហេង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ ។

ទាក់​ទិន​​​ព័ត៌​មាន​​នេះ​តាម​​មន្ត្រី​ប៉ូលិស​​​ចរាចរ​ស្រុក​​ព្រៃ​នប់​​​​​បាន​ឱ្យដឹងថា ស្ត្រី​ដែល​ស្លាប់​​​​ឈ្មោះ​សុខ​ ស្រីមុំ​ អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​​​ខេត្ត​កំពង់​ចាម​​​ មក​ស្នាក់​នៅភូមិ​​ថ្មី​ សង្កាត់​​លេខ​៣ ​ក្រុង​ព្រះសីហនុ​ បាន​លោត​ចេញ​​​ពី​ក្នុង​​កា​ប៊ីន​​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊្វុយ​ស្សូ៊​​​ពណ​៌​ក្រហម​​​ផ្ទុក​​កុង​​តឺន័រ​​មាន​ទិស​ដៅ​​​​ពីខេត្ត​ព្រះ​សីហនុ​​​ទៅ​ភ្នំពេញ​​​​​បើក​បរ​ដោយ​ឈ្មោះ​ឆុំ ប៊ុន​​ឈឿន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មាន​ទី​លំនៅ​​​ភូមិ​​ទូល​ទទឹង​​២ ​ឃុំ​ទូល​ទទឹង​ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះ​សីហនុ​ ។ តាម​​​ឈ្មោះឆុំ ប៊ុនឈឿន​​ដែ​ល​ជា​អ្នក​​បើក​បររថ​យន្ត​ខាង​លើ​​​បាន​​​​​ប្រាប់​ប៉ូលិស​​​ថា ស្ត្រី​រង​គ្រោះ​​​​​​និង​ខ្លួន​ធ្លាប់​​​បាន​ស្គាល់​ទំនាក់​ទំនង​​គ្នា​មាន​រយៈ​​​ពេល​ប្រមាណ​​​ជាង​មួយ​ឆ្នាំមក​ហើយ​ មុន​ពេល​​​កើត​ហេតុ​​​​​ខ្លួនបាន​​​​បើក​រថយន្ត​​ចេញ​ពី​ផែ​ខេត្ត​​ព្រះ​សីហនុ​​​ឆ្ពោះ​ទៅ​ភ្នំពេញ​​​ ពេល​នោះ​​រូប​នាង​​បាន​សុំ​​​ធ្វើដំណើរ​​​ទៅ​ជាមួយ​​​​ខ្លួន​ដែរ តែ​សុំ​ទៅ​ចុះ​​​​ត្រឹម​ផ្លូវ​បំបែក​​​អូរ​ចំណារ​ ខ្លួន​ក៏​យល់​ព្រម​​​​ឱ្យ​ជិះ​ ។

ពេល​បើក​រថយន្ត​ចេញមក​​មាន​​​គ្នា​៣នាក់​​​​គឺ​មាន​នាង​ ខ្លួន​និង​ព្រូឡាន នាង​អង្គុយ​​ខាង​ក្រោយ​​​​​ ព្រូ​អង្គុយ​​កៅ​អី​ខាង​មុខ​​​ ពេល​ចេញ​​ពី​ទីរួម​ខេត្ត​​​បាន​បន្តិច​​ដល់​មុខ​​ផ្សារ​​ស្មាច់​​ដែង​នាង​បាន​សួរ​ខ្លួន​​ថា បង​ស្រឡាញ់​​​ខ្ញុំ​អត់ ខ្លួន​ក៏​​ឆ្លើយ​​វិញថា ស្រឡាញ់​ គឺ​​​ស្រឡាញ់​​​ដូច​មុន​អីុចឹង​ម្តេច​​សូរ​ដូច្នេះ​​ តែ​ប៉ុណ្ណឹង​​​ក៏​ឈប់​​និយាយ​ទាំង​អស់​គ្នា​​​ ។ រហូតមក​ដល់​​​ចំណុច​​ស្ពាន​​ទឹក​សាប​ នាង​បាន​ត្អូញ​​​​​​ត្អែរ​ថា​ឈឺក្បាល​​​ណាស់​​​​​សុំ​ដូរ​ឱ្យ​​ព្រូឡាន​​ជិះក្រោយ​ នាង​​​សុំ​ជិះ​កៅអី​មុខ​វិញ ពេលនោះ​​នាង​ក៏​មក​អង្គុយ​​មុខ​លុះ​មក​​ដល់​ចំណុច​កើត​ហេតុ​​​ស្រប​ពេល​​​ដែល​ខ្លួន​​កំពុង​​​​តែបើក​បរ​​​ រូប​នាង​​បាន​បើក​ទ្វារ​​រថយន្ត​លោត​ចុះ​​​តែម្តង​ ធ្វើឱ្យ​​ភ័យ​​ស្រឡាំង​​កាំង​ក៏​ឈប់​រថយន្ត​មើល​ឃើញ​នាង​​រង​របួស​ក៏​​ជួយយក​នាង​ទៅ​មន្ទីរ​ពេទ្យ​ បន្ទាប់​​មក​ខ្លួន​ក៏​ត្រូវ​​​សមត្ថកិច្ច​​ឃាត់​ខ្លួន​​តែម្តង​ ។

នេះ​ជា​រឿង​​​​មួយ​ដែល​មិន​គួរ​​​​​​ឱ្យ​កើត​មាន​​សម្រាប់​អ្នក​បើកបរ​ឱ្យ​ក្រុមហ៊ុន​​​សោះ​ ទោះបី​ជា​រឿង​នេះ​​ស្ត្រី​រង​គ្រោះ​​​បាន​លោត​ចេញ​ពី​រថយន្ត​ដោយ​ខ្លួន​​ឯង​យ៉ាង​ណា​​ក្តី​ ក៏​ជា​​​មូល​ហេតុ​​​ពាក់​ព័ន្ធ​​ដល់​ក្រុមហ៊ុន​ដែល​ជាម្ចាស់​កម្មសិទ្ធ​ិ​រថយន្ត​ តែង​តែ​ហាម​​​មិនឱ្យ​អ្នកបើកបរ​​​រថយន្ត​ដាក់​​ស្រី​ស្នេហ៍​ ឬ​ឈប់​ដាក់​​​មនុស្ស​តាម​ផ្លូវ​​ជាដាច់​ខាត​ ៕