ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ែល​ធី​គ្រុប​ទទួល​បាន​ពានរង្វាន់​ជា​អង្គភាព​ឆ្នើម​ពី​អាស៊ាន

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ គណៈប្រតិភូប៊ែលធី ​ដឹក​នាំដោយ​លោក​លី​ ឆេង​ អគ្គ​នា​យក​​ប៊ែលធី ​គ្រុប​ និង​ជា​សាកល​វិទ្យាធិការ​​សា​កល​វិទ្យា​ល័យ ប៊ែលធី​​អន្តរជាតិ ​បាន​ត្រឡប់​មក​ពីចូល​រួម​ទិវា​ជួប​ជុំយុវជន​អាស៊ាន​លើកទី​១៨​ (The​​ 18th ASEAN​ Youth​ Day​ Meeting)​ ​និង​កម្ម​វិធី​ពាន​រង្វាន់​អាស៊ាន​តា​យូលើក​ទី៧​ (7th​ TAYO ASEAN​ Award)​នៅទីក្រុង​បាង​កក ​​ប្រទេស​ថៃ​ រយៈពេល​៥​

រាជ​ធានីភ្នំពេញ ៖ គណៈប្រតិភូប៊ែលធី ​ដឹក​នាំដោយ​លោក​លី​ ឆេង​ អគ្គ​នា​យក​​ប៊ែលធី ​គ្រុប​ និង​ជា​សាកល​វិទ្យាធិការ​​សា​កល​វិទ្យា​ល័យ ប៊ែលធី​​អន្តរជាតិ ​បាន​ត្រឡប់​មក​ពីចូល​រួម​ទិវា​ជួប​ជុំយុវជន​អាស៊ាន​លើកទី​១៨​ (The​​ 18th ASEAN​ Youth​ Day​ Meeting)​ ​និង​កម្ម​វិធី​ពាន​រង្វាន់​អាស៊ាន​តា​យូលើក​ទី៧​ (7th​ TAYO ASEAN​ Award)​នៅទីក្រុង​បាង​កក ​​ប្រទេស​ថៃ​ រយៈពេល​៥​ថ្ងៃ​​ចាប់ពីថ្ងៃទី​​១៧​​ កញ្ញា​ ដល់​ថ្ងៃទី​២១​ កញ្ញា​ ឆ្នាំ២០១២​ ​ដែល​​រៀប​ចំ​ឡើង​​ដោយ​​គណៈ​​កម្មាធិ​ការ​យុវ​ជន​អាស៊ាន​​ដែល​ប្រទេស​ថៃ​ធើ្វ​ជា​​ម្ចាស់ផ្ទះ​​ដើម្បីប្រគល់​ពាន​រង្វាន់​ជូន​អង្គ​ភាព​ឆ្នើម​​ចំនួន​​១០​អង្គ​ភាព​ ​និង​យុវជន​ឆ្នើម​ចំនួន​១០នាក់​ មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ទំាង​១0 ​ព្រម​ទំាង​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិ​បាល​ថៃ​ និង​យុវ​ជន​ថៃ​រាប់​ពាន់​នាក់​ ​ក្រោម​អធិ​ប​តី​ភាព​ដ៏ខ្ពង់ខ្ពស់​របស់​លោក​ យ៉ុង យ៉ុត ​វិឆៃឌីត​ ឧប​នា​យក​រដ្ឋ​មន្រ្តី ​នៃ​ព្រះរា​ជា​ណា​ចក្រ​  ថៃ ។

ថ្លែង​នៅ​ឯព្រលាន​យន្ដ​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ លោក​ លី​ ឆេង​ បាន​មាន​ប្រសាសន៍​ថា ​ការ​​ផ្តល់​ពាន​រង្វាន់​នេះ​ ​ធ្វើឡើង​ដោយ​លក្ខណៈ​វិនិច្ឆ័យ​២​ គឺទី១.​ជួយ​កិច្ច​ការ​សង្គម​ដូច​ជា​កាក​បាទ​ក្រហម​​ ការបរិច្ចាគ​ឈាម​ ​សាង​សង់​វត្ត​​អារាម​​ សាលារៀន​ ស្ពាន​​ ថ្នល់​ ជួយ​ឧបត្ថម្ភ​ដល់​កង​ទ័ព​នៅ​តាម​ព្រំដែន​ (ព្រះវិហារ)​ ​ជួយ​ឧបត្ថម្ភ​មូលនិធិ​​ផ្សេងៗ​ទាំង​ថវិកា​ និង​ស្មារតី​ ​ព្រម​ទាំង​ជួយ​​ដល់​ជន​ក្រីក្រ ។​ ទី២.​​ជួយ​ផ្នែក​យុវ​ជន​ ​រួម​មាន​​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ​មាន​ពី​បឋម​​សិក្សា​​ មធ្យម​សិក្សា​ ឧត្តមសិក្សា​ ​និង​ក្រោយ​​​ឧត្តម​សិក្សា​ ។​ ការអប់រំសីល​ធម៌​រស់នៅ ​ឱ្យ​យល់ដឹង​ពីច្បាប់​ចរាចរណ៍​ ជំងឺអេសដ៍គ្រោះ​ថ្នាក់គ្រឿងញៀន​ ច្បាប់​ប្រឆាំង​​អំពើពុក​​រលួយ​ ​បរិស្ថាន​ ទីក្រុង​ស្អាត​ ​និង​ឆ្នេរ​សមុទ្រ​  ស្អាត ។​

កិច្ច​ការ​ជា​អន្តរ​ជាតិ​ បញ្ជូន​យុវ​ជន​កម្ពុជា​ទៅ​បោះ​ជំរំ​ជា​អន្តរ​ជាតិ​ ចូល​រួម​​កម្ម​​វិធី​អង្គ​ការ​នានា​ជា​អន្តរ​ជាតិ​ ​​និង​ចូល​រួម​សិក្ខា​សាលា​ផ្សេងៗ​នៅ​ក្រៅ​ប្រទេស​ ។​ ការ​ផ្តល់​ការ​ងារ​ជូន​យុវ​ជន​ទៅ​តាម​កម្រិត​ចំណេះ​ដឹង​របស់ពួក​គេ​ ក្នុង​នោះ​ ប៊ែលធីគ្រុប​ បាន​ផ្តល់​ការងារ​ដល់​យុវ​ជន​ចំនួន​ជាង១.៥០០​នាក់​ រួមមាន​ ផ្នែក​សំណង់ ​ជាង​២០០​នាក់​ វិទ្យាស្ថាន​ជាង១.១០០​នាក់ ​និង​សា​កល​វិទ្យាល័យ​ជាង២០០នាក់ ។

លោក​បាន​បន្តទៀត​ថា​ ​ពាន​រង្វាន់​អង្គភាព​ឆ្នើម​​ដែល​ប៊ែលធី​គ្រុប​ទទួល​បាន​ក្នុង​ពេល​នេះ ​គឺ​បាន​មក​ពី​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ថ្នាក់ដឹក​នំា ​លោក​គ្រូ អ្នកគ្រូ​ និង​បុគ្គលិក​ប៊ែល​ធីទាំង​អស់​ក្នុង​ការ​បំពេញ​កិច្ច​ការ​របស់ខ្លួន ​ដែល​ធ្វើឱ្យ​ប៊ែល​ធី​មាន​ការរីក​ចម្រើន​ឥត​ឈប់​ឈរ ។ ​ពេល​នោះ​លោក​ក៏​បាន​ទទួល​ពាន​រង្វាន់​អង្គ​ភាព​ឆ្នើម​ ​និង​លោក​ ចាន់​ សុផល​ ​ប្រធាន​សមាគម​យុវជន​នា​វាអាស៊ាន​ ក៏ទទួលបានពានរង្វាន់យុវជនឆ្នើម ដែល​ប្រគល់ដោយ​លោកឧបនា​យក​រដ្ឋ​មន្រ្តីថៃ ​ផង​ដែរ ​។​ លោក​បញ្ជាក់ថា​ ពាន​រង្វាន់​អង្គ​ភាព​ឆ្នើម​នេះ មិនមែន​ត្រឹម​តែ​ជាកិត្តិ​យស​របស់ប៊ែល​ធី​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ជាកិត្តិ​យស​របស់​ជាតិ​ ​និង​ប្រជា​​ជន​កម្ពុជា​ទំាង​មូល ។​ ទន្ទឹម​នោះ​ ​ការរីក​ចម្រើន​​លើគ្រប់វិស័យ​ដូច​សព្វថ្ងៃនេះ គឺដោយ​សារ​មាន​គោល​នយោបាយ​ដឹក​នាំដ៏​ត្រឹម​ត្រូវ​ប្រកប​ដោយ​គតិ​បណ្ឌិត​ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន  ​នាយក​រដ្ឋ​មន្រ្តី​ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​ដែល​តែង​តែជំរុញ​ឱ្យ​អង្គ​ភាព​ទាំង​អស់​ធ្វើ​ការ​ប្រកួត​ប្រជែង​ ដើម្បី​​អភិវឌ្ឍ​​សង្គម​ឱ្យ​ដើរ​​ទាន់​​ចលនា​​សាកល​ភាវូបនីយកម្ម ។

លោក​អគ្គ​នាយក​ប៊ែល​ធី​គ្រុប​ក៏​​បាន​ថ្លែង​អំណរ​គុណ​​ចំពោះ​រដ្ឋ​មន្រ្តី​ និង​ថ្នាក់​ដឹក​នំាក្រសួង​អប់រំ​ទាំង​អស់​​ដែល​បាន​ផ្តល់​ឱកាស​​ និង​ជ្រើស​រើសប៊ែលធី​ឱ្យ​ទៅ​ចូល​រួម​ប្រកួត​​ប្រជែង​ក្នុង​កម្មវិធី​ពាន​រង្វាន់​អង្គភាព​ឆ្នើម​នេះ ៕