ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនដាក់​អ្នក​សុំ​ទាន​​ក្នុង​ទ្រុង​មិន​ឱ្យ​រំខានភ្ញៀវ​ទេសចរ

12 ឆ្នាំ មុន

សារ​ព័ត៌មានបរទេស​ផ្សាយ​ថា​ អាជ្ញាធរ​ចិន​​ប្រើ​វិធានការ​តឹង​រ៉ឹង​ទៅ​លើ​អ្នកសុំទាន​ ក្នុង​អំឡុង​ពេលប្រារព្ធ​ពិធី​បុណ្យ​ទេសចរណ៍​នៅ​វត្ត​មួយ​ក្នុង​ទី​ក្រុង​ណាន​ឆាង តំបន់​សានស៊ី​ ដោយ​បង្ខំ​ឱ្យ​អ្នកសុំ​ទាន​អង្គុយ​ក្នុង​ទ្រុង​វែង​មួយ​នៅ​តាម​បណ្តោយ​ផ្លូវ ។អាជ្ញាធរ​បញ្ជាក់ថា​​ ក្នុង​ឆ្នាំ​នេះ​ក្រុងណា​ន​ឆាង​ សម្រេចចិត្ត​មិន​ឱ្យ​អ្នកសុំ​ទាន​ដើរ​រំខាន​ដល់​ភ្ញៀវ​ទេស​ចរ តែប្រសិន​បើ​ពួកគេ​​មិនពេញ​ចិត្ត​

សារ​ព័ត៌មានបរទេស​ផ្សាយ​ថា​ អាជ្ញាធរ​ចិន​​ប្រើ​វិធានការ​តឹង​រ៉ឹង​ទៅ​លើ​អ្នកសុំទាន​ ក្នុង​អំឡុង​ពេលប្រារព្ធ​ពិធី​បុណ្យ​ទេសចរណ៍​នៅ​វត្ត​មួយ​ក្នុង​ទី​ក្រុង​ណាន​ឆាង តំបន់​សានស៊ី​ ដោយ​បង្ខំ​ឱ្យ​អ្នកសុំ​ទាន​អង្គុយ​ក្នុង​ទ្រុង​វែង​មួយ​នៅ​តាម​បណ្តោយ​ផ្លូវ ។អាជ្ញាធរ​បញ្ជាក់ថា​​ ក្នុង​ឆ្នាំ​នេះ​ក្រុងណា​ន​ឆាង​ សម្រេចចិត្ត​មិន​ឱ្យ​អ្នកសុំ​ទាន​ដើរ​រំខាន​ដល់​ភ្ញៀវ​ទេស​ចរ តែប្រសិន​បើ​ពួកគេ​​មិនពេញ​ចិត្ត​អង្គុយ​ក្នុង​​ទ្រុង​ មិន​ចាំ​បាច់​​ទៅ​ទីនោះ​ទេ​ ។ វិធា​​នការ​នោះ​ ព្រោះ​អាជ្ញាធរ​គ្មាន​ជម្រើស ។

ភ្ញៀវ​ទេសចរ អាចចូល​ទៅ​បរិច្ចាគ​ប្រាក់​ដល់​​អ្នក​សុំ​ទាន​បាន​ ខណៈពួកគេ​នៅក្នុង​ទ្រុង​ ។ វិធី​សាស្ត្រ​នេះ​​បង្កើតការពេញ​ចិត្ត​ដល់​អ្នក​សុំទាន​​ ព្រោះ​មនុស​្ស​ម្នា​ទាំង​ឡាយ​នឹង​ចូល​ទៅ​បរិច្ចាគ​ចំណី​អាហារ​ និង​ទឹក​ដល់​ពួកគេ​ ដោយ​ប្រសើរ​ជាង​ដើរ​រក​ចំណី​អាហារ​នៅ​តាម​ដង​ផ្លូវ ។

​ការ​ដាក់​អ្នកសុំ​​ទាន​ក្នុង​ទ្រុង​នោះ បាន​បង្កើត​ការ​មិន​ពេញ​ចិត្ត​ដល់​ក្រុម​សិទ្ធ​ិមនុស្ស​ក្នុង​ប្រទេស​ចិន​ដោយ​បាន​វាយ​ប្រហារ​ថា ប្រព្រឹត្ត​​ទៅ​លើ​អ្នកសុំ​ទាន​ដូចជា​សត្វ​ដែល​ផ្ទុយ​នឹង​សិទ្ធិ​មនុស្ស​ ។ វិធានការ​នោះ​ គឺ​ជា​ការ​ជាន់​ឈ្លី​កិត្តិ​យស​របស់​មនុស​្ស​ ហើយ​ទំនងជា​ខំលាក់​បាំង​ថា​​ ទីក្រុង​​គ្មាន​ជន​ក្រីក្រ ៕