ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​អាយុ​68​ឆ្នាំ​ចាយ​3​ពាន់​រៀល​អន្ទង​ក្មេង​ស្រី​អាយុ​1​0និ​ង12​ឆ្នាំ​រំលោ​ភ​សេព​សន្ថវៈ​បាន​សម្រេច​

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​​​​​​​​​ ៖ ​តាចាស់អាយុ​​​៦៨​ឆ្នាំ​​​ម្នាក់​​​​បាន​រំលោ.ភ​​ក្មេង​ស្រី​​២នាក់​រហូត​​បានសម្រេចលុះ​​​ប៉ុន្មាន​ថ្ងៃ​​ក្រោយ​មក​​​ដឹង​​ដល់​​ម្តាយ​​ ​នាង​​ ក​៏​ប្តឹង​​សមត្ថ​កិច្ច​​ឱ្យ​ឃាត់​​ខ្លួន​​តែ​ម្តង​ ។​ ករណី​​រំលោ.ភ​សេព​សន្ថ​​វៈ​​នេះ ​បាន​កើត​ឡើង​​នៅ​ខ្ទម​ចម្ការ​មួយ​​​​ ស្ថិតក្នុង​​ឃុំ​​ឈើ​តុំ ​​ស្រុក​​ក្រគរ ​កាល​ពី​​ថ្ងៃ​ទី​​​១៨ ខែ​កញ្ញា ​វេលា​ម៉ោង​​១២​ថ្ងៃ​​ត្រង់ ។

ខេត្ត​ពោធិ៍​សាត់​​​​​​​​​ ៖ ​តាចាស់អាយុ​​​៦៨​ឆ្នាំ​​​ម្នាក់​​​​បាន​រំលោភ​​ក្មេង​ស្រី​​២នាក់​រហូត​​បានសម្រេចលុះ​​​ប៉ុន្មាន​ថ្ងៃ​​ក្រោយ​មក​​​ដឹង​​ដល់​​ម្តាយ​​ ​នាង​​ ក​៏​ប្តឹង​​សមត្ថ​កិច្ច​​ឱ្យ​ឃាត់​​ខ្លួន​​តែ​ម្តង​ ។​ ករណី​​រំលោភ​សេព​សន្ថ​​វៈ​​នេះ ​បាន​កើត​ឡើង​​នៅ​ខ្ទម​ចម្ការ​មួយ​​​​ ស្ថិតក្នុង​​ឃុំ​​ឈើ​តុំ ​​ស្រុក​​ក្រគរ ​កាល​ពី​​ថ្ងៃ​ទី​​​១៨ ខែ​កញ្ញា ​វេលា​ម៉ោង​​១២​ថ្ងៃ​​ត្រង់ ។

មន្ត្រី​​​​ប៉ូលិស​​ប៉ុស្តិ៍​​ឈើ​តុំ​​ឱ្យ​ដឹង​ថា ​តា​ចាស់​​​​ម្នាក់​​នេះ​​​​​​ឈ្មោះ​​យ៉ាន ​ឆែម ​​​រស់នៅ​​ក្នុង​​ឃុំ​កើ​ត​ហេតុ​​ខាង​លើ ។ ​ការ​​ឃាត់​ខ្លួន​នេះ​​​ធ្វើ​ឡើង​​តាម​​ពាក្យ​​បណ្តឹង​​របស់​​ស្ត្រី​​​ជា​ម្តាយ​​​​ក្មេង​ស្រី​​​ដែល​​បានចោទ​​ប្រកាន់ថា​ ​តា​ចាស់​​​​​រូប​​នេះ​​បាន​ចាប់​​កូនស្រី​​របស់​គាត់​២​​នាក់​​រំលោភ​​រហូត​បាន​សម្រេច​​ ដែល​ម្នាក់​អាយុ​​១២​ឆ្នាំ ​និង​ម្នាក់​ទៀត​​អាយុ​​​១​០​ឆ្នាំ ​ជា​បង​ប្អូន​ជី​ដូន​មួយ​​នឹង​គ្នា​ ។ ក្នុង​ពាក្យ​បណ្តឹង​​បញ្ជាក់​​ថា កាល​ពី​​ថ្ងៃ​ទី​​២១ ​កញ្ញា គាត់​ជា​​​​ម្តាយ​ឃើញ​កូន​ស្រី​​​ស្រងូត​ស្រងាត់​​មិន​និយាយ​​ស្តី​ខុស​ប្លែក​​​​​សព្វ​ដង​​​​​ឆ្ងល់​​​ក៏សួរ​​នាំ​ ទើប​​កូន​ស្រី​​ប្រាប់​ថា​ ​​រូប​នាង​​និង​​​ប្អូន​​ជី​ដូន​មួយ​​ត្រូវ​តា​ឆែម​ចាប់​រំលោភ​ ។ ​ក្រោយ​​ពី​​ឮ​​ដូច្នេះ​​ស្ត្រី​​ជាម្តាយ​​​ក៏​មក​ប្តឹង​​​ប៉ូលិស​ប៉ុស្តិ៍​​ ទើប​ឃាត់​​ខ្លួន​សួរ​​នាំ​តែ​ម្តង ។​​

​នៅ​ចំពោះ​​មុខ​សមត្ថ​កិច្ច​ តា​ឆែម​​បាន​សារ​ភាព​​ថា គាត់​​ពិត​ជា​​បាន​រំលោភ​​ក្មេង​ស្រី​​ទាំង​​២​​នាក់​​នោះ​​មែន​ ។ ​តាចាស់​រូប​នេះ​​​​រៀប​រាប់​ថា​ ​កាល​ពី​​​ថ្ងៃ​ទី​​១៨ ​កញ្ញា ​វេលា​​ម៉ោង​១២​ថ្ងៃ​ត្រង់​ ខណៈ​គាត់​​​នៅ​អង្គុយ​​ក្នុង​ខ្ទម​​ចម្ការ​​ម្នាក់​ឯង​ ឃើញ​ក្មេង​​ស្រី​​ទាំង​​​២នាក់​​ដើរ​ចូល​មក​​​គាត់​ហាក់​​​ដូច​ជា​​មាន​អារម្មណ៍​​ផ្លូវ​ភេទ​ ក៏​ចាប់​​ឱប​​ក្មេង​ស្រី​​​​បបោស​អង្អែល​​ដោយ​ប្រាប់​​ថា ចាំ​តា​​ឱ្យ​លុយ​​ចាយ​ ។ ក្រោយ​ពី​​ប​​​​បោស​អង្អែល​បានមួយ​​​​ភ្លែត​​​​គាត់​ក៏​​​​​ធ្វើ​​សកម្ម​ភាព​​រំលោភ​​រហូត​បាន​សម្រេច​​ ប៉ុន្តែ​​​​ក្មេង​ស្រី​​​​ម្នាក់​​ទៀត​​​​​​ពុំ​បាន​​សម្រេច​ទេ ​​ហើយ​គាត់​​បាន​ឱ្យ​​លុយ​​ក្មេង​ស្រី​​​បង​ចំនួន​​២.០០០​រៀល និង​​​​ក្មេង​ស្រី​​ប្អូន​​១.០០០​រៀល ​​​​ឱ្យ​ត្រឡប់​​​ទៅផ្ទះ​វិញ ​មិន​​ឱ្យ​ប្រាប់​ឪ​ពុក​ម្តាយ​​ទេ ។ ​លុះ​បាន​​​៤​ថ្ងៃ​​ ​ក្រោយ​មក​​ ស្រាប់​តែ​​ប៉ូលិស​​​មក​ឃាត់​ខ្លួន​​​គាត់​តែ​ម្តង ។​

​តា​ចាស់រូប​នេះ​​ត្រូវ​​​​​បាន​បញ្ជូន​​ទៅ​សាលា​ដំបូង​​​​ខេត្ត​​នា​រសៀល​​ថ្ងៃ​ទី​​២២ កញ្ញា ​​ដើម្បី​​ផ្តន្ទា​​​ទោស​​តាម​ច្បាប់ ៕