ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មេខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន ផ្អើល​ក្រុង​ព្រៃ​វែង

12 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​​ ៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ កញ្ញា កម្លាំង​នគរ​បាល​មួយ​ក្រុម​​ដឹក​នាំ​ដោយលោកវរសេនីយ៍​ត្រី ចាន់ ណារិទ្ធ អធិការ​នគរ​បាល​ក្រុងព្រៃវែង បាន​​ចុះ​បង្រ្កាប​មេខ្លោង​ជួញ​ដូរគ្រឿង​ញៀន​ដ៏ធំម​ួយ​ដែល​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់ផ្ទះសំណាក់យីហោកូននាគ មាន​ទីតាំង​ស្ថិតក្នុងភូមិ២ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង ។

ខេត្ត​ព្រៃ​វែង​​ ៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ កញ្ញា កម្លាំង​នគរ​បាល​មួយ​ក្រុម​​ដឹក​នាំ​ដោយលោកវរសេនីយ៍​ត្រី ចាន់ ណារិទ្ធ អធិការ​នគរ​បាល​ក្រុងព្រៃវែង បាន​​ចុះ​បង្រ្កាប​មេខ្លោង​ជួញ​ដូរគ្រឿង​ញៀន​ដ៏ធំម​ួយ​ដែល​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់ផ្ទះសំណាក់យីហោកូននាគ មាន​ទីតាំង​ស្ថិតក្នុងភូមិ២ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង ។

ប្រតិបត្តិការឡោមពទ្ធ័បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀននៅកណ្តាលក្រុងព្រៃវែងនេះ ​បាន​ធ្វើឱ្យ​ប្រជាពល​រដ្ឋ​នៅ​​​ក្នុង​ក្រុង​​ មាន​ការ​ភ្ញាក់​ផ្អើល និងនាំគ្នាមក​ចោមរោមមើល​យ៉ាង​កក​កុញនៅតាមដងផ្លូវខាងមុខផ្ទះសំណាក់ ។ នៅ​ក្នុង​កិច្ចប្រតិបត្តិការបង្រ្កាប​ដ៏ធំនេះ​ដែរ​ ​សមត្ថកិច្ច​ដក​ហូតបានថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក​ចំនួន ២៣កញ្ចប់ ថ្នាំពេទ្យ១កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង កាបូប​លុយ១ ឧបករណ៍​ជក់​ថ្នាំញៀន​មួយ​ចំនួន​ធំ និងឃាត់ខ្លួនមេខ្លោង​ជួញ​គ្រឿង​ញៀន​​ម្នាក់ ។

លោកវរ​សេនីយ៍ត្រី ចាន់ ណារិទ្ធ បាន​ឱ្យ​ដឹង​ថា ការបើកប្រតិបត្តិការ​បង្រ្កាបមេ​ខ្លោង​ដ៏​ធំ​នេះ​ធ្វើឡើងបន្ទាប់ពី​កម្លាំង​របស់​លោក​​​តាម​ដាន​អស់​រយៈ​ពេល​ជាច្រើនថ្ងៃមកហើយ ហើយ​នៅ​មុន​ពេល​​ចុះបង្រ្កាប​មេខ្លោង​ធំម្នាក់នេះ គឺ​កម្លាំង​នគរ​បាលក្រុងព្រៃវែង​បាន​ឃាត់​ខ្លួន​មុខ​សញ្ញា​ចែក​ចាយ​គ្រឿងញៀន​ម្នាក់​ឈ្មោះ រ៉ា ឧត្តម អាយុ​២៤ឆ្នាំ នៅ​ទំនប់ក្រវាត់ក្រុង កាល​ពី​វេលា​ម៉ោង​៩​យប់ថ្ងៃទី២១ កញ្ញា ដោយ​ដកហូត​បានថ្នាំញៀន​ប្រភេទ​ម៉ាទឹក​កក​ចំនួន​២​ក​ញ្ចប់​តូច។ តាមរយៈ​ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​បាន​នេះ ក៏ឈាន​ទៅ​ដល់​​ការ​បង្រ្កាប​មេខ្លោង​ធំ​នៅព្រឹកថ្ងៃ​បន្ទាប់​តែ​ម្តង ។

លោកអធិការ​​បាន​បន្ត​ទៀត​ថា មេខ្លោង​ជួញ​គ្រឿង​ញៀន​​ដ៏ធំ​​នេះ​ឈ្មោះហៀង គឹមឡេង ភេទ​ប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​ចំពុះ​ក្អែក ឃុំព្រែក​ថ្មី ស្រុកកៀនស្វាយ ខេត្ត​កណ្តាល ​​ត្រូវបានចាប់ខ្លួន​នៅក្នុង​បន្ទប់លេខ​៨៨ ​នៃ​​ផ្ទះសំណាក់​កូននាគ​ រួមជា​មួយ​​​វត្ថុ​តាង​ដែល​ដក​ហូត​បាន​ខាង​លើ។ បន្ទាប់​ពីឃាត់ខ្លួន ជន​សង្ស័យ​ទាំង២នាក់​នេះ​ត្រូវបាន​សមត្ថ​កិច្ច​អធិ​ការ​ដ្នាន​នគរ​បាល​ក្រុងព្រៃវែង កសាង​សំណុំ​រឿង​បញ្ជូនខ្លួន​ទៅកាន់​ស្នងកា​រដ្នា​ន​នគរ​បាល​ខេត្ត នៅ​រសៀល​ថ្ងៃដដែល​នោះ​តែម្តង ដើម្បី​ចាត់​​ការបន្តទៅតាមនីតិ​វិធីច្បាប់ ។ ដោយ​ឡែក​ម្ចាស់​ផ្ទះ​សំណាក់​កូន​នាគ​ក៏​ត្រូវបា​ន​ឃាត់​ខ្លួន​បញ្ជូន​ទៅកាន់សាលាដំបូងខេត្ត​ដែរ ដោយ​ជាប់ចោទ​​​ប្រកាន់​​ពីបទផ្តល់ទីតាំងប្រព្រឹត្តបទល្មើស ហើយ​ផ្ទះ​សំណាក់​នេះត្រូវបានបិទ​ទ្វារលែង​ឱ្យ​បើក​ទទួល​ភ្ញៀវ​ផង​ដែរ​ ។

ប្រភព​​ព័ត៌​មាន​ពីសមត្ថ​កិច្ចដដែល​នេះ​បាន​​​ឱ្យ​ដឹងទៀតថា នេះគឺជាលើកទី៦​ហើយ​ដែល​កម្លាំង​អធិការដ្ឋាននគរបាលក្រុងព្រៃវែង បាន​បង្រ្កាប​បទ​ល្មើស​ជួញ​ដូរគ្រឿង​ញៀន​នៅក្នុង​ក្រុង​ព្រៃ​វែង ហើយករណីទី៦នេះ​គឺជា​ការ​បង្រ្កាប​ដែល​មាន​ទ្រង់ទ្រាយធំលើកទី២ហើយ ក្នុងភូមិ​សាស្រ្ត​ក្រុងព្រៃវែង។ សរុប​លទ្ធ​ផល​នៃការ​បង្រ្កាប​ទាំង​៦​ក​រណីខាងលើនេះ សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុ​តាង​មាន​ថ្នាំញៀនចំនួន៦០កញ្ចប់ ទូរ​សព្ទ័​ដៃ​២​គ្រឿង ម៉ូតូ១គ្រឿង រថយន្ត​សុីអ​វី​(CR-V)​១​គ្រឿង ប្រាក់​៦១៥.០០០រៀល ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួនធំ និងឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន១១នាក់ ក្នុងនោះស្រី្ត​៣នាក់ ៕