ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​ជា​មួយ​គ្នា ពេល​ស្រវឹង​ចោទ​ប្រកាន់​លួច​មាន​សហាយ​ស្មន់​ជា​មួយ​ម្តាយ វាយ​រហូត​ដល់​ស្លា.ប់

12 ឆ្នាំ មុន

ខេត្តតាកែវ​ ៖ បុរស​ម្នាក់​បាន​​​​ប្រកាច់​ស្លា.ប់​​​ភ្លាម​​ៗ​​​​​នៅនឹង​កន្លែង​កើតហេតុ​​​ ខណៈ​​ពេល​អង្គុយ​​​​ស៊ី​ផឹក​​​ជាមួយ​គ្នា​​​​​​យ៉ាង​ល្អូក​ល្អឺន​ និង​និយាយ​​​​លេង​សើច​​​​ជ្រុល​​ហួស​ក៏​មាន​ការ​​ប្រកាន់​​​គ្នា​ទៅវិញ​ទៅមក​ ហើយ​ជន​ដៃដល់​​​ជា​ភាគី​​ម្ខាង​ទៀត​​បាន​យក​​​គល់​ឈើ​វាយ​​សំពង​​​ទៅ​លើ​ផ្ទៃ​មុខ​ ។ ​ហេតុ​ការណ៍​​​​វាយ​សម្លា.ប់​​គ្នា​ពេល​កំពុង​​​ស៊ី​ផឹក​​​នេះ​​ បាន​កើត​ឡើង​​​​កាល​ពី​​​​​ថ្ងៃទី​​២២ កញ្ញា​ ​​វេលា​ម៉ោង​​​​​១១​​និង​១៥​នាទី​​យប់​​ នៅភូមិ​​​ក្រាំង​លាវ​ ឃុំ​រវៀង​ ស្រុក​សំរោង​ ហើយ​ក្រោយ​​​ពី​​

ខេត្តតាកែវ​ ៖ បុរស​ម្នាក់​បាន​​​​ប្រកាច់​ស្លាប់​​​ភ្លាម​​ៗ​​​​​នៅនឹង​កន្លែង​កើតហេតុ​​​ ខណៈ​​ពេល​អង្គុយ​​​​ស៊ី​ផឹក​​​ជាមួយ​គ្នា​​​​​​យ៉ាង​ល្អូក​ល្អឺន​ និង​និយាយ​​​​លេង​សើច​​​​ជ្រុល​​ហួស​ក៏​មាន​ការ​​ប្រកាន់​​​គ្នា​ទៅវិញ​ទៅមក​ ហើយ​ជន​ដៃដល់​​​ជា​ភាគី​​ម្ខាង​ទៀត​​បាន​យក​​​គល់​ឈើ​វាយ​​សំពង​​​ទៅ​លើ​ផ្ទៃ​មុខ​ ។ ​ហេតុ​ការណ៍​​​​វាយ​សម្លាប់​​គ្នា​ពេល​កំពុង​​​ស៊ី​ផឹក​​​នេះ​​ បាន​កើត​ឡើង​​​​កាល​ពី​​​​​ថ្ងៃទី​​២២ កញ្ញា​ ​​វេលា​ម៉ោង​​​​​១១​​និង​១៥​នាទី​​យប់​​ នៅភូមិ​​​ក្រាំង​លាវ​ ឃុំ​រវៀង​ ស្រុក​សំរោង​ ហើយ​ក្រោយ​​​ពី​​វាយ​ជន​រង​គ្រោះ​​​​ស្លាប់​ ជន​​ដៃ​ដល់ក៏​បាន​​​រត់គេច​ខ្លួន​​​បាត់​ដែរ​ ។

លោក​អនុសេនីយ៍​​​ទោ​​​​ ស ​​​​​តារា នាយ​​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋ​បាល​​​​ឃុំ​​​រវៀង​​​បាន​ឱ្យដឹងថា ​​ចំពោះ​​​ករណី​នេះ​​​គឺ​លោក​ទទួល​​បាន​ព័ត៌មាន​​​​នៅ​វេលា​ម៉ោង​​​​១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​២៣ កញ្ញា​ ទៅ​ហើយ​​​​​ដែល​ពេល​ទទួល​បាន​ដំណឹង​​ភ្លាម​លោក​ក៏​បាន​​​​​រាយ​​​ការណ៍​​បន្ត​​​ជូន​លោក​​​អធិការ​​​​​ស្រុក​រួច​ដាក់​កម្លាំង​ចុះ​ទៅ​​ដល់​កន្លែង​​​កើត​ហេតុ​​​ភ្លាម​ៗ​​​​ដែរ​ ​។ នៅពេល​ទៅដល់​​ជន​រង​គ្រោះ​​​​បាន​ស្លាប់​​​បាត់​ទៅហើយ​​​​ ឯជន​​ដៃដល់​រត់​បាត់​ទៀត​ ទើប​ចាត់​កម្លាំង​​​មួយ​ផ្នែក​​​ឱ្យ​យាម​កន្លែង​កើត​ហេតុ​​​ និង​មួយ​ផ្នែក​ទៀត​តាម​​​រុករក​​​ជន​ដៃ​ដល់​​​ក្រែង​​​នៅលាក់​​ខ្លួន​ក្បែរៗ​នោះ​ រហូត​ដល់​​​​​​ព្រឹក​​​ទើប​មាន​នគរ​បាល​បច្ចេក​ទេស​​​​នៃ​ស្នង​ការ​ដ្ឋាន​​​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ ។

លោកវរសេនីយ៍​​ត្រី​មឿង​ សារុន អធិការ​​​នគរ​​បាល​​​ស្រុក​សំរោង​​​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ដែលស្លាប់​ឈ្មោះជា យ៉េ អាយុ​​​៤៣​ឆ្នាំ ​​ជាបុរស​​ពោះ​ម៉ាយ​​ មានកូន​​៤នាក់​ ត្រូវ​ជន​ដៃ​ដល់​​​យក​គល់​ឈើ​​វាយ​ត្រូវ​​​ក្តោង​​ច្រមុះ​​​​បាក់ខ្ទេច​​ ចង្កា​ និង​ថ្ពាល់​ខាង​ឆ្វេង​​ផុង​ចូល​​​​ទៅ​ក្នុង​ចេញ​ឈាម​​​តាម​ច្រមុះ​​​​​ និង​ត្រចៀក​ ស្លាប់​ក្បែរ​កាំ​ជណ្តើរ​​​ផ្ទះ​របស់​ជន​ដៃ​ដល់​​ ។ ចំណែក​ជន​ដៃដល់​​​ឈ្មោះទួន រ៉ាហួ​ហៅ​ប្រុស​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​។ តាម​ការ​កត់​សម្គាល់​​​​​​ ជន​ដៃ​ដល់​​​ឱ្យតែ​មាន​​ការ​​ស៊ី​ផឹក​​ស្រវឹង​​​​តែង​តែ​​រក​រឿង​​​បង​ប្អូន​​​និងម្តាយ​​ជាប់​ជានិច្ច ។

លោក​​អធិការ​​នគរ​បាល​​​ស្រុក​បាន​បន្ត​ទៀត​​ថា មុន​​ពេល​កើត​​ហេតុ​ជន​ដៃដល់​​​​និងជន​រង​គ្រោះ​​​បាន​អង្គុយ​​​ផឹក​ស្រា​​ជាមួយ​គ្នា​នៅតូប​ខាង​លិច​ផ្ទះ​​​ជន​រងគ្រោះ​​តាំង​ពី​ព្រលប់​​​​ លុះ​រហូត​​ដល់​ម៉ោង​៩​​យប់​ពួក​គេ​ក៏​បបួល​​គ្នា​មក​ផឹក​​បន្ត​នៅផ្ទះ​​​ជន​ដៃ​ដល់​​​​(កន្លែង​កើត​ហេតុ​)​​​ទៀត​ ។ នៅ​ពេល​មក​ដល់​ផ្ទះ​​ ជន​ដៃ​ដល់​​​បាន​ចាប់​មេមាន់​​មួយ​ក្បាល​​​​ឱ្យ​បង​ថ្លៃ​​ប្រុស​​​ធ្វើ​ម្ហូប​​​ក្លែម​​​​ និង​បានផឹក​​ស្រា​បន្ត​​អស់​មួយលីត្រ​​​​កន្លះ​​ទៀត​ ។ ពេល​​​ផឹក​ស្រវឹង​រៀង​ៗ​ខ្លួន​​​​​នោះ​ ជន​ដៃ​ដល់​ក៏​បាន​ចាប់​ឱប​ថើប​ជន​រង​គ្រោះ​​បណ្តាល​ឱ្យ​ធ្លាក់​​ពី​លើ​គ្រែ​​​​​​ដល់​ដី​​​ ធ្វើឱ្យ​​មាន​ការ​ខឹង​សម្បា​នឹង​គ្នា​រហូត​ជនដៃដល់​​​​ទៅយក​កាំបិត​​​មក​ចង់​អារ.ក​​​ជន​រង​គ្រោះ​​ម្តង​ហើយ​ ​តែត្រូវ​​​បាន​គេ​​​​ជួយ​ឃាត់​ទាន់​​ក៏​ស្ងាត់​​​ទៅ​វិញ​​​​ ។ ពេល​​នោះ​ជន​រង​គ្រោះ​​អត់​ទៅ​ណា​ទេ​គឺ​អង្គុយ​​នៅកន្លែង​កើត​ហេតុ​នោះ​​ ឯ​ក្រុម​គ្រួសារ​​​​ដោយ​ខ្លាច​​​​ឈ្មោះ​​ទួន​ រ៉ាហួ ប៉ង​​សម្លាប់​​​​​ជន​រង​គ្រោះ​​​​ម្តង​ទៀត​ក៏​​បាន​ចាប់​ចង​ទុក​នៅក្រោម​ផ្ទះ​​​។

បើ​តាម​​ស្ត្រី​ឈ្មោះទួន​ ស្រី​​ទូច​ អាយុ​​​២៣​ឆ្នាំ​ ​​​​ជា​បង​ស្រី​​​បង្កើត​​​របស់​ជន​ដៃដល់​​​និយាយ​​រៀប​រាប់​​ថា ម្តាយនាង​​​​ឈ្មោះ​ជឹម ផាន់​ អាយុ​៥៧​ឆ្នាំ​ ជាស្ត្រី​មេម៉ាយ​​មាន​កូន​១០​នាក់​​ ឯ​ជន​ដៃដល់​​ជា​​កូន​ទី​​៧ ។ ​នាង​ជា​កម្មករ​​​រោង​ចក្រ​​​កាត់​ដេរ​​​នៅ​ភ្នំពេញ​​​​ លុះ​នៅ​ថ្ងៃ​សៅរ៍​​​នាង​​និង​ប្តី​បាន​​​មក​លេង​ផ្ទះ​​ ស្រាប់​តែ​យប់​ឡើង​​កើត​មាន​​​​រឿង​បែប​​នេះ​តែ​ម្តង​ ។ ពេល​ចាប់​​​ចង​​ប្អូន​ប្រុស​​​នោះ​​មិន​ដឹង​​​​ថា ហេតុ​អ្វី​​​​បាន​ជា​ប្អូន​ដែល​ស្រវឹង​​​នោះ​រួច​ពី​ចំណង​​ទេ​ តែ​ក៏​មិន​ទាន់​មាន​​​​បញ្ហា​​អ្វី​ដែរ ។ ពេល​​រួច​ពី​​​​​ចំណង​ប្អូន​ប្រុស​​នាង​បាន​ទៅ​ដេក​លើ​អង្រឹង​​​​​​ ចំណែក​ជន​រង​គ្រោះ​​​​ដោយសារ​ស្រវឹង​​ត្រឡប់​​​​ទៅ​ផ្ទះ​មិន​រួច​ក៏​អង្គុយ​​​ឡូឡា​​ម្នាក់​ឯង​​​​​​ធ្វើ​ឱ្យ​​​ប្អូន​ប្រុស​​អត់​ទ្រាំ​មិន​បាន​​​​ក៏​កាន់​​ញញួរ​​​ចេញ​មក​​​​គប់​ជញ្ជាំង​​ផ្ទះ​ហើយ​​​​ស្រែក​ចោទ​ថាឈ្មោះយ៉េ ​​​លួច​សហាយ​​​ស្មន់​ជាមួយ​ម្តាយ​​​​របស់​ខ្លួន​​​​​ត្រូវ​តែ​សម្លាប់​​​​​​​ចោល​ ។​ ពេល​ស្រែក​​​រួច​ក៏​ស្ទុះ​ទៅ​លើក​គល់​ឈើ​​ប៉ុន​កំភួន​ជើង​​នៅ​​ខាង​កើត​កាំជណ្តើរ​វាយ​​​​ជន​រង​គ្រោះ​​រហូត​ដល់​​ស្លាប់​​ ។ ​​​​

នៅ​ព្រឹក​​​​ថ្ងៃទី​​​២៣ កញ្ញា​ នគរ​បាល​​​​បច្ចេក​ទេស​បាន​មក​​​ពិនិត្យ​​ធ្វើ​កោសល្យ​វិច័យ​​​​​​សពដោយ​​​មាន​ការ​​​ចូល​រួម​​ពី​មេ​ភូមិ​​​​ មេ​ឃុំ​​ និង​គ្រូ​ពេទ្យ​​ផង​ហើយ​ជា​លទ្ធផល​​​ឃើញ​ថា ជន​រង​គ្រោះ​​​​ត្រូវ​​ជន​ដៃដល់​​​វាយ​ចំ​ក្តោង​ច្រមុះបាក់​ខ្ទេច​ ចង្កា​បាក់​ និង​ឆ្អឹង​ថ្ពាល់​​ខាង​ឆ្វេង​​​បាក់​ដល់​ថ្គាម​ ។ ពេល​ពិនិត្យ​រួច​​​ សព​ត្រូវ​​បាន​ប្រគល់​​​ទៅ​ឱ្យ​ក្រុម​​គ្រួសារ​​​ធ្វើ​​បុណ្យ​តាម​​ប្រពៃណី​​​ ឯជន​​​ដៃដល់​​​ជា​ឃាតករ​​​ ប៉ូលិស​​​​កំពុង​ស្រាវ​ជ្រាវ​​​ដើម្បី​ចាប់​ខ្លួន​ ៕