ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​ទូក​ដឹក​ត្រី​បា.ញ់​ច្រឡំ​គ្នា​ស្លា.ប់​ម្នាក់ ប្លុង​សព​ចោល​លើ​ទូក​

12 ឆ្នាំ មុន

ខេត្ត​កំពង់​​ឆ្នាំង​ ៖ ជន​សង្ស័យ​​​ម្នាក់​បាន​​​ស្លា.ប់​​នៅ​នឹង​កន្លែង​​ដោយ​ស្នា​ដៃ​​បក្ស​ពួក​​ម្នាក់​​​​​បា.ញ់​​ច្រឡំ​​​ក្នុង​សកម្ម​ភាព​ប្លន់​​ទូក​ដឹក​ត្រី​ជន​ជាតិ​​វៀត​ណាម​មួយ​​កាល​ពី​​វេលា​​ម៉ោង​​​១២​ និង​​៤៥​​នាទី​​រំ​​លង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​​២៣ កញ្ញា នៅ​តាម​ដង​​​ទន្លេ​​ចំណុច​​ព្រែក​សេះ ស្ថិត​ក្នុង​ភូមិ​ឫស្សី​​ដង្កួច ឃុំ​​ជល​សារ ស្រុក​​ជល​​គិរី ។

ខេត្ត​កំពង់​​ឆ្នាំង​ ៖ ជន​សង្ស័យ​​​ម្នាក់​បាន​​​ស្លាប់​​នៅ​នឹង​កន្លែង​​ដោយ​ស្នា​ដៃ​​បក្ស​ពួក​​ម្នាក់​​​​​បាញ់​​ច្រឡំ​​​ក្នុង​សកម្ម​ភាព​ប្លន់​​ទូក​ដឹក​ត្រី​ជន​ជាតិ​​វៀត​ណាម​មួយ​​កាល​ពី​​វេលា​​ម៉ោង​​​១២​ និង​​៤៥​​នាទី​​រំ​​លង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​​២៣ កញ្ញា នៅ​តាម​ដង​​​ទន្លេ​​ចំណុច​​ព្រែក​សេះ ស្ថិត​ក្នុង​ភូមិ​ឫស្សី​​ដង្កួច ឃុំ​​ជល​សារ ស្រុក​​ជល​​គិរី ។

ហេតុ​ការណ៍​​​​ប្លន់​​ទូកដឹក​​ត្រី​​​នោះ​​ ម្ចាស់​ទូក​​ក៏​បាន​​រង​របួសដែរ​​ដោយ​ត្រូវ​​ក្រុម​ចោរ​​ចាក់​មួយ​ច្បូក​​មុខ​​៤​​​ ហើយ​ទូក​​ដឹក​​ត្រី​ដែល​ប្លន់​​បាន​នោះ​ត្រូវ​​​ក្រុម​ចោរ​​បើក​ដឹក​​​សព​​បក្ស​ពួក​​របស់​ខ្លួន​​​ទៅ​​​ប្លុង​ចោល​នៅ​​ដៃ​ទន្លេ​សាប ក្នុង​ឃុំ​​ព្រែក​​តា​ទែន ស្រុក​​ពញា​ឮ ខេត្ត​កណ្តាល ។

តាម​ការ​រៀប​​រាប់​របស់​​ជន​រង​គ្រោះ​​ជា​​ជន​ជាតិ​​វៀត​​ណាម​​​ឈ្មោះ​​ហ្វៀង យ៉ាំង​យ៉ុង អាយុ​​៣៣​ឆ្នាំ ស្នាក់​​​​នៅ​​​ភូមិ​​កណ្តាល​​​ សង្កាត់​​ផ្សារ​​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ដែល​​ត្រូវ​​ក្រុម​ចោរ​​​ចាក់​មួយ​ច្បូក​​​បណ្តាល​​ឱ្យ​​រង​របួស​ និង​កំពុង​​សម្រាក​ព្យា​បាល​នៅ​​មន្ទីរ​ពេទ្យ​​​ ​បាន​និយាយ​ថា គាត់​បាន​​បើក​កាណូត​ដឹក​ត្រី​​ពី​ភូមិ​​​ពាម​ឆ្កោក​យក​ទៅ​​លក់​នៅ​ស្រុក​ជល​គិរី​​​ជា​រៀង​រាល់​​ថ្ងៃ ។ នៅ​​ថ្ងៃ​កើត​ហេតុ​​​ គាត់​បាន​​ដឹក​ត្រី​ចំនួន​​៤០០​គីឡូ​​ក្រាម​ ក្នុង​នោះ​​​មាន​ត្រី​​ឆ្កោក​ចំនួន​​៣៥០​គីឡូ​ក្រាម​​ និង​ត្រី​​គ្រុំ​​ចំនួន​​៥០​គីឡូ​ក្រាម ជា​មួយ​ប្អូន​​ប្រុស​គាត់​​ម្នាក់​ទៀត​ឈ្មោះ​​ង្វៀង យ៉ាំង​ម៉ក អាយុ​​១៩​ឆ្នាំ ។ បុរស​​​វៀត​ណាម​​​​រូប​នោះ​​បាន​បន្ត​ថា នៅ​ពេល​​មក​ដល់​ចំណុច​ព្រែក​សេះ ស្រាប់​តែ​មាន​​កាណូត​​មួយ​គ្រឿង​​មាន​គ្នា​​២​នាក់​​ចាំ​ស្កាត់​​ផ្លូវ​​ជា​​ស្រេច​បាន​យក​ច្បូក​​​មុខ​​៤​ចាក់​​ចំ​ឆ្អឹង​​ជំនីរ​​ខាង​ស្តាំគាត់​​​មួយ​ច្បូក​​​បណ្តាល​​ឱ្យ​​របួស ។ ​​​ពេ​ល​នោះ​ដោយ​សារ​​​​កាណូត​​​មាន​ល្បឿន​​លឿន​ ​ប្អូន​ប្រុស​​គាត់​បាន​បត់​កាណូត​​​វិល​ក្បាល​​មក​ក្រោយ​​វិញ​​ រួច​​បើក​​បំ​បុក​កាណូត​ចោរ​​នោះ​​បណ្តាល​​ឱ្យ​លិច​តែ​ម្តង ។

​​​​ភ្លាម​​នោះ ចោរ​ម្នាក់​​បាន​​ហក់​​ឡើង​កាណូត​ដឹក​ត្រី​គាត់​​ទាន់​ ឯ​ម្នាក់​ទៀត​​ធ្លាក់​ទឹក​​ ហើយ​​បាន​​ស្រវា​​ឡើង​កាណូតដឹក​ត្រី​ដែរ តែ​បក្ស​ពួក​​​ម្នាក់​ដែល​​ឡើង​​លើ​​កាណូត​មុន​​​ច្រឡំ​​ស្មាន​​ថា ជា​ក្រុម​​​គាត់​​២​​នាក់​បង​ប្អូន​​ ក៏​បាញ់​​បណ្តាល​​ឱ្យ​​ស្លាប់​ភ្លាម​​តែ​​ម្តង ។ ក្រោយ​មក​រូប​គាត់​​២​នាក់​បង​ប្អូន​​បាន​ហែល​​ឡើង​​គោក ហើយ​ជួល​កាណូត​​គេ​ដឹក​គ្នា​មក​​កាន់​​មន្ទីរ​​ពេទ្យ​​ ចំណែក​កាណូត​​​ដឹក​ត្រី​​របស់​​គាត់​ត្រូវ​បាន​​ចោរ​ម្នាក់​​នោះ​​បើក​ដឹក​​សព​​​បក្ស​ពួក​​យក​ទៅ​​ប្លុង​ចោល​នៅ​ឯ​ស្រុក​​ពញា​ឮ​ ខេត្ត​កណ្តាល ។ បុរស​រូប​នោះ​​​បាន​បន្ត​ថា គាត់​​​ស្គាល់​​ក្រុម​ចោរ​​​ទាំង​​២​នាក់​នោះ​​ ម្នាក់​​ឈ្មោះ​​​ញឿង និង​ម្នាក់​​ដែល​ស្លាប់​​ឈ្មោះ​​យ៉ុង ជន​ជាតិ​​វៀត​​​ណាម​ទាំង​​២​នាក់ ។

លោក​ជឹម ប៊ុន​ធឿន នាយការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​​​នៃ​ស្នង​​​ការដ្ឋាន​​​នគរ​បាល​​ខេត្ត​កំពង់​ឆ្នាំង​​ ដែល​​បាន​​ទៅ​ស្រាវ​​ជ្រាវ​​ក្នុង​រឿង​នេះ​​ដល់​ស្រុក​​ពញា​ឮ ខេត្ត​កណ្តាល ​​បាន​​ឱ្យ​ដឹង​ថា សព​ជន​​សង្ស័យ​ត្រូវ​​គ្រាប់​​កាំ​ភ្លើង​​មួយ​​គ្រាប់​ចំចុង​​ដង្ហើម​​ គឺ​​ចម្ងាយ​ពី​ចុង​ដោះ​​​ខាង​ឆ្វេង​​ប្រមាណ​​១០​​សង់​ទី​​​​ម៉ែត្រ និង​ពី​ចុង​​ដោះ​ខាង​ស្តាំ​ប្រមាណ​​១១​​ស​ង់​ទី​ម៉ែត្រ ។

តាម​ព័ត៌​​មាន​​ចុង​ក្រោយ​​​ឱ្យ​ដឹង​ថា ករណី​ខាង​លើ​​​មិន​មែន​ជា​​រឿង​​ប្លន់​​ទេ គឺ​​ជា​រឿង​គំនុំ​​​ដែល​​ពេល​នេះ​សមត្ថ​កិច្ច​​​កំពុង​តាម​​ប្រមាញ់​​បក្ស​ពួក​​ជន​ដៃ​ដល់​​​ដែល​រត់​​គេច​​ខ្លួន ៕​