ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃ​ស្នួល​ចាប់​រថយន្ត​យីឌុប​​៤​គ្រឿង​ បង្កប់​​ឈើ​លេខ​២ ចំនួន​​ជិត​២០​ម៉ែត្រ​​គូប

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ កម្លាំង​​ផ្នែក​ជំនាញ​រដ្ឋ​បាល​​ព្រៃ​ឆ្លូង សហការ​ជា​មួយ​សង្កាត់​​រដ្ឋបាល​ព្រៃ​​ឈើ​ ស្រុក​​ស្នួល​កាល​ពី​ល្ងាចថ្ងៃ​ទី​​២១ កញ្ញា ​បានធ្វើ​​​ការ​ចាប់​​ឃាត់​​រថយន្ត​យីឌុប​ចំនួន​៤​គ្រឿង ​ក្រោយ​ពី​មាន​ការ​សង្ស័យ​​ថា ​មាន​ផ្ទុក​​ឈើ​លេខ​២ ខុសច្បាប់​​បង្កប់​​ក្រោម​ឈើ​ជំនារ និងឈើ​ជន្លង​ម្រេច ។

​ប្រភព​ព័ត៌​មាន​​ពី​ស្រុក​​ស្នួល​​ឱ្យ​​ដឹងថា​ រថយន្ត​​ធុនយក្ស​ទាំង​៤​គ្រឿង​​នេះ​ត្រូវបាន​ចាប់​ឃាត់​​​នៅ​លើ​ផ្លូវ​ជាតិ​​លេខ​៧៦​A នៅ​កន្លែង​​ផ្សេងគ្នា​​ក្នុង​ភូមិ​​​សាស្ត្រ​​ឃុំ​

ខេត្ត​ក្រចេះ​ ៖ កម្លាំង​​ផ្នែក​ជំនាញ​រដ្ឋ​បាល​​ព្រៃ​ឆ្លូង សហការ​ជា​មួយ​សង្កាត់​​រដ្ឋបាល​ព្រៃ​​ឈើ​ ស្រុក​​ស្នួល​កាល​ពី​ល្ងាចថ្ងៃ​ទី​​២១ កញ្ញា ​បានធ្វើ​​​ការ​ចាប់​​ឃាត់​​រថយន្ត​យីឌុប​ចំនួន​៤​គ្រឿង ​ក្រោយ​ពី​មាន​ការ​សង្ស័យ​​ថា ​មាន​ផ្ទុក​​ឈើ​លេខ​២ ខុសច្បាប់​​បង្កប់​​ក្រោម​ឈើ​ជំនារ និងឈើ​ជន្លង​ម្រេច ។

​ប្រភព​ព័ត៌​មាន​​ពី​ស្រុក​​ស្នួល​​ឱ្យ​​ដឹងថា​ រថយន្ត​​ធុនយក្ស​ទាំង​៤​គ្រឿង​​នេះ​ត្រូវបាន​ចាប់​ឃាត់​​​នៅ​លើ​ផ្លូវ​ជាតិ​​លេខ​៧៦​A នៅ​កន្លែង​​ផ្សេងគ្នា​​ក្នុង​ភូមិ​​​សាស្ត្រ​​ឃុំ​២ធ្នូ ស្រុក​ស្នួល ​ខណៈ​​ដែល​​រថយន្ត​​ទាំង​៤​គ្រឿង​នេះ​ ​បាន​លួច​បង្កប់​ឈើ​ដឹក​ចេញពី​ក្រុម​ហ៊ុន​វិនិ​យោគ​ដី​សម្បទាន​​របស់​ក្រុម​ហ៊ុន​​មួយ​​ក្នុង​ភូមិ​​សាស្ត្រ​ព្រៃដែន​​ជំរក​​ស្នួល ។ នៅ​មិនទាន់​មាន​ប្រភពព័ត៌​មាន​ណា​មួយ​បញ្ជាក់​ឱ្យ​ដឹង​ថា ម្ចាស់​​រថយន្ត​ដឹក​ឈើ​ទាំង​៤​​គ្រឿង​នេះ ​ជា​នរណា​នោះទេ ដោយ​មាន​ប្រភព​​ខ្លះ​និយាយ​ថា ​ក្នុង​រូប​ភាព​នៃ​ការ​ដឹក​ឈើ​ខុស​​ច្បាប់​ ដោយ​ប្រើ​សុទ្ធ​​តែ​រថយន្ត​យក្ស​ធំៗ​​នេះ​ គឺមិន​មែន​ជា​របស់​ពល​រដ្ឋ​ធម្ម​តា​ ឬ​ឈ្មួញ​​តូច​តាច​នោះ​ទេ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕