រាជធានីភ្នំពេញ ៖ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងកាលពីថ្ងៃទី២០ កញ្ញា ២០១២ ថា មជ្ឈមណ្ឌលសេវាកម្មយុត្តិធម៌សម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បច្ចុប្បន្នមានចំនួន២១កន្លែងនៅតាមខណ្ឌចំនួន៨នៃរាជធានីភ្នំពេញ និងចំនួន៨កន្លែងនៅតាមខេត្ត ហើយនៅពេលដ៏ខ្លីខាងមុខនេះគ្រោងនឹងបង្កើតចំនួន៣១កន្លែងនៅតាមខេត្ត-ក្រុងមួយចំនួនទៀត ។
ការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការអនុវត្ត ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» ក្រោមអធិបតីភាពលោកព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីមកពីអង្គការក្រៅរដ្ឋាភិបាល។ សិក្ខាសាលានេះធ្វើឡើងរយៈពេលពីថ្ងៃ គឺថ្ងៃទី២០-២១ កញ្ញា ២០១២ នៅសណ្ឋាគារអឹុមភ័ររៀល រាជធានីភ្នំពេញ ។
យោងតាមឯកសារដែលបានផ្សព្វផ្សាយក្នុងសិក្ខាសាលាដែលកោះសន្តិភាពទទួលបានឱ្យដឹងថា នៅក្នុងឆ្នាំ២០១១ មជ្ឈមណ្ឌលសេវាកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានទទួលពាក្យបណ្តឹងសរុបចំនួនប្រមាណ៨៨៩រឿង និងបានដោះស្រាយវិវាទបានចំនួនប្រមាណ៦៨៦រឿង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ