ប៉ូលិសខណ្ឌទួលគោកបង្ក្រាបជនសង្ស័យជួញដូរដកហូតបានគ្រឿងញៀនចំនួន១២កញ្ចប់
រាជធានីភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវកម្លាំងប៉ូលិសខណ្ឌទួលគោក ស្រាវជ្រាវចាប់ខ្លួនបានកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ កញ្ញា ២០១២ នៅចំណុចមុខផ្ទះលេខ៥៧A ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណៈជិះម៉ូតូចេញទៅចែកចាយគ្រឿងញៀនហើយឈានទៅឆែកឆេរបន្ទប់ជួលដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកចំនួន១២កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹង និងកូនថង់


ចែករំលែកព័តមាននេះ