រាជធានីភ្នំពេញ ៖ យោងតាមទីភ្នាក់ងារព័ត៌មានរបស់វៀតណាមបានឲ្យដឹងថា តាមការអញ្ជើញរបស់លោកប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមទ្រុង ថាន់សាន ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ កញ្ញា ២០១២នេះ ។
ដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រកម្ពុជានៅថ្ងៃស្អែកនេះ គឺដើម្បីចូលរួមអបអរសាទរខួបឆ្នាំទី៤៥ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទំាង២កម្ពុជា-វៀតណាម និងពង្រឹងពង្រីកទំនាក់ទំនងការទូតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងនាមជាប្រទេសភូមិផងរបងជាមួយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ