ខេត្តព្រះសីហនុ ៖ ផ្ទះប្រជាពលរដ្ឋដែលសង់រខេករខាកចំនួន៣៦ខ្នង នៅតំបន់ទំនប់រលក ស្ថិតក្នុងក្រុម២៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងផុយស្រួយ កាលពីយប់ថ្ងៃទី២២ កញ្ញា ២០១២ វេលាម៉ោងប្រមាណជាង១១យប់បង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតខូចខាតផ្ទះសម្បែង សម្ភារប្រើប្រាស់ និងថវិកាជាច្រើន មិនត្រឹមតែប៉ុណ្ណោះមនុស្សចំនួន៧នាក់ បានរងរបួស (ប្រុស២ ស្រី៥) ក្នុងនោះមានកុមារីអាយុ១១ខែម្នាក់ផងដែរ ។
យោងតាមប្រភពពីមន្ទីរសម្រាកព្យាបាលរស្មីកំពង់សោម បានឱ្យដឹងថា ជនរងគ្រោះដែលរលាកភ្លើងបានចូលកសម្រាកព្យាបាលនៅទីនេះមានចំនួន៧នាក់ រួមមាន ១-ឈ្មោះជា វណ្ណា ភេទស្រី អាយុ៣២ឆ្នាំ របួសរលាកធ្ងន់ ២-ឈ្មោះជា មុន្នីរ័ត្ន ភេទស្រី អាយុ១៧ឆ្នាំ របួសរលាកធ្ងន់ ៣-ឈ្មោះគឹម ធីតា ភេទស្រី អាយុ២៥ឆ្នាំ របួសរលាកធ្ងន់ ៤-ឈ្មោះអាន ភារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនេសាទ របួសរលាកធ្ងន់ ៥-ឈ្មោះគឹម ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនេសាទ របួសរលាកស្រាល ៦-ឈ្មោះរិទ្ធ ដាយ៉ាណា ភេទស្រី អាយុ១១ខែ របួសរលាកស្រាល និង៧-ឈ្មោះហ៊ួត សុខអេង ភេទស្រី អាយុ៤៧ឆ្នាំ របួសរលាកស្រាល អ្នកទាំង៧នាក់មានលំនៅកន្លែងកើតហេតុ ។
មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យ និងវិនាសសកម្មនេះត្រូវបានមន្ត្រីអាជ្ញាធរនិយាយឱ្យដឹងថា គឺមកពីផ្ទុះធុងហ្គាស…។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ