ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមាន​វិបត្តិ​ជិះ​ម៉ូតូ​​ឌុប​ឈប់​គល់​ស្ពាន​​ជ្រោយ​ចង្វា​ខាងកើត​​ដើរ​ចុះ​​​ទឹកប៉ង​សម្លាប់​ខ្លួន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​​ឌុប​មក​ឈប់​គល់​ស្ពាន​ជ្រោយ​ចង្វា​ខាងកើត​ ហើយ​ដើរ​ចុះទឹក​​ទន្លេ​ប៉ងសម្លាប់​​ខ្លួន​តែ​​ពុំ​បាន​​ដូច​បំណង​​ត្រូវ​ប្រជា​ពល​រដ្ឋ​នាំ​​គ្នា​ឃាត់​​ និង​ទាក់​ទង​ហៅ​បង​ប្អូន​មក​យក​ត្រឡប់​ទៅវិញ ។ ការ​ប​៉ុន​ប៉ង​​សម្លាប់​ខ្លួន​នេះបាន​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​​ម៉ោង​​៤​និង​២៥​នាទី​រសៀល​ថ្ងៃទី​២១ កញ្ញា ​នៅគល់​ស្ពាន​​ខាង​កើត ស្ថិត​នៅសង្កាត់​​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ ។

​ស្ត្រី​មាន​វិបត្តិ​រូប​នោះ​ពុំ​ត្រូវ​គេ​ស្គាល់​​ឈ្មោះ​​ឡើយ​មាន​អាយុ​ប្រមាណ​​២៥​ឆ្នាំ ពុំ​ដឹងថា មាន​លំនៅ​​ឯ​ណា​ឡើយ ។ ទាក់​ទិន​​នឹងការ​ប៉ងលោត​ទឹក​សម្លាប់​ខ្លួន​នេះ​គេ​ពុំ​ដឹង​មូល​ហេតុ​អ្វី​នោះទេ ។ ​តាមសាក្សីបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញ​ស្រ្តីរួបនោះជិះម៉ូតូឌុបធ្វើ​ដំណើរមក​ឈប់​គល់​ស្ពាន​ជ្រោយ​ចង្វាខាងកើត ហើយអង្គុយលេងនៅកំពែងគល់ស្ពានដោយទឹកមុខស្រងូតស្រងាត់។

លុះក្រោយមកស្រ្តីរូបនេះបាន​ដើរចុះក្នុង​ទន្លេគោល​បំណង​សម្លាប់ខ្លួនតែពេលចុះបាន​ត្រឹមជង្គង់ត្រូវប្រជាពលរដ្ឋ​នាំគ្នាជួយឃាត់នាំមក​លើ​ច្រាំងវិញ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕