ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​២​នាក់​ក្នុងចំណោម​​បក្សពួក​៦​នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​​បាន​​ចាប់​ឃាត់​ខ្លួន​​ជនសង្ស័យ​​​២​នាក់ ក្នុងចំណោម​​បក្ស​ពួក​៦​នាក់​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​​នគរបាល​ប៉ុស្តិ៍​​ស្ទឹង​មានជ័យ ​បន្ទាប់​ពី​​ជន​សង្ស័យ​​ទាំង​នេះ​​​ធ្វើ​សកម្ម​ភាព​​ចូល​បន្លំ​​លួច​យក​កាបូប​​​លុយ​ពី​ក្នុង​ផ្ទះ​​អ្នក​លក់​​ទូរស័ព្ទ​​មួយ​កន្លែង ស្ថិត​​នៅផ្ទះ​លេខ​១១៨ ​ក្រុម​១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌមានជ័យ ។ ការ​ឃាត់​ខ្លួន​នេះបាន​ឆោឡោ​​ឡើង​កាលពីវេលា​ម៉ោង​​១០​និង​២០​នាទី​

រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​​បាន​​ចាប់​ឃាត់​ខ្លួន​​ជនសង្ស័យ​​​២​នាក់ ក្នុងចំណោម​​បក្ស​ពួក​៦​នាក់​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​​នគរបាល​ប៉ុស្តិ៍​​ស្ទឹង​មានជ័យ ​បន្ទាប់​ពី​​ជន​សង្ស័យ​​ទាំង​នេះ​​​ធ្វើ​សកម្ម​ភាព​​ចូល​បន្លំ​​លួច​យក​កាបូប​​​លុយ​ពី​ក្នុង​ផ្ទះ​​អ្នក​លក់​​ទូរស័ព្ទ​​មួយ​កន្លែង ស្ថិត​​នៅផ្ទះ​លេខ​១១៨ ​ក្រុម​១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌមានជ័យ ។ ការ​ឃាត់​ខ្លួន​នេះបាន​ឆោឡោ​​ឡើង​កាលពីវេលា​ម៉ោង​​១០​និង​២០​នាទី​ព្រឹក​​ថ្ងៃទី​​១៩​ កញ្ញា ២០១២  ។

ជនសង្ស័យ​​២​នាក់​ដែល​ប្រជា​ពល​រដ្ឋ​​ចាប់ឃាត់​ខ្លួន​​ប្រគល់​ឱ្យ​សមត្ថ​កិច្ចនោះមាន​ឈ្មោះ​​ដេត សុភា ​ភេទប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ដង្កោ ​ឃុំ​ព្រះ​ធាតុ ​ស្រុក​អូររាំង​ឪ ​​ខេត្ត​កំពង់​ចាម ​និង​ម្នាក់​​ទៀត​ឈ្មោះ​គឹម ​លី ​​ហើយ​​ទូច ហៅ​នី ​អាយុ​៥២​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​​ត្រពាំង​​ត្រកៀក ​ឃុំ​ដំបូង​ខ្ពស់ ​ស្រុក​ឈូក ​​ខេត្ត​កំពត ​ចំណែក​៤​ន​ាក់​ទៀតដែល​​រត់​គេច​ខ្លួន​នោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​​នៅឡើយទេ ។ ​ជន​រងគ្រោះ​​ឈ្មោះ​ភា ស្រីចម ​បាន​និយាយ​រៀប​រាប់​​ប្រាប់​សមត្ថ​កិច្ច​ថា ខណៈ​ជនសង្ស័យ​២​នាក់​​ឈ្មោះ​គឹម លី និង​ឈ្មោះ​ដេត ​សុភា ចូល​​ទៅ​ក្នុង​ផ្ទះ​ហើយ​បន្លំ​​លួច​យក​កាបូប​លុយ​នោះ​​​ខ្លួន​បាន​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​​ឡើង បណ្តាល​ឱ្យ​​ផ្អើល​ដល់​បង​​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​​ជិត​ចំណុច​កើតហេតុ​​នេះនាំ​គ្នា​​មក​ជួយ​ចាប់​​ឃាត់​ខ្លួន​ជនសង្ស័យ​​២​នាក់​ខាង​លើ​នេះ​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​​ ចំណែក​​៤នាក់​ទៀតបាន​ជិះ​​ម៉ូតូ​២​គ្រឿង​រត់​​គេច​ខ្លួន​បាត់​ស្រមោល​​ភ្លាមៗ​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕