ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិស​​ស្រុក​សំបូរ​ឃាត់​ខ្លួន​បុរស​អគតិ​វ័យ​ជាង​៤០​ឆ្នាំ ​ចាប់​រំលោ.ភ​​ក្មេង​ស្រីអាយុ​៣​ឆ្នាំ

12 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ​បុរស​អគតិ​​ជា​កម្ម​ករ​​​​ចំការ​កៅស៊ូម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​នៃ​អធិការដ្ឋាន​ស្រុក​​ចាប់​ឃាត់​ខ្លួន​ពី​បទ​រំលោ.ភ​សេព​សន្ថវៈ​​​លើ​​ក្មេង​ស្រី​វ័យ​៣​ឆ្នាំ ។ ​ប៉ូលិស​ស្រុក​សំបូរ បាន​និយាយ​ថា ​ការ​ចាប់​ឃាត់​ខ្លួន​បុរស​នេះ​បាន​ធ្វើ​ឡើង​​ភ្លាមៗ​​កាល​ពី​ថ្ងៃទី​​១៩ កញ្ញា​ នៅ​ក្នុង​ក្រុម​ហ៊ុន​​ចំការ​កៅស៊ូ​មួយ ស្ថិត​ក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ​ស្រុក​សំបូរ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​រួច​

ខេត្តក្រចេះ ៖ ​បុរស​អគតិ​​ជា​កម្ម​ករ​​​​ចំការ​កៅស៊ូម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​នៃ​អធិការដ្ឋាន​ស្រុក​​ចាប់​ឃាត់​ខ្លួន​ពី​បទ​រំលោភ​សេព​សន្ថវៈ​​​លើ​​ក្មេង​ស្រី​វ័យ​៣​ឆ្នាំ ។ ​ប៉ូលិស​ស្រុក​សំបូរ បាន​និយាយ​ថា ​ការ​ចាប់​ឃាត់​ខ្លួន​បុរស​នេះ​បាន​ធ្វើ​ឡើង​​ភ្លាមៗ​​កាល​ពី​ថ្ងៃទី​​១៩ កញ្ញា​ នៅ​ក្នុង​ក្រុម​ហ៊ុន​​ចំការ​កៅស៊ូ​មួយ ស្ថិត​ក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ​ស្រុក​សំបូរ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​រួច​មក ។

លោក​​អនុ​សេនីយ៍​ទោ នួន សារិន ​នាយ​ផ្នែក​​ព្រហ្ម​ទណ្ឌ​​នៃអធិការ​ដ្ឋាន​ស្រុក​សំបូរ​បាន​ឱ្យ​ដឹងថា ​ជនសង្ស័យ​​​​ឈ្មោះ​​សុង សុផាន់​នី ​អាយុ​៤៣​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង និង​បាន​មក​ធ្វើ​ជា​កម្ម​​ករ​ចំការ​កៅស៊ូ ​ក្នុង​ក្រុម​​ហ៊ុន​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​​ខាងលើ ។ ​

តាម​ពាក្យ​បណ្តឹង​​របស់​ស្ត្រី អាយុ​៤០​ឆ្នាំ ជា​ម្តាយរបស់​ក្មេង​ស្រីរ​ងគ្រោះ​​ប្រាប់​ឱ្យដឹងថា នៅថ្ងៃ​កើតហេតុ​រូបគាត់​​បាន​ទៅធ្វើ​​ការ​ទុក​កូន​ស្រី​​២​នាក់​​នៅ​ចាំ​ផ្ទះ ដោយ​កូន​ស្រី​បង​អាយុ​៨​ឆ្នាំ ​និង​កូន​ស្រីជា​ក្មេង​រងគ្រោះ​ប្អូន​អាយុ​​៣​ឆ្នាំ ។ ​ដោយ​សារបុរស​​​ជាប់​ចោទ​​ជា​មនុស្ស​​ស្គាល់​គ្នា​ក៏​បាន​យក​កូន​ស្រី​របស់​​​គាត់​អាយុ​​៣​ឆ្នាំទៅ​​លេង​ផ្ទះ​​ក្នុង​ក្រុម​ហ៊ុន​ដែល​នៅក្បែរ​នោះ​ ហើយ​ក្រោយ​ពី​បុរស​​នោះ ​​នាំកូនស្រី​គាត់​ទៅ​បាត់​យូរពេក​កូន​ស្រីបង​អាយុ​៨​ឆ្នាំ​​ក៏ទៅតាម​ និង​បាន​ឃើញ​បុរស​ជាប់​ចោទ​កំពុង​តែ​ចាប់​ព​កូន​ស្រី​គាត់អាយុ​​៣​ឆ្នាំ​នៅ​ពី​មុខ រួចយក​ប្រដាប់​ភេទរបស់ខ្លួន​មក​ញល់​ជា​មួយ​ប្រដាប់​ភេទ​របស់​ក្មេង​ស្រី​រងគ្រោះ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕