ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​​គ្នា​​លើក​​ទី​​៤ ប៉ាក់​គី​​អាវ​​ប្តេជ្ញា​​ផ្តួល​​ម៉ាក​​ហ្គេស​​ឱ្យ​​សន្លប់

12 ឆ្នាំ មុន

កីឡា​ករ​​ប្រ​ដាល់​​ហ្វុី​​លី​​ពីន ម៉ា​​នី ប៉ាក់​​គី​​អាវ​​បាន​​ប្តេជ្ញា​​ថា ខ្លួន​នឹង​​ផ្តួល​កីឡា​ករ​​ចូ​អាន ម៉ា​នូ​អែល ម៉ាក​ហ្គេស​ឱ្យ​ខាង​តែ​បាន​ក្នុង​ខណៈ​ដែល​ពួក​គេ​ទាំង​២នាក់​ជួប​គ្នា​ជា​លើក​ទី​៤​នៅ​ក្រុង​ឡាស​វេហ្គាស​ សហរដ្ឋ​អា​មេរិក​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ ។ ការ​ប្រ​កួត​ចុង​ក្រោយ​បំ​ផុត​រវាង​កីឡាករ​ទាំង​២​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ​ ប៉ាក់​គី​អាវ​វ័យ​៣៣​ឆ្នាំ​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​យ៉ាង​ចម្រូង​ចម្រាស ។ ចំណែក​ការ

កីឡា​ករ​​ប្រ​ដាល់​​ហ្វុី​​លី​​ពីន ម៉ា​​នី ប៉ាក់​​គី​​អាវ​​បាន​​ប្តេជ្ញា​​ថា ខ្លួន​នឹង​​ផ្តួល​កីឡា​ករ​​ចូ​អាន ម៉ា​នូ​អែល ម៉ាក​ហ្គេស​ឱ្យ​ខាង​តែ​បាន​ក្នុង​ខណៈ​ដែល​ពួក​គេ​ទាំង​២នាក់​ជួប​គ្នា​ជា​លើក​ទី​៤​នៅ​ក្រុង​ឡាស​វេហ្គាស​ សហរដ្ឋ​អា​មេរិក​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ ។ ការ​ប្រ​កួត​ចុង​ក្រោយ​បំ​ផុត​រវាង​កីឡាករ​ទាំង​២​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​មិញ​ ប៉ាក់​គី​អាវ​វ័យ​៣៣​ឆ្នាំ​បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​យ៉ាង​ចម្រូង​ចម្រាស ។ ចំណែក​ការ​ជួប​គ្នា​លើក​ទី​១​នៅ​ឆ្នាំ ២០០៤ លទ្ធផល​ស្មើ​គ្នា​ ប៉ុន្តែ​ការ​ជួប​គ្នា​លើក​ទី​២​នៅ​ឆ្នាំ២០០៨ ប៉ាក់​គី​អាវ​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ធ ។

ថ្លែង​តាមការ​ស្រង់​សម្តី​ដោយ​ BBC ​ប៉ាក់​គី​អាវ​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​ចង់​ធ្វើ​ឱ្យ​ការ​ប្រ​កួត​នេះ​ប្រើ​រយៈ​ពេល​ខ្លី ។ ខ្ញុំ​ចង់​វាយ​គេ​ឱ្យ​សន្លប់​តែ​ម្តង ។ មាន​មនុស្ស​ជាច្រើន​នៅ​តែ​សួរ​ថា តើ​ខ្ញុំ​ឈ្នះ​ការ​ប្រ​កួត​លើក​នេះ​បាន​ដែរឬ​ទេ ? ខ្ញុំ​បាន​គិត​ថា រឿង​រ៉ាវ​អាច​ប្រែ​ប្រួល ហើយ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​វា​ម្តង​ទៀត ។ ជួប​គ្នា​លើកទី​៤​នេះ ខ្ញុំ​នឹង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ឱ្យ​បាន​ខ្លាំង​ក្លា​បំ​ផុត​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ការ​ប្រ​កួត​ក្នុង​ប្រ​វត្តិ​សាស្ត្រ​ ។ ខ្ញុំ​ចង់​លុប​បំ​បាត់ភាព​​មន្ទិល​សង្ស័យ​ចំពោះ​លទ្ធផល​នៃ​ការ​ជួប​គ្នា​៣ប្រ​កួត​លើក​មុន »។

កាល​ពី​ខែ​មិថុ​នា​កន្លង​មក​នេះ ប៉ាក់​គី​អាវ​បាន​ចាញ់​ក្រោម​កណ្តាប់​ដៃ​កីឡាករ​អា​មេរិក​ធី​ម៉ូ​ធី ប្រែ៊តលី​គឺ​ជា​ការ​ប្រ​កួត​មួយ​ដែល​អ្នក​ទស្ស​នា​ជុំ​វិញ​ពិភព​លោក​គិត​ថា ប៉ាក់គី​អាវ​ជា​អ្នក​ឈ្នះ ។​ ចំពោះ​ទី​តាំង​ហ្វឹក​ហាត់​វិញគឺ​មិន​មែន​នៅ​ក្នុង​ប្រ​ទេស​ហ្វុីលី​ពីន​ដូចលើក​មុន​ទេ ។ ជំ​នួស​មក​វិញ រូប​គេ​នឹង​ទៅ​ហ្វឹក​ហាត់​នៅ​ទី​ក្រុង​ Hollywood។ដោយ​ឡែក​កីឡាករ​វ័យ​៣៩​ឆ្នាំ​ម៉ាក​ហ្គេស​វិញ​គឺ​ជា​អតី​ត​ម្ចាស់​ខ្សែ​ក្រវាត់​៣​ប្រ​ភេទទម្ងន់​ ។ គេ​តែង​តែ​អះ​អាង​ជា​រឿយ​ៗ​ថា ការ​ជួប​គ្នា​៣​លើក​កន្លង​មក​គឺ​រូប​គេ​ជា​អ្នក​ឈ្នះ ។​

​គេ​បាន​ថ្លែង​ថា ៖«គ្រប់​ៗគ្នា​បាន​ដឹង​ថា ខ្ញុំជា​អ្នក​ឈ្នះ​ទាំង​៣លើក តែ​ចំពោះ​ចៅ​ក្រម​វិញ​ ខ្ញុំ​មិន​ដឹង​ថា​ តើ​មាន​អ្វី​កើត​ឡើង​នោះ​ទេ ។​ ជួប​គ្នា​លើក​នេះ ខ្ញុំ​ត្រូវ​តែ​គេចឱ្យ​ផុត​ពី​ការ​ឱ្យ​ពិន្ទុ​ដោយ​ចៅ​ក្រម »៕