ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាស៊ី​ ស្តូ​​ន័រ​​បង្ហើប​ឱ្យ​​ដឹង​​ពី​​គម្រោង​​​ចូល​​រួម​​​បើក​បរ​​រថ​យន្ត​​ប្រ​ណាំង​​ក្រោយ​​ពី​​ចូល​​និ​វត្ត​​ពី​​កី​ឡា​​ប្រ​ណាំង​​ម៉ូ​តូ​ ​GP

12 ឆ្នាំ មុន

កីឡា​ករ​​ប្រ​ណាំង​​ម៉ូ​តូ​ Grand Prix​សញ្ជាត​អុី​​តា​​លី​​ខា​ស៊ី ស្តូ​ន័​រ​ក្នុង​​ពេល​ថ្មី​ៗ​នេះ​​បាន​​ព្រ​លយ​ពាក្យ​ឱ្យ​ដឹង​ពី​បំណង​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត​ក្រោយ​ពី​រូប​គេ​ចូល​និ​វត្ត​ពី​ការ​ប្រ​ណាំង​នៅ​ដំ​ណាច់​ឆ្នាំ​ដោយបញ្ជាក់​ថា ខ្លួននឹង​ទៅ​ចូល​រួម​ប្រ​ណាំង​រថយន្ត​វិញ​ម្តង ។​
ស្តូ​ន័រ​​វ័យ​២៦​ឆ្នាំ​បច្ចុប្បន្ន​ទើប​តែ​បាន​ធូរ​ស្បើយ​ពី​របួស​បាក់​ឆ្អឹង​​កែង​ជើង​ហើយ​នៅ​ដំ​ណាច់​ឆ្នាំ​នេះ​នឹង​លា​ឈប់​ពី​អា​ជីព ។​

កីឡា​ករ​​ប្រ​ណាំង​​ម៉ូ​តូ​ Grand Prix​សញ្ជាត​អុី​​តា​​លី​​ខា​ស៊ី ស្តូ​ន័​រ​ក្នុង​​ពេល​ថ្មី​ៗ​នេះ​​បាន​​ព្រ​លយ​ពាក្យ​ឱ្យ​ដឹង​ពី​បំណង​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត​ក្រោយ​ពី​រូប​គេ​ចូល​និ​វត្ត​ពី​ការ​ប្រ​ណាំង​នៅ​ដំ​ណាច់​ឆ្នាំ​ដោយបញ្ជាក់​ថា ខ្លួននឹង​ទៅ​ចូល​រួម​ប្រ​ណាំង​រថយន្ត​វិញ​ម្តង ។​
ស្តូ​ន័រ​​វ័យ​២៦​ឆ្នាំ​បច្ចុប្បន្ន​ទើប​តែ​បាន​ធូរ​ស្បើយ​ពី​របួស​បាក់​ឆ្អឹង​​កែង​ជើង​ហើយ​នៅ​ដំ​ណាច់​ឆ្នាំ​នេះ​នឹង​លា​ឈប់​ពី​អា​ជីព ។​

ថ្លែង​ប្រាប់​ទូរទស្សន៍​អូ​ស្ត្រា​លី Channel 7 ស្តូ​ន័រ​បាន​និយាយ​ថា​៖«ខ្ញុំ​សង្ឃឹមថា នឹង​អាច​ផ្លាស់​ទៅ​ប្រ​ណាំង​រថយន្ត​វិញដ្បិត​វា​ជា​សុ​បិន​ដែល​ខ្ញុំ​ចង់​បាន​ជា​យូរ​មក​ហើយ ។ ខ្ញុំ​មាន​បំណង​ចង់​ចូល​រួម​ការ​ប្រ​ណាំង​រថយន្ត​ប្រ​ភេទ V8 Supercars តាំង​ពី​អា​យុ​១២ឬ​១៤​ឆ្នាំ​មក​ម្លេះ ។ នៅ​ក្នុង​អនា​គត​ដ៏​ឆាប់​ៗ​នេះ​ ខ្ញុំ​នឹង​បាន​បង្ហាញ​មុខ​នៅ​លើ​ផ្លូវ​ប្រ​ណាំង »។ គេ​បាន​បន្ត​ទៀត​ថា ៖«សូម​បញ្ជាក់​ថា ទើប​តែ​ថ្មី​ៗ​នេះ​ទេ​ដែល​ខ្ញុំ​ចាប់​អា​រម្មណ៍​លើ​កីឡា​ប្រ​ណាំង​រថយន្ត​ ។ ខ្ញុំ​ត្រូវ​តែ​ប្រា​កដ​និ​យម​ហើយ​មើល​ថា​តើ​ខ្ញុំ​រហ័ស​រហួន​ប៉ុន​ណា តែ​យ៉ាង​​ណា វា​គឺ​ជា​កិច្ច​ការ​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឱ្យ​ខាង​តែ​បាន »។

ស្តូ​ន័រ​ដែល​ជា​កីឡាករ​គ្រង​ជើង​ឯក​ពិភព​លោក​ឆ្នាំ​ចាស់​បាន​ខក​ខាន​ការ​ប្រ​ណាំង​២លើក​រួច​មក​ហើយ​បន្ទាប់​ពី​រង​របួស​បាក់​ឆ្អឹង​កែង​ជើង​អំ​ឡុង​ការ​ប្រ​ណាំង​កំ​ដៅ​សាច់​ដុំ​នៅ Indianapolis​សហរដ្ឋ​អា​មេរិក​ ។ ទោះ​ជា​យ៉ាង​ណា គេ​មាន​គម្រោង​វិល​ត្រ​ឡប់​មក​វិញ​ឱ្យ​ទាន់​ការ​ប្រ​ណាំង​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន​នៅ​ថ្ងៃ​​២៨​តុ​លា​ខាង​មុខដែល​រូប​គេ​ធ្លាប់​បានយក​ឈ្នះ​ជើង​ឯក​​​៥​ឆ្នាំ​បន្ត​បន្ទាប់​គ្នា ។ ការ​ចូល​រួម​របស់​គេ​លើក​នេះ​ក៏​បញ្ជាក់​បាន​ថា របួស​របស់​គេ​បាន​ជា​​សះ​ស្បើយ​ហើយ​ផង​ដែរ ។​

គេ​បាន​ថ្លែង​ថា ៖«សរ​សៃ​​ទាំង​ឡាយ​កំពុង​តែ​ជា​សះ​ស្បើយ​​ជា​បន្ត​បន្ទាប់​ហើយ ។ ខ្ញុំ​ទទួល​បាន​ការ​វះ​កាត់​ដ៏​ផ្ចិត​ផ្ចង់​បំ​ផុត ។ គ្រូ​ពេទ្យ​ធ្វើ​ការ​ងារ​បាន​យ៉ាង​ល្អ​បំ​ផុត​ ។ ដូច្នេះ​ពេល​វេលា​ជា​សះ​ស្បើយ​នៅ​មិន​យូរ​ទេ ប៉ុន្តែ​នៅ​មាន​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ផង​ដែរ​នោះ​គឺ​បញ្ចុះ​ទម្ងន់​មុន​ពេល​បើក​បរ​ម៉ូ​តូ ។ ខ្ញុំ​គិត​ថា វា​ពិត​ជា​ការ​ងារ​ពិ​បាក​មួយ​ក្នុង​ការ​បន្ត​ជ័យ​ជម្នះនៅ​ទី​នេះ​(អូស្ត្រា​លី​)​ជា​លើក​ទី​៦ ។
ស្តូ​ន័រ​ពេល​នេះ​ស្ថិត​នៅ​លំ​ដាប់​ទី​៣​លើ​តារាង​ជើង​ឯក​ពិភពលោក​បើ​ទោះ​ណា​ខក​ខាន​ការ​ប្រ​ណាំង​២លើក​ហើយ​ក៏​ដោយ​ ។ ពេលនេះ​គេ​មាន​១៨៦​ពិន្ទុ តាម​ពី​ក្រោយ​កីឡាករ​អេស្ប៉ាញ ចច ឡូ​រេន​ហ្សូ​និង​ដា​នី ប៉េដ្រូ​ហ្សា ៕