ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​ ៖ស្ពាន​ឥន្ទធនូ​គួរ​តែដាក់​​​​អគ្គិសនី​​បំភ្លឺ​​នៅពេល​យប់​

12 ឆ្នាំ មុន

ខេត្ត​កំពត​​ ៖ ស្ពាន​​​ចាស់​មួយ​ដែល​កសាង​​​តាំង​ពី​សម័យអាណា​និគម​និយម​​​បារាំង​​​ឆ្លង​ព្រែក​​​កំពង់​បាយ​​ប្រវែង​ជាង​៣០០ម៉ែត្រ​​មាន​ឈ្មោះ​ថា ស្ពាន​ឥន្ទធនូ​ ដែល​ស្ពាន​នេះ​នៅ​តែ​អាច​ធ្វើ​ចរាចរ​បាន​ទាំង​យប់​​ទាំង​ថ្ងៃ​​​​ដូចគ្នា​នឹង​ស្ពាន​ព្រែក​​​កំពង់​​​បាយ​ថ្មី​​​​នា​ពេល​បច្ចុប្បន្ន​​​​​នេះ​ដែរ​ ។

ខេត្ត​កំពត​​ ៖ ស្ពាន​​​ចាស់​មួយ​ដែល​កសាង​​​តាំង​ពី​សម័យអាណា​និគម​និយម​​​បារាំង​​​ឆ្លង​ព្រែក​​​កំពង់​បាយ​​ប្រវែង​ជាង​៣០០ម៉ែត្រ​​មាន​ឈ្មោះ​ថា ស្ពាន​ឥន្ទធនូ​ ដែល​ស្ពាន​នេះ​នៅ​តែ​អាច​ធ្វើ​ចរាចរ​បាន​ទាំង​យប់​​ទាំង​ថ្ងៃ​​​​ដូចគ្នា​នឹង​ស្ពាន​ព្រែក​​​កំពង់​​​បាយ​ថ្មី​​​​នា​ពេល​បច្ចុប្បន្ន​​​​​នេះ​ដែរ​ ។

ស្ពាន​​ឥន្ទធនូ​​​នេះ​កន្លង​​​មក​តាំង​ពី​​សម័យ​​​សង្គម​រាស្ត្រ​​និយម​​​​អាជ្ញាធរ​​ក្រុង​ខេត្ត​គ្រប់​​ជំនាន់​​តែង​តែ​​យក​ចិត្ត​ទុកដាក់​​​ថែរក្សា​​​ការ​ពារ​​​បំពាក់​​ភ្លើង​​​អគ្គិសនី​​​បំភ្លឺ​​​ជាប់​ពុំ​ដែល​ដាច់​ទេ​ ។ ប៉ុន្តែ​ស្ពាន​នេះ​​ត្រូវ​បាន​បំផ្លាញ​​​ដោយ​ពួក​ខ្មែរ​​ក្រហម​​​ជំនាន់​​​សង្គ្រាម​​លន់​ណល់​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៣​ ដោយ​ខ្មែរ​ក្រហម​​​ដាក់​មីន​បំផ្ទុះ​នៅ​ពេល​យប់​​បណ្តាល​ឱ្យ​ខូច​ខាត​អស់​មួយ​ចំនួន​ ។ ប៉ុន្តែ​​​ក្រោយ​ថ្ងៃ​រំដោះ​​​៧មករា ១៩៧៩​ ស្ពាន​ឥន្ទធនូ​​​ត្រូវ​បាន​​រដ្ឋា​ភិបាល​​​​ជួស​ជុល​​​​កសាង​ឡើង​វិញ​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​​​​​ទូទាំង​ខេត្ត​​​ធ្វើ​ចរាចរ​រហូតដល់​​​សព្វ​ថ្ងៃ​ ។

គួរ​បញ្ជាក់ថា កាល​ពី​​សម័យ​រដ្ឋ​កម្ពុជា​​មាន​ភ្លើង​អគ្គិសនី​​​​ឆ្លង​​ព្រែក​​កំពត​នេះ ហើយ​ស្ពាន​នេះ​ពុំ​ដែល​ងងឹត​​​មួយ​យប់​ណា​ទេ តែក្រោយ​​ពី​ខេត្ត​​កំពត​​មាន​ភ្លើង​អគ្គិសនី​​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ បែរ​ជា​​​ស្ពាន​ដែល​មាន​អាយុ​កាល​​​​ដ៏​យូរ​​​មក​ហើយ​នេះ​គ្មាន​​ភ្លើង​​​អគ្គិសនី​​​បំភ្លឺ​ទៅវិញ។សំណូម​ពរ​​​​​ប្រជាពលរដ្ឋ​ក៏ដូច​ជា​​​មន្ត្រី​រាជ​ការ​​​គ្រប់​មជ្ឈ​ដ្ឋាន​​​​ទូទាំង​​ក្រុង​​សូម​ឱ្យ​អាជ្ញាធរ​បំពាក់​ភ្លើង​​​តាម​បណ្តោយ​ស្ពាន​​ឥន្ទធនូ​នេះ​ឡើង​វិញ​ផង​ ដើម្បី​​​ការ​ពារ​​សន្តិសុខ​ សណ្តាប់​ធ្នាប់​​​​ក៏​ដូចជា​​ការ​បំភ្លឺ​ពេល​ធ្វើចរាចរណ៍​នៅ​ពេល​យប់​​​​របស់​ប្រជា​ពល​រដ្ឋ​​​​ ការ​ពារ​​កុំ​ឱ្យ​ជន​​ទុច្ចរិត​មួយ​ចំនួន​បង្ក​​​អសន្តិ​សុខ​ដល់​អ្នក​ធ្វើដំណើរ​​ ម្យ៉ាង​ទៀត​​​​ក៏​ដើម្បី​​​ជា​សោភ័ណ​​ភាព​ស្ពាន​​ដ៏​ចំណាស់​​​នេះ​ផង​ដែរ​។
លោក​​នាក់ សុវណ្ណរី​ អភិបាល​​​​ក្រុង​​កំពត​ កាល​ពី​​​​ព្រឹក​ថ្ងៃទី​​​​២០ កញ្ញា មិនអាច​​​សុំ​ការ​បំភ្លឺ​​បាន​ទេ​ ​ពីករណី​​ខាង​លើ​នេះ​​ដោយ​លោក​ប្រាប់​ថា​ ជាប់​រវល់​ ៕