រាជធានីភ្នំពេញ ៖ បន្ទាប់ពីជំនួប២ម៉ោងជាមួយតំណាងគណបក្សប្រឆាំងចំនួន២ លោកព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់អ្នកកាសែតក្រោយពីជួបមេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីព្រឹកថ្ងៃទី២០ កញ្ញា ២០១២ ថា ក្រសួងមហាផ្ទៃ «មិនអាចទទួលយកសំណើរបស់គណបក្សប្រឆាំងសមរង្ស៊ី និងសិទ្ធិមនុស្សក្នុងការដោះដូរសមាសភាព គ.ជ.ប បានទេ ព្រោះការស្នើសុំនេះវានឹងធ្វើឱ្យរាំងស្ទះដល់ស្ថិរភាពនយោបាយនៅកម្ពុជា ជាពិសេសការបោះឆ្នោតនឹងមិនអាចប្រព្រឹត្តបានតាមការគ្រោងទុក» ។
មេដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានព្យាយាមម្តងហើយម្តងទៀត ដើម្បីចូលជួបដោយផ្ទាល់ជាមួយមន្ត្រីក្រសួងមហាផ្ទៃតែលោកព្រំ សុខា នាព្រឹកថ្ងៃទី២០ កញ្ញា ២០១២ បានជួបជាមួយតំណាងគណបក្សទាំង២នៅទីស្តីការក្រសួងមហាផ្ទៃតាមការគ្រោងទុក ហើយអ្វីដែលគណបក្សប្រឆាំងបានលើកឡើងនោះគ្មានអ្វីក្រៅពីការស្នើសុំដោះដូរសមាសភាព គ.ជ.ប ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ