ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ស្រី​២​នាក់​បង​ប្អូន​ជីដូន​មួយ​​រង​របួស​ដោយ​​ចោរ​ឆក់​កាបូប​ដួល​ម៉ូតូ​ច្រងាប់​ច្រងិល​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​និស្សិត​​ស្រី​២​នាក់​​បង​ប្អូន​បាន​រង​របួស​រលាត់​ដៃ​​ជើង និង​មុខ​ដោយ​សារ​ចោរ​ឆក់​កាបូប​ដួល​ម៉ូតូ កាល​ពីវេលា​ម៉ោង​​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​​២០ កញ្ញា ២០១២ ​នៅតាម​​ផ្លូវ​លេខ​៥៩៨ មុខក្លិប​​អេឡិចត្រូ ក្នុង​សង្កាត់​​បឹង​កក់​ទី២ ​ខណ្ឌទួល​គោក បណ្តាល​ឱ្យ​​ដួល​​ច្រងាប់​ច្រងិល ។ បន្ទាប់​ពី​​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។

ជនរង​គ្រោះដែល​​ត្រូវចោរ​ឆក់ ១-ឈ្មោះ​លឹម ដារ៉ូ ភេទ​ស្រី អាយុ​​១៩​ឆ្នាំ ជា​​និស្សិត​​ឆ្នាំទី​២ បាន​រងរបួស​រលាត់​ដៃ​ជើង ២-ឈ្មោះ​​ណូ ស្រី​លក្ខ អាយុ​២៤​ឆ្នាំ ជានិស្សិត​ពេទ្យ​​ឆ្នាំ​ទី៤ បាន​របួស​ជើង និង​រលាត់​មុខ​ធ្ងន់​ធ្ងរ​ អ្នក​ទាំង​២​​ជា​បង​ប្អូន​​ជីដូន​មួយ​មាន​លំនៅ​ភូមិ​ភ្នំពេញ​ថ្មី ​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែន​សុខ ។

ចំណែក​​ចោរ​ឆក់​មាន​បក្ស​ពួក​២​នាក់​ជិះ​ម៉ូតូ​​ម៉ាក​​ស្គូពី​ពណ៌​ផ្ទៃមេឃ​​លាយ.ស ​បន្ទាប់ពី​​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​និស្សិត​ស្រីបាន​សម្រេច​ ហើយ​​​ក៏​ជិះ​​គេច​ខ្លួន​បាត់​ក្នុង​ហ្វូង​មនុស្ស ។ ​ក្នុង​កាបូប​នោះ​មាន​ប្រាក់​ជាង​១០​ម៉ឺុនរៀល និង​ទូរស័ព្ទ​​២​គ្រឿង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕