ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​សរសៃ​ប្រសាទ​ចោទ​ប្រពន្ធ​ផិត​ក្បត់​ដេញ​កា.ប់​ភ្ញាក់​ផ្អើល​អ្នក​ហាត់​ប្រាណ​

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​មួយ​នៅកណ្តាល​​​ក្រុង​ស្វាយ​រៀង​​ដែល​បង្ក​​ដោយ​​បុរស​សរ​សៃ​​ប្រសាទ​​​ម្នាក់​បាន​យក​​ដាវ​សាមូរ៉ៃ​​ដេញ​កា.ប់​​ប្រពន្ធ ​ប៉ូលិស​​ និង​អ្នក​​ហាត់​ប្រាណ​​​ធ្វើ​​ឱ្យ​ភ័យ​​​ព្រលឹង​ចុង​សក់​​គ្រប់​ៗ​គ្នា ​​កាល​ពី​​វេលា​ម៉ោង​​៤ និង​៣០​​នាទី​ទៀប​​ភ្លឺ​​ថ្ងៃទី​​២០ កញ្ញា ​​នៅ​ភូមិ​វាល​​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយរៀង​​ ។

ខេត្ត​ស្វាយ​រៀង​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​មួយ​នៅកណ្តាល​​​ក្រុង​ស្វាយ​រៀង​​ដែល​បង្ក​​ដោយ​​បុរស​សរ​សៃ​​ប្រសាទ​​​ម្នាក់​បាន​យក​​ដាវ​សាមូរ៉ៃ​​ដេញ​កាប់​​ប្រពន្ធ ​ប៉ូលិស​​ និង​អ្នក​​ហាត់​ប្រាណ​​​ធ្វើ​​ឱ្យ​ភ័យ​​​ព្រលឹង​ចុង​សក់​​គ្រប់​ៗ​គ្នា ​​កាល​ពី​​វេលា​ម៉ោង​​៤ និង​៣០​​នាទី​ទៀប​​ភ្លឺ​​ថ្ងៃទី​​២០ កញ្ញា ​​នៅ​ភូមិ​វាល​​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយរៀង​​ ។

បើ​តាម​​លោក​អនុសេនីយ៍​ឯក​ ប្រាក់ ជុត អធិ​ការ​​រង​​នគរ​បាល​​ក្រុង​ស្វាយ​​រៀង​បាន​​​ប្រាប់​​ឱ្យ​ដឹង​ថា បុរស​​សរសៃ​ប្រសាទ​​នេះ​​ឈ្មោះ​​ព្រំ សំណាង ​​អាយុ​​៤៥​ឆ្នាំ នៅ​​ភូមិ​​កើត​ហេតុខាងលើ ។ លោក​​បន្ត​​ទៀតថា បើ​តាម​ស្ត្រី​​ឈ្មោះ​ភិន ដាវី អាយុ​​៤៨​ឆ្នាំ ជា​ប្រពន្ធ​​បាន​ប្រាប់​សមត្ថ​កិច្ច​​​ថា ប្តីរ​បស់​គាត់​​ធ្លាប់​មាន​ជំងឺ​​សរ​សៃ​ប្រសាទ​​អស់​រយៈ​ពេល​៤​ឆ្នាំ​​មក​ហើយ​ និង​បាន​ទទួល​ការ​​ព្យា​បាល​​​ពី​លោក​វេជ្ជ​​បណ្ឌិត​ សូរ បូរាណ គ្រូ​ពេទ្យ​​​​ឯក​​ទេស​​ជំងឺ​​សរ​សៃ​ប្រសាទនៅ​​​​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង ក្រោយ​មក​​ក៏​បាន​​ធូរ​ស្រាល​​ និង​លេប​ថ្នាំ​បន្ត​​បាន​ជា​សះ​ស្បើយ​១​ឆ្នាំ​មក​ហើយ​​ ស្រាប់​តែ​៤​ថ្ងៃ​​មុន​នេះ​គឺ​​​ថ្ងៃ​ទី​​១៦ កញ្ញា ឆ្នាំ​​២០១២ ស្រាប់​តែ​​​ប្តី​របស់​​​​គាត់​​មាន​អាការ​​ប្លែក​​​ដែល​ពេល​ថ្ងៃ​​អង្គុយ​​​សំកុក​​ពេល​យប់​​អត់​ដេក​​ពួន​ ហើយ​​អង្គុយ​​និយាយ​ម្នាក់​ឯង​​រអ៊ូ​​ទល់​​ភ្លឺ​​ តែ​មិន​ដឹង​​និយាយ​​អ្វី​ទេ ។ លុះ​​នៅ​ថ្ងៃទី​​១៩ កញ្ញា ​វេលា​​ម៉ោង​​១២ និង​៣០​​នា​ទី​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទៅ​​២០ កញ្ញា ស្រាប់​តែ​​​ដាស់គាត់​ជា​ប្រពន្ធ​​សួរ​នាំ​​ដោយ​​ចោត​ប្រកាន់​គាត់​​ថា ​​ផិត​ក្បត់​​​ជា​មួយ​បង​​ថ្លៃ​​ គាត់​​ក៏​​​បាន​​ប្រកែក និង​ប្រាប់​ប្តី​ថា​​គាត់​​មិន​បាន​ផិត​ក្បត់​ទេ ​។ ពេល​នោះ​​ប្តី​គាត់​​បាន​គំរាម​​ថា បើ​​មិន​សារ​ភាព​​​នូវ​អំពើ​​ផិត​ក្បត់​​នោះ​ទេ គាត់​​នឹង​វាយ​ទាល់​តែ​​ស្លាប់ ។ ពេល​​ប្តី​អង្គុយ​​​ភ្លេច​​​ខ្លួន​គាត់​​ភ័យ​ក៏លូន​​រត់​ចេញ​ពី​ផ្ទះ​​គេច​​ទៅ​​ដេក​នៅ​ផ្ទះ​ម្តាយ​​​នៅ​ភូមិ​ស្រះ​វង្ស ។ ពេល​​បាត់​​ប្រពន្ធ​ ​បុរស​​ជា​ប្តី​​​ដើរ​រក​ទាំង​យប់​​​ លុះ​មិន​ឃើញ​​ក៏​សង្ស័យ​ថា គាត់​ចូល​ពួន​ផ្ទះ​បង​​ថ្លៃ​​​ក៏​យ​​ក​​ដា​វសា​មូរ៉ៃ​​ទៅកាប់​​​ទ្វារ​ផ្ទះ​​បង​​ថ្លៃ​​ឈ្មោះ​​ប៉ែន សុណា ដែល​ជា​ប្រធាន​​មន្ទីរ​សុខា​ភិបាល​​ ។

រហូត​​ដល់​ម៉ោង​​៤​ និង​៣០​​នាទី​​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​​​២០ កញ្ញា ​​ឈ្មោះ​ព្រំ សាបុណ្យ​ បាន​​ទូរ​ស័ព្ទ​​ទាក់​ទង​​​លោក​អធិ​ការ​​រង​ប្រាក់ ជុត ដោយ​​​ប្រាប់​ថា មាន​​មនុស្ស​​ដេញ​កាប់​​​ និង​​គាស់​ទា្វរ​ផ្ទះ​របស់​លោក​​​ប៉ែន សុណា ប្រធាន​មន្ទីរ​​សុខា​ភិបាល  ខេត្ត​។ បន្ទាប់​ពី​​ទទួល​បាន​ព័ត៌​​មាន​​​នេះ​​លោក​អធិ​ការ​​រង​បាន​​​ដឹក​នាំ​កម្លាំង​​នគរ​បាល​​ក្រុង​ស្វាយ​រៀង​​សហ​ការ​ជា​មួយ​​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​​បាល​​សង្កាត់​ស្វាយ​​រៀង​​ចុះ​ទៅ​ដល់​​កន្លែង​​កើត​ហេតុ ឃើញ​​​ជន​សង្ស័យ​​អង្គុយ​​​កាន់​ដាវ​សា​មូរ៉ៃ នៅ​មុខ​ផ្ទះ ។  លោក​ប្រាក់ ជុត បាន​ចូល​ទៅ​​ប្រាប់​ថា ខ្ញុំ​ជា​ប៉ូលិស​​​ ។ ពេល​​នោះ​បុរសខាង​លើ​​​តប​ថា ប៉ូលិស​​ក៏​ដោយ​​ថយ​​ចេញ​ភ្លាម​បើចង់​​សុខ​​ខ្លួន ។

ក្នុង​នាម​ជា​​សមត្ថ​កិច្ច​​​ លោក​ប្រាក់ ជុត ​បាន​ទាម​ទារ​​​ឱ្យ​ទម្លាក់​​ដាវ​​ ហើយ​​ទៅ​ជាមួយ​ប៉ូលិស​​​ស្រាប​់​តែ​​​បុរស​រូប​នេះ​​ដេញ​កាប់​​លោក​​​​តែ​ម្តង លោក​ក៏​​រត់​គេច​​ទៅ​ក្នុង​​ចំណត​​​រថយន្ត​ផ្អើល​​​អ្នក​ហាត់​ប្រាណ​​រត់ចែក​ផ្លូវ​​គ្នា​​​​​ប្រសាច​​ ។ ក្រោយ​មក​​​ជន​សង្ស័យ​បាន​​ទៅ​អង្គុយ​​​​យាម​នៅ​មុខ​ផ្ទះ​​​លោក​ប្រធាន​​មន្ទីរ​​​​សុខា​ភិបាលជា​ បង​ថ្លៃ​​ដដែល​​ ។ ពេល​នោះ​ឈ្មោះ​​ព្រំ សាបុណ្យ ជា​ឪពុក​​មា​​ក៏​​ទៅ​និយាយ​​​លួង​លោម​​យក​បាន​ដាវ​​សាមូរ៉ៃ​​ ទើប​សមត្ថ​កិច្ច​​​ចូល​ទៅ​ឃាត់ខ្លួន​​ តែ​ក៏​ត្រូវ​​​ជន​សរ​សៃ​ប្រសាទ​​វាយ​​ជាំ​​ដៃ​ឆ្វេង​​​ទម្រាំ​​ចាប់​បាន​ ។ ក្រោយ​ពី​ធ្វើ​​ការ​សាក​សួរ​​ទើប​ដឹង​ថា បុរស​​រូប​នេះ​​លាប់​ជំងឺ​​​សរ​សៃ​ប្រសាទ​​ឡើង​វិញ ដូច្នេះ​កំពុង​កសាង​សំណុំ​រឿង​​រួច​​ប្រគល់​​ឱ្យ​ក្រុម​គ្រួសារ​​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ខេត្ត​​​ដើម្បី​​ព្យា​បាល​​។

លោក​​ប្រាក់ ជុត អធិ​ការ​​រងដែល​​​ចូល​ទៅ​ចាប់​ត្រូវ​​ជន​​សង្ស័យ​​ដេញ​កាប់​ពី​​ក្រោយ​កាប់​​ខុស​ៗ​ លុះ​ដល់​​ទាល់​ច្រក​​​ក៏​បាញ់​​១​គ្រាប់​ឡើង​​លើ​ជា​​ការ​គំរាម​ទើប​បុរស​​​សរ​សៃ​ប្រសាទ​​ឈប់​ដេញ​​ និង​ធ្វើ​​ឱ្យ​​ផ្អើល​​អ្នក​ហាត់​ប្រាណ​​ ។ លោក​ប៉ែន សុណា ប្រធាន​មន្ទីរ​​សុខា​ភិបាល​​ខេត្ត​​ដែល​ជា​បង​​ថ្លៃ​​ មិន​​នៅ​ផ្ទះ​ទេ គឺ​ទៅ​ព្យា​បាល​​ជំងឺ​​នៅ​ប្រទេស​វៀត​ណាមឯណោះ ៕