ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​លាប់​ជំងឺ​​សរសៃ​ប្រសាទ​​ចោទ​ប្រពន្ធ​​​ផិត​ក្បត់​​ទាញ​ដាវ​សាមូរ៉ៃ​​ដេញ​កា.ប់​ផ្អើល​ក្រុងស្វាយរៀង​

12 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ ​​​មាន​ការភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​មួយ​បាន​​កើតឡើង​​​នៅ​កណ្តាល​ក្រុង​ស្វាយរៀង បណ្តាល​មក​ពី​បុរស​សរសៃ​ប្រសាទ​​ម្នាក់​​យកដាវ​សាមូរ៉ៃ​​ដេញ​កា.ប់​​ប្រពន្ធ​ និង​បង​ថ្លៃ ព្រមទាំង​​ប៉ូលិស​ធ្វើ​ឱ្យ​មាន​​ការភ្ញាក់​ផ្អើល​ដល់​​អ្នក​ហាត់​ប្រាណ​​នាំគ្នា​រត់​ទាំង​ព្រលឹង​ចុង​សក់ ។ ករណី​បុរស​សរសៃ​ប្រសាទ​​ដេញ​កា.ប់​ប្រពន្ធ​នេះ​បាន​កើតឡើងកាលពី​ថ្ងៃទី​២០ កញ្ញា ២០១២ ​វេលា​ម៉ោង​៤​និង​៣០​នាទី​​ទៀបភ្លឺនៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​

ខេត្តស្វាយរៀង​ ៖ ​​​មាន​ការភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង​មួយ​បាន​​កើតឡើង​​​នៅ​កណ្តាល​ក្រុង​ស្វាយរៀង បណ្តាល​មក​ពី​បុរស​សរសៃ​ប្រសាទ​​ម្នាក់​​យកដាវ​សាមូរ៉ៃ​​ដេញ​កាប់​​ប្រពន្ធ​ និង​បង​ថ្លៃ ព្រមទាំង​​ប៉ូលិស​ធ្វើ​ឱ្យ​មាន​​ការភ្ញាក់​ផ្អើល​ដល់​​អ្នក​ហាត់​ប្រាណ​​នាំគ្នា​រត់​ទាំង​ព្រលឹង​ចុង​សក់ ។ ករណី​បុរស​សរសៃ​ប្រសាទ​​ដេញ​កាប់​ប្រពន្ធ​នេះ​បាន​កើតឡើងកាលពី​ថ្ងៃទី​២០ កញ្ញា ២០១២ ​វេលា​ម៉ោង​៤​និង​៣០​នាទី​​ទៀបភ្លឺនៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង។

​លោក​​អន​ុសេនីយ៍​ឯក ​ប្រាក់ ជុត អធិការ​​រងនគរបាល​ក្រុង​ស្វាយ​រៀង បាន​​ប្រាប់​ឱ្យ​ដឹងថា ជន​សរសៃ​​ប្រសាទ​​ឈ្មោះ​ព្រំ សំណាង ​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​លំនៅ​ភូមិ​កើតហេតុ​​ខាងលើ ។ ​លោក​ប្រាក់ ជុត បន្ត​​ទៀតថា ​​បើ​តាម​ស្ត្រី​រងគ្រោះ​​ឈ្មោះ​ភិន ​ដាវី អាយុ​៤៨​ឆ្នាំ ​ជា​ប្រពន្ធ​​របស់បុរស​សរសៃ​ប្រសាទ​​ប្រាប់​សមត្ថ​កិច្ច​ថា ប្តីរបស់​គាត់​​ធ្លាប់​មាន​ជំងឺ​សរសៃ​ប្រសាទ​៤​ឆ្នាំ មក​ហើយ​ត្រូវបាន​ព្យា​បាល​​ដោយ​លោក​វេជ្ជ​បណ្ឌិត​ សូរ បូរាណ ​«គ្រូ​ពេទ្យ​សរសៃ​ប្រសាទ​មន្ទី​រ​ពេទ្យ​ខេត្ត​ស្វាយរៀង» ក្រោយ​មក​ក៏​បាន​ធូរ​ស្រាល​ និង​លេបថ្នាំ​បន្ត​បាន​ជា​សះ​ស្បើយ​​បាន​១​ឆ្នាំ​មក​ហើយ ស្រាប់តែ​​៤ថ្ងៃ​​មុន​នេះ​គឺ​ថ្ងៃទី​១៦ កញ្ញា ​២០១២ ស្រាប់តែ​​ប្តី​របស់​គាត់ (ព្រំ​សំណាង) ​មាន​អាការ​ប្លែកៗ​ ពេល​ថ្ងៃ​អង្គុយ​សំកុក​​ ពេល​យប់​​អត់​ដេក​ពួន អង្គុយ​និយាយ​ម្នាក់​ឯង​រអូ៊រ​ទល់​ភ្លឺ តែ​មិន​ដឹង​និយាយ​អ្វី លុះវេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​​ថ្ងៃទី​២០ កញ្ញា ​បាន​ដាស់​ប្រពន្ធ​សួរនាំ​ដោយ​ចោទប្រកាន់ថា ​ប្រពន្ធ​ផិត​ក្បត់​​ជា​មួយ​បង​ថ្លៃ​​ និង​ដេញ​កាប់​ផ្អើល​គេ​ឯង​​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕