ខេត្តព្រះសីហនុ ៖ បុរសជនជាតិស្វ៊ីសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី២០ កញ្ញា ២០១២ នៅចំណុចមុខក្រុមហ៊ុនមិត្តហ្វូន ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសារឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុករបាំងចែកផ្លូវ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ WAVZNER KASPER ZOKEM ជាជនជាតិស្វ៉ីស ភេទប្រុស អាយុ៣៩ឆ្នាំ ជិះម៉ូតូម៉ាកអ៊ែរប្លែក ពណ៌ក្រហម ដែលជាកម្មសិទ្ធិរបស់ឈ្មោះយី សេងកេង មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ទៅបុករបាំងចែកផ្លូវបណ្តាលឱ្យដួលបោកក្បាលស្លាប់តែម្តង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ