ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រហុក​ខ្មែរ​ប្រមូលប្រាក់​​បាន​១៥០​ដុល្លារ​​ ឧបត្ថម្ភ​​ដល់​មន្ទីរពេទ្យ​​គន្ធបុប្ផា​ជួយ​ក្មេង​ក្រីក្រ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សូម​ជម្រាប​សួរ​​​លោក​នាយក​កាសែត​កោះ​សន្តិភាព ! ​​ខ្ញុំ​បាទ​ប្រហុក​ខ្មែរ ​(Facebook) ក៏​ដូច​ជា​​មិត្តភក្តិ​ក្នុង​ក្រុមប្រហុក​ខ្មែរ​ទាំង​អស់ ​​តែង​តែ​​តាមដាន​​កាសែត​​ និងគេហ​ទំព័រ​​កោះសន្តិភាព​ជា​ប្រចាំ​។ ​​ខ្ញុំ​បាទ​សូមជម្រាប​​ជូន​លោក​នាយ​ក​ថា ​កាលពីព្រឹក​ថ្ងៃទី​១៩ កញ្ញា ​​២០១២នេះ ក្រុមប្រហុក​ខ្មែរ​បាននាំ​យកថវិកា​ចំនួន​១៥០​ដុល្លារ (មួយ​រយហាសិប​ដុល្លារអាមេរិក) ​យក​

រាជធានីភ្នំពេញ ៖ សូម​ជម្រាប​សួរ​​​លោក​នាយក​កាសែត​កោះ​សន្តិភាព ! ​​ខ្ញុំ​បាទ​ប្រហុក​ខ្មែរ ​(Facebook) ក៏​ដូច​ជា​​មិត្តភក្តិ​ក្នុង​ក្រុមប្រហុក​ខ្មែរ​ទាំង​អស់ ​​តែង​តែ​​តាមដាន​​កាសែត​​ និងគេហ​ទំព័រ​​កោះសន្តិភាព​ជា​ប្រចាំ​។ ​​ខ្ញុំ​បាទ​សូមជម្រាប​​ជូន​លោក​នាយ​ក​ថា ​កាលពីព្រឹក​ថ្ងៃទី​១៩ កញ្ញា ​​២០១២នេះ ក្រុមប្រហុក​ខ្មែរ​បាននាំ​យកថវិកា​ចំនួន​១៥០​ដុល្លារ (មួយ​រយហាសិប​ដុល្លារអាមេរិក) ​យក​ទៅ​​​ជូន​មន្ទីរពេទ្យ​​គន្ធបុប្ផា ​ដើម្បី​រួម​​ចំណែក​ជួយ​ដល់​ក្មេងៗ​​ក្រីក្រ ​​បន្ទាប់ពី​បាន​ទទួលព័ត៌មាន​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ជួបវិបត្តិ​ហិរញ្ញ​វត្ថុ ​​ហើយ​អាច​នឹងបិទ​​ទ្វារ​នៅ​ពេល​ខាងមុខ ។

សូមបញ្ជាក់​​ផង​ដែរថា ​៖ ​ថវិកា​ចំនួន១៥០​ដុល្លារ (មួយ​រយហាសិប​ដុល្លារ​អាេមរិក) ​គឺ​ក្រុម​ប្រហុក​ខ្មែរ​ទទួល​បានមកពី ៖ ទី១-ថវិកាចំនួន​១០០​ដុលុ្លារ (មួយរយ​ដុល្លារ​អាេមរិក) ​ក្រុមប្រហុក​ខ្មែរទទួល​បាន​ពីបងប្រុស​​ Nero  Sawankiris swarak (Facebook) ​កាលពី​ថ្ងៃទី​៤ កញ្ញា ២០១២ ​កន្លងមកនេះ ។ ទី២-​ថវិកា​ចំនួន​៥០​ដុល្លារ (ហាសិប​ដុល្លារ​អាេមរិក) ​ក្រុម​ប្រហុក​ខ្មែរ​​ទទួល​បាន​ពីសប្បុរសជន​​នានា​តាម​រយៈ​ហ្វេសប៊ុក​នា​ពេល​កន្លងមក  ៕