នាងហេលេន ផ្លាណាហ្គេន ជាតារាសម្តែងដែលមានសុដន់ទ្រលុកទ្រលន់ក្នុងរឿង Coronation Street បច្ចុប្បន្នកំពុងេសពគប់ជាមួយកីឡាករស្កុត ស៊ីនឃ្លែរ ខ្សែប្រយុទ្ធក្លិប Man City ។ ក្រៅពីមានរូបសម្ផស្សស្រស់ស្អាត នាងថែមទាំងមានចិត្តសប្បុរសធម៌ដោយផ្តល់ប្រាក់ជួយដល់មនុស្សអនាថា គ្មានទីជម្រកទៀតផង ។ នេះបើតាមការបង្ហើបឱ្យដឹងពីទីភ្នាក់ងារព័ត៌មានដេលីម៉េលរបស់អង់គ្លេស ។
នាងហេលេន ត្រូវបានគេឃើញដើរចេញពីផ្សារទំនើបក្នុងទីក្រុងមេនេឆស្ទ័រដោយក្នុងដៃមានកាន់របស់របរជាច្រើនក្រោយពីកីឡាករស៊ីនឃ្លែរ ផ្លាស់ចេញពីក្លិប Swansea ទៅលេងឱ្យក្លិប Man City កាលពីពេលថ្មីៗកន្លងមក រួមទាំងឱ្យប្រាក់មួយចំនួនដល់អ្នកសុំទាននៅតាមដងផ្លូវបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់នាង ។
ទោះបីជាកីឡាករស៊ីនឃ្លែរនិងនាងហេលេន មានអាយុត្រឹមតែ២៣ឆ្នាំ និង២២ឆ្នាំតាមលំដាប់ក៏ដោយប៉ុន្តែអ្នកទាំងពីរបានចាប់ផ្តើមមានផែនការបង្កើតជាក្រុមគ្រួសារមួយហើយ ។ នាងហេលេន បង្ហើបឱ្យដឹងថា «យើងបានចាប់ផ្តើមពិភាក្សាពីអនាគតរបស់ពួកយើងទាំងពីរ បន្ទាប់ពីបានសេពគប់គ្នាមួយរយៈ ហើយខ្ញុំបានសាក់ឈ្មោះ លោកស្កុត ស៊ីនឃ្លែរនៅគល់ភ្លៅរបស់ខ្ញុំកាលពី៦ខែមុន ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់របស់ខ្ញុំចំពោះគាត់ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយយើងនឹងរៀបការជាមួយគ្នាជាក់ជាមិនខាន» ៕
ចែករំលែកព័តមាននេះ