ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ម៉ូតូ​​របូស​ធ្ងន់​២នាក់​បើក​រត់​បាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ​យុវ​ជន​​២នាក់បាន​​​រង​របួស​ធ្ងន់​​ខណៈ​​​កំពុង​ជិះ​ម៉ូតូត្រូវ​​រថយន្ត​មួយ​បាំង​​កន្លះមួយ​គ្រឿង​​​មិន​ចាំ​ម៉ាក​​បើក​កៀរ​ពី​ក្រោយ​បណ្ដាល​​ឱ្យ​ដួល​​បោក​ក្បាល​​រង​របួស​ធ្ងន់​​ហើយ​​​ រថយន្ត​​បង្ក​​បាន​​បើក​រត់​គេច​បាត់​ស្រមោល​ ​កាល​​ពី​​វេលា​ម៉ោង​​៤ទៀប​ភ្លឺ​​ថ្ងៃទី​២០ កញ្ញា ​ ចំណុច​ស្ដុប​ទេព​ផន ​តាម​បណ្ដោយ​មហាវិថី​ម៉ៅសេទុង​ ​ក្នុង​សង្កាត់​​ទឹក​ល្អក់​ទី២ ​ខណ្ឌទួល​គោក​​ ។

​ប្រភព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​​ម៉ូតូ​​សេ​110​ ស៊េរី​២០១២​ ពណ៌ខ្មៅ ​ជិះ​គ្នា​២​នាក់​​​​​តាម​មហាវិថី​ម៉ៅសេទុង​ ​ពីជើង​ទៅត្បូង​​ស្រប​​ទិសគ្នា​​ជាមួយ​រថយន្តមួយគ្រឿង​​ប្រភេទ​​រថយន្ត​១បាំង​កន្លះមិន​ចាំ​ម៉ាក​​​ខណៈមក​ដល់​ស្ដុប​ទេពផន​​​ស្រាប់​តែ​រថយន្ត​នេះ​​​បើក​កៀរ​ម៉ូតូពី​ក្រោ​យ​បណ្ដាលឱ្យ​​ដួល​បោក​ក្បាល​​នឹង​ថ្នល់​​ហូរ​ឈាម​​​ជោកនៅ​កន្លែង​​កើត​ហេតុ​​រង​របួស​ធ្ងន់​​ទាំង​ពីរ​នាក់​​ ចំណែក​រថយន្ត​បន្ថែម​ល្បឿន​រត់​គេច​បាត់​​​ស្រមោល​ ។

ក្រោយពេល​កើត​ហេតុ​​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​​បញ្ជូន​​​ទៅ​ព្យា​បាល​នៅ​គ្លីនិក​ឯក​ជន​ ចំណែក​ម៉ូតូ​ដែល​ដួល​បោក​​ខូច​ខាត​​ផ្នែក​​ខាង​មុខ​ត្រូវ​សម​ត្ថ​កិច្ច​​​យក​ទៅ​រក្សា​ទុកឱ្យ​​នៅ​ប៉ុស្ដិ៍​​រដ្ឋ​បាល​ទឹក​ល្អក់​ទី​២​​  ៕