ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាព​យន្ត​​កូរ៉េ ​និងតុក្កតា​ជប៉ុន​​ល្បីៗ​បំផុត​លើ​ពិភព​លោក​ ស្ថិត​នៅ​លើ​ចង្អុល​ដៃ​​របស់​អ្នក​​ជា​មួយ​ Samsung Smart TV និង Viki

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​ ក្រុម​ហ៊ុន​​អេឡិច​ត្រូនិក Samsung បាន​ប្រកាស​​នៅ​​សន្និ​សីទ​ Samsung អាស៊ី​អាគ្នេយ៍​​ប៉ាស៊ី​ហ្វិក ​និង​តៃវ៉ាន់​​ឆ្នាំ​២០១២ ​នៅទី​ក្រុង​បាង​កក​ថា នឹង​ផ្តល់​​ជូន​អតិថិ​ជន​ Smart TV របស់​ខ្លួន​នូវ​មាតិ​កា​ល្អ​ៗ​ប្រកប​ដោយ​​គុណ​ភាព​​ខ្ពស់​បន្ថែម​ទៀត ជា​មួយ Viki ដែល​ជា​វេបសាយ​វីដេអូ​អន្តរ​ជាតិ​​​ សម្រាប់​ប្រមូល​​ផ្តុំ​នូវ​កម្ម​វិធី​ទូរទស្សន៍​ និង​ខ្សែភាព​យន្ត​​ល្អៗ​ក្នុងពិភព​លោក

រាជធានីភ្នំពេញ ៖ ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​ ក្រុម​ហ៊ុន​​អេឡិច​ត្រូនិក Samsung បាន​ប្រកាស​​នៅ​​សន្និ​សីទ​ Samsung អាស៊ី​អាគ្នេយ៍​​ប៉ាស៊ី​ហ្វិក ​និង​តៃវ៉ាន់​​ឆ្នាំ​២០១២ ​នៅទី​ក្រុង​បាង​កក​ថា នឹង​ផ្តល់​​ជូន​អតិថិ​ជន​ Smart TV របស់​ខ្លួន​នូវ​មាតិ​កា​ល្អ​ៗ​ប្រកប​ដោយ​​គុណ​ភាព​​ខ្ពស់​បន្ថែម​ទៀត ជា​មួយ Viki ដែល​ជា​វេបសាយ​វីដេអូ​អន្តរ​ជាតិ​​​ សម្រាប់​ប្រមូល​​ផ្តុំ​នូវ​កម្ម​វិធី​ទូរទស្សន៍​ និង​ខ្សែភាព​យន្ត​​ល្អៗ​ក្នុងពិភព​លោក​ និង​បង្កើត​​ជា Subtitle ជាង​១៥០​ភាសា។

​លោក Gwihan Lee អគ្គ​នាយក​ក្រុម​ហ៊ុន​ Thai Samsung Electronics Co.,Ltd., នៃ​តំបន់ឥណ្ឌូ​ចិន​បាន​មាន​ប្រសាសន៍​ថា ​«កាល​ពី​មុន Viki មាន​តែ​​នៅ​លើ Samsung Apps របស់​លើ​ទូរស័ព្ទដៃ​ តែពេល​នេះ​​ដោយ​មាន​ការ​សហការ​ជាដៃ​គូ​ជា​មួយ Viki ​អតិថិ​ជន​​ទាំង​អស់​​អាច​ទស្សនា​​កម្ម​វិធី​​ទូរទស្សន៍​ ខ្សែភាព​យន្ត ​និង​ព័ត៌​មាន​​កម្សាន្ត​​ជុំវិញពិភព​លោក ជា​មួយ Subtitle ជាច្រើន​ភាសា​​នៅ​លើ​ទូរទស្សន៍​ Smart TV ​ដោយ​ផ្ទាល់ ។ ​ឥឡូវ​នេះ​ជា​មួយ​កម្ម​វិធី Viki Premiere App សម្រាប់ Samsung អតិថិ​ជន​ Smart TV អាច​ទស្សនា​ភាព​យន្ត​កូរ៉េ តុក្កតា​​ជប៉ុន ខ្សែ​ភាព​យន្ត​ល្បីៗ​​ក្នុង​ពិភព​លោក​​ដែល​ទទួល​​បាន​ពាន​រង្វាន់ និង​កម្ម​វិធីជា​ច្រើន ដោយ​ឥត​​គិត​ថ្លៃ និង​បក​ប្រែ​ជាភាសា​តាម​ជម្រើស​​របស់​ខ្លួន» ។

Viki មាន​មាតិ​កាវី​ដេអូ​សាកល​​ដែល​​បាន​បក​ប្រែ​រួច​ជា​ច្រើន​ នៅ​ជុំវិញ​​ពិភព​លោក​ និង​មាន​ដៃ​គូ​​មាតិ​កាសម្រាប់ KPop Service App ដែល​​មាន​ការ​សហ​ការ​ពី​ Samsung ​និង​ក្រុម​ហ៊ុន​​តន្ត្រី​​កូរ៉េ​ល្បីៗ​​ជា​ច្រើន​ទៀត ។ ការ​សហ​ការ​​នេះ​​នាំ​មក​នូវ​វីដេអូ​ តន្ត្រី​ និង​វីដេអូ​ឃ្លីប​​នៃ​ការ​ប្រគំ​តន្ត្រី​របស់​សិល្ប​ករ​តន្ត្រី​កូរ៉េ​​​ដែល​​មាន​​ប្រជា​ប្រិយ​​ភាព​បង្កើត​បាន​ជា​បទ​ពិសោធន៍​​ដ៏​ល្អ​​សម្រាប់​​អ្នក​ប្រើ​ប្រាស់​នៅ​លើ KPop ។ ​កម្មវិធី KPop Service App ​ផ្តល់​ជូន​ផ្តាច់​មុខ​​នៅ​លើ​កម្ម​វិធី Samsung Apps ​៕