ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ឧត្តមនាវី​​​ឯក​ ទៀ វិញ ​បិទ​​វគ្គ​ហ្វិក​​ហ្វឺន​​សេនា​​ធិការ​​បឋម​​ទំនាន់​ទី​6 ​និង​បើក​​វគ្គ​បណ្តុះ​បណ្តាល​​ហ្វិក​​ហ្វឺន​​នា​វិក​​ជំនាន់​ទី​4 ​នៅ​សាលា​ទ័ព​​ជើង​ទឹក​

12 ឆ្នាំ មុន

ខេត្ត​​ព្រះ​សីហនុ​​​​​​ ៖ ​កាល​ពី​​ថ្ងៃ​ទី​​១៥ ​ខែ​កញ្ញា ​ឆ្នាំ​​២០១២ ​នៅសាលា​​កង​ទ័ព​​ជើ​ង​ទឹក​​បាន​រៀប​​ចំ​ពិធី​​បិទ​វគ្គ​​បញ្ជា​​កា​រ​សេនា​ធិការ​​ទូ​ទៅ​​ ដោយ​​នាយ​​នាវី​ថ្នាក់​បឋម​​ជំនាន់​ទី​​៦ ​និង​បើក​វគ្គ​បណ្តុះ​បណ្តាល​​នា​វិក​​ជំនាន់​ទី​​៤ ។ ​​ពិ​ធី​នេះ​​បាន​ប្រារព្ធ​​ធ្វើ​ឡើង​​ក្រោម​អធិប​តី​​​​ភាព​លោក​​ឧត្តម​នាវី​​ឯក ​ទៀ វិញ ​ទី​ប្រឹក្សា​​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​មេ​

ខេត្ត​​ព្រះ​សីហនុ​​​​​​ ៖ ​កាល​ពី​​ថ្ងៃ​ទី​​១៥ ​ខែ​កញ្ញា ​ឆ្នាំ​​២០១២ ​នៅសាលា​​កង​ទ័ព​​ជើ​ង​ទឹក​​បាន​រៀប​​ចំ​ពិធី​​បិទ​វគ្គ​​បញ្ជា​​កា​រ​សេនា​ធិការ​​ទូ​ទៅ​​ ដោយ​​នាយ​​នាវី​ថ្នាក់​បឋម​​ជំនាន់​ទី​​៦ ​និង​បើក​វគ្គ​បណ្តុះ​បណ្តាល​​នា​វិក​​ជំនាន់​ទី​​៤ ។ ​​ពិ​ធី​នេះ​​បាន​ប្រារព្ធ​​ធ្វើ​ឡើង​​ក្រោម​អធិប​តី​​​​ភាព​លោក​​ឧត្តម​នាវី​​ឯក ​ទៀ វិញ ​ទី​ប្រឹក្សា​​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​មេ​បញ្ជា​ការ​​កង​ទ័ព​ជើង​ទឹក ​និង​ជា​អគ្គ​លេខាធិការ​​ជាតិ​សន្តិ​សុខ​​​លំហ​សមុទ្រ​ ​ព្រម​ទាំង​​មាន​ការ​​ចូល​រួម​ពី​អស់​លោក​អាជ្ញា​ធរ​​មូល​ដ្ឋាន​​យ៉ាង​ច្រើន​​កុះ​ករនៅ​​សាលា​​កង​ទ័ព​​ជើង​ទឹក​ ​​ស្ថិត​នៅ​​សង្កាត់​រាម ​ក្រុង​ព្រះ​សីហនុ ​ខេត្ត​ព្រះ​សីហនុ ។​

ក្នុង​របាយ​​ការណ៍​​បូក​សរុប​​លទ្ធ​ផល​​បញ្ចប់​​វគ្គ​​ហ្វិក​ហ្វឺន​​បណ្តុះ​បណ្តាល​​បញ្ជា​ការ​​សេនា​ធិការ​​ថ្នាក់​បឋម​​​ជំនាន់​ទី​​៦​នេះ​​បាន​ដំណើរ​​ការ​រៀន​សូត្រ​​ពី​ថ្ងៃ​ទី​​២១ ​​ខែ​មីនា ឆ្នាំ​​២០១២ ​ដល់​ថ្ងៃ​ទី​​១៥ ​ខែ​កញ្ញា ​ឆ្នាំ​​២០១២​ ​ដែល​មាន​​សិក្ខា​កាម​​សរុប​៦១​​នាក់​ មក​ពី​​​ទ​ី​បញ្ជា​ការ​​​ដ្ឋាន​កង​ទ័ព​​ជើង​ទឹក​​​៤​នាក់ ​កង​នាវា​​ល្បាត​ទន្លេ​​៣នាក់ ​វរ​​សេនា​​តូចជើង​​ទឹក​វាយ​​លើ​គោក​​​៣នាក់ ​សាលា​ទ័ព​​​ជើង​ទឹក​​៥នាក់ ​មូល​ដ្ឋាន​​សមុទ្រ​​២១​នាក់ ​ក​ង​ពល​​តូច​​លេខ​៣១​ ​ចំនួន​​២៥​នាក់ ។ ​រយៈ​​ពេល​រៀន​សូត្រ​១៨៤​​ថ្ងៃ​ សិក្សា​តាម​​ខ្លឹម​សារ​​មេ​រៀន​​ លំហាត់​​របៀប​​ផែន​ទី​​ជើង​គោក​ ​ប្រើ​ប្រាស់​ GPS ​ផែន​ទី​​ជើង​​នាំ​ផ្លូវ​ ​ការ​ងារ​​សេនា​ធិការ​​ ​យុទ្ធ​​វិធី​​ជើង​គោក​ ជើង​ទឹកចល័ត​​ ​​យុទ្ធ​វិធី​​​ជើង​ទឹក ​​​​អាវុធ​​លើ​នាវា​​ ​វិទ្យុ​​ទាក់​ទង​ ​កាំ​ភ្លើង​​ការ​ពារ​អាកាស​ ​អនុវត្ត​​លើ​ភូមិ​សាស្ត្រ​​ជាក់​ស្តែង​​ភាសា​អង​់​​គ្លេស​ ​រំលឹក​មេ​រៀន​​ឆ្លង​កាត់​​​ការ​រៀន​សូត្រ​ ​និង​ពុះ​ពារ​​ការ​លំបាក​​គ្រប់​បែប​យ៉ាង​​ទាំង​​​ទ្រឹស្តី​ ​និង​ការ​អនុវត្ត​​លើ​ទី​លាន​​​ជាក់​ស្តែង ។​

មាន​មតិ​​សំណេះ​សំណាល​​​នា​ឱកាស​នោះ ​លោក​ទៀ វិញ ​មេ​បញ្ជា​ការ​​​កង​ទ័ព​​ជើង​ទឹក​​បាន​ពាំ​នាំ​នូវ​​ការ​ផ្តាំ​​ផ្ញើ​​សាកសួរ​សុខ​ទុក្ខ​ពី​​ សម្តេច​​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ក៏​ដូច​ជា​​​ក្រសួង​​ការ​ពារ​​ជាតិ ​អគ្គ​បញ្ជា​ការ​​ ដែល​​សម្តេច​​ និង​លោក​ជំទាវ​​ តែង​តែ​​គិត​គូ​​​រ​​​អំពី​សុ​ខ​​ទុក្ខ​ ​និង​​ជីវ​ភាព​​រស់​នៅ​​របស់​កង​ទ័ព​​​គ្រប់​ពេល​វេលា​ ។ ហើយ​ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​គុណ​ូប​​ការៈ​​ និង​ចក្ខុ​វិស័យ​​នៃ​កង​យោធ​ពល​​ខេម​​រ​ភូមិន្ទ​​ កង​ទ័ព​​ជើង​ទឹក​​​បាន​បំពេញ​​ភារកិច្ច​​កា​រ​ពារ​​ដែន​ទឹក ​ដី​ ឆ្នេរ ​កោះ ​សម្បត្តិ​ធម្ម​ជាតិ នៅលើ​​ទឹក​ ក្នុង​ទឹក ​ក្រោម​​បាត​សមុទ្រ ​ព្រមទាំង​​លំហ​សមុទ្រ​ ដែល​មាន​​វិសាល​ភាព​​ធំ​ទូលាយ​ ​របស់​មាតុ​ភូមិ​​យើង​ ​សហ​ការ​​​​ការ​ពារ​​​សន្តិ​សុខ​ ​សុវត្ថិ​ភាព​ ​សណ្តាប់​ធ្នាប់​​សង្គម ​​កសាង​ពង្រឹង​​ពង្រីក​​កង​ទ័ព​​ជើង​ទឹក​​ឱ្យ​មាន​​សមត្ថ​ភាព​​​គ្រប់​គ្រាន់ ​​និង​បើក​វគ្គ​​បណ្តុះ​បណ្តាល​​ជា​បន្ត​បន្ទាប់​​គ្រប់​មុខ​វិជ្ជា​ទៅ​ដល់​​យោធិន​​អា​ជីព​ និង​មាន​ជំនាញ​វិជ្ជា​​ជីវ​ៈ​​ សមត្ថ​ភាព​ ​ក្នុង​​ការ​​បន្ត​
វេន​ ។

​ក្នុង​​ឱកាស​​នោះ​ លោក​មេ​បញ្ជា​ការ​​​កង​ទ័ព​ជើង​ទឹក​ ក៏​បាន​​ផ្តល់​នូវ​​ថវិកា​​ សម្ភារ​​ផ្សេង​ៗ​ ដែល​​ជា​អំណោយ​​ដ៏​​ថ្លៃ​ថ្លា​​របស់​​សម្តេច​តេជោ ​និង​លោក​ជំទាវ​ ​ផ្តល់​ជូន​​សាលា​កង​ទ័ព​​ជើង​ទឹក​​រួម​មាន​​ថវិកា​​​២លាន​រៀល ​អង្ករ​​៥០០​គីឡូ​ក្រាម ​ស្កសរ​​៥០​គីឡូ​ក្រាម ​ទឹក​ស៊ី​​អីុវ​​២០​យួរ ​ខ្ទឹម​សរ​ខ្ទឹម​ក្រហម​​២​បាវ ​ប៊ី​ចេង​​៥០​គីឡូ​ក្រាម ​ប្រេង​ឆា​​៣០​លីត្រ​ ​យោធា​ចារ្យ​​១៨​នាក់ ​​​ក្នុង​ម្នាក់​ៗ​​​ថវិកា​​៣​ម៉ឺ​នរៀន ​​បុគ្គលិក​​​បម្រើ​ការ​​៤​នាក់ ​​ក្នុង​ម្នាក់​ៗ​​ថវិកា​រ​​៣​ម៉ឺន​រៀល ​សិក្ខា​កាម​​វគ្គ​ហ្វិក​ហ្វឺន​​បណ្តុះ​បណ្តាល​​​​បញ្ជា​ការ​​សេនា​ធិការ​ នាយ​នាវី​​បឋម​​​ជំនាន់​ទី​​៦​ ​ចំនួន​​៦១​​នាក់ ​​​​​​ក្នុង​ម្នាក់ៗ​​ថវិកា​​៣​ម៉ឺន​រៀល​ និង​ប្រកា​ស​​បើក​វគ្គ​​​​ហ្វិក​ហ្វឺន​​បន​្ត​ទៀត​​ផង​ដែរ ៕​