ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​​ម៉ា​ឡេ​ស៊ី​៖ ​ទំនាក់​ទំនង​​​ការ​ទូត​កម្ពុជា​​-​​ម៉ា​ឡេ​ស៊ី​​កាន់​តែ​រឹង​មាំ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​ ៖ ​ថ្លែង​ក្នុង​​​ពិ​ធី​រំលឹក​​ខួប​​លើក​​ទី​​​៥៥​ឆ្នាំ​​បុណ្យ​ឯក​រាជ្យ​​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​​ និង​ខួប​​លើក​ទី​​៤៩​​​ឆ្នាំ​នៃ​​ការ​បង្កើត​​​ប្រទេស​ម៉ា​ឡេ​ស៊ី​​ លោក​​​ Datuk Pengiram Mohd Hussein BinDatuk Pengiram Haji Mohd Tahiv Nasruddin ឯក​អគ្គ​​រាជ​ទូត​​ម៉ា​ឡេ​ស៊ី​​ប្រចាំ​​កម្ពុជា​​បាន​បង្ហាញ​​នូវ​​មោទ​ន​ភាពយ៉ាង​​ខ្លាំង​ចំពោះ​​ទំនាក់​ទំនង​​ការទូតរវាង​​​ប្រទេស​ទាំង​២​ កម្ពុជា​-​​ម៉ាឡេ​ស៊ី ​​ដែល​ពី​​

រាជ​ធានី​ភ្នំពេញ​​​​ ៖ ​ថ្លែង​ក្នុង​​​ពិ​ធី​រំលឹក​​ខួប​​លើក​​ទី​​​៥៥​ឆ្នាំ​​បុណ្យ​ឯក​រាជ្យ​​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​​ និង​ខួប​​លើក​ទី​​៤៩​​​ឆ្នាំ​នៃ​​ការ​បង្កើត​​​ប្រទេស​ម៉ា​ឡេ​ស៊ី​​ លោក​​​ Datuk Pengiram Mohd  Hussein BinDatuk Pengiram Haji Mohd Tahiv Nasruddin ឯក​អគ្គ​​រាជ​ទូត​​ម៉ា​ឡេ​ស៊ី​​ប្រចាំ​​កម្ពុជា​​បាន​បង្ហាញ​​នូវ​​មោទ​ន​ភាពយ៉ាង​​ខ្លាំង​ចំពោះ​​ទំនាក់​ទំនង​​ការទូតរវាង​​​ប្រទេស​ទាំង​២​ កម្ពុជា​-​​ម៉ាឡេ​ស៊ី ​​ដែល​ពី​​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ​​កាន់​តែ​រីក​​ចម្រើន​​​ និង​រឹង​​​មាំ ខណៈ​​ដែល​កម្ពុជា​​-​ម៉ា​ឡេ​ស៊ី​​កំពុង​តែ​​ប្តេជ្ញា​​ធ្វើ​​ខ្លួន​​​ឱ្យ​ក្លាយ​​ទៅ​ជា​​ប្រទេស​​អភិវឌ្ឍន៍​ត្រឹម​ឆ្នាំ​​២០២០ ។

​គួរ​បញ្ជាក់​​ថា កាល​ពី​​ថ្ងៃ​ទី​​១៨ ​កញ្ញា ឆ្នាំ​​២០១២ ​នៅ​ស្ថា​ន​ទូត​ម៉ា​ឡេ​ស៊ី​​ប្រចាំ​​កម្ពុជា​ ​មាន​រៀប​ចំ​​​ពិធី​រំលឹក​ខួប​​លើក​ទី​​៥៥​​បុណ្យ​ឯក​រាជ្យ​​​​ និង​​ខួប​លើក​​ទី​​​៤៩​​នៃ​ការ​បង្កើត​​ប្រទេស​ម៉ា​ឡេ​ស៊ី​​ ដោយ​មាន​​ការ​ចូល​រួម​​​ពី​លោក​​ហោ ណាំ​ហុង ​ឧប​នាយក​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​ និង​​ឯ​ក​​អគ្គ​​រាជ​ទូត​​ម៉ា​ឡេ​ស៊ី​​ប្រចាំ​​​កម្ពុជា ។

​​​លោក​ឯក​​អគ្គ​រាជ​ទូត​​ម៉ា​ឡេ​ស៊ី​​ប្រចាំ​កម្ពុជា​​បានថ្លែង​​​ថា ​​ទន្ទឹម​​នឹង​ការ​ប្រារព្ធ​​ខួប​ឯក​រាជ្យ​​ និង​ថ្ងៃ​បង្កើត​​ប្រទេស​ម៉ា​ឡេ​ស៊ី​ យើង​កំពុង​​តែ​ប្រារព្ធ​​ផង​ដែ​រ​នូវ​​​ទំនាក់​ទំនង​​​ដ៏​រឹង​មាំ​​និ​ងប្រក​ប​ដោយ​​មិត្ត​ភាព​​រវាង​ប្រទេស​​ម៉ា​ឡេ​ស៊ី​​និង​ប្រទេស​កម្ពុជា ​។ យើង​រីក​រាយ​​ដែល​មើល​​ឃើញ​ថា ​ប្រទេស​ទាំង​២​កំពុង​មាន​​​កំណើន​​ដ៏​ច្រើន​​នៃ​ទំនាក់​ទំនង​​ពាណិ​ជ្ជ​កម្ម​​នៅ​ក្នុង​​ឆ្នាំ​​កន្លង​មក​​ និង​កំណើន​​​ច្រើន​បំផុត​​នៃ​ការ​​នាំ​ចេញ​​របស់​កម្ពុជា​​ទៅ​ម៉ាឡេ​ស៊ី​ ហើយ​​ក្រុម​ហ៊ុន​​ម៉ា​ឡេ​ស៊ី​​កាន់​តែ​​ច្រើន​​​ក៏​បាន​​ម​ក​រក​ស៊ី​នៅ​​កម្ពុជា ។​​ ​លោក​ក៏បានថ្លែង​​​​ដែរ​ថា កន្លង​មក​មាន​​​​​មន្ត្រី​​កម្ពុជា​ជាង​​១.០០០​នាក់​​​​​ត្រូវ​​បាន​​បណ្តុះ​​បណ្តាល​​នៅ​ម៉ា​ឡេ​ស៊ី​ ។​​

​ចំណែក​​លោក​ឧប​​នាយក​រដ្ឋ​មន្ត្រី​​ ហោ ណាំ​ហុង ​​​មាន​ប្រ​សាសន៍​​​ថា ទំនាក់​ទំនង​​កម្ពុជា​និង​ម៉ា​ឡេ​ស៊ី​​ជា​ទំនាក់​ទំនង​​ដ៏​ល្អ​​ដែល​មាន​​ជា​យូរ​​មក​ហើយ ។​ ​ចាប់តាំង​​​​ពី​ឆ្នាំ​​​១៩៩៣​មក​ ទំនាក់​ទំនង​​​រវាង​ប្រទេស​ទាំង​​២​​មាន​ការ​រីក​ចម្រើន​​ជា​លំដាប់​ ​ដូច្នេះ​ហើយ​​​កម្ពុជា​​និ​​ង​ម៉ាឡេ​ស៊ី​​មិន​ត្រឹម​តែ​​ជា​អ្នក​​​ជិត​ខាង​​​ល្អ​ប៉ុណ្ណោះ​​ទេ ​គឺ​ថែម​ទាំង​ជា​ប្រទេស​​​ក្នុង​គ្រួសារ​​តែ​មួយ​ គឺ​អាស៊ាន ៕​​