ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ម៉ាឡេស៊ី ៖ ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-ម៉ាឡេស៊ី កាន់តែ​រឹង​មាំ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុងពិធី​​រំលឹក​ខួប​លើក​ទី​៥៥​​ឆ្នាំ​ បុណ្យ​ឯក​​រាជ្យ​​នៃ​ប្រទេស​ម៉ាឡេស៊ី​​ និង​ខួប​លើក​ទី​៤៩​​ឆ្នាំ នៃ​ការ​បង្កើត​​ប្រទេស​ម៉ាឡេស៊ី លោក Datuk Pengiram Mohol Hussein BinDatuk Pengiram Haji Mohd Tahiv Nasruddin ឯក​អគ្គ​រាជ​ទូត​​ម៉ាឡេស៊ី​​ប្រចាំ​កម្ពុជា ​បាន​បង្ហាញ​​នូវ​មោទន​ភាព​​យ៉ាង​ខ្លាំង​​ចំពោះ​ទំនាក់​ទំនង​​ការ​ទូត​នៃ​ប្រទេស​ទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ​ដែល​ពី​មួយ​ថ្ងៃទៅ​មួយ​

រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុងពិធី​​រំលឹក​ខួប​លើក​ទី​៥៥​​ឆ្នាំ​ បុណ្យ​ឯក​​រាជ្យ​​នៃ​ប្រទេស​ម៉ាឡេស៊ី​​ និង​ខួប​លើក​ទី​៤៩​​ឆ្នាំ នៃ​ការ​បង្កើត​​ប្រទេស​ម៉ាឡេស៊ី លោក Datuk Pengiram Mohol Hussein BinDatuk Pengiram Haji Mohd Tahiv Nasruddin ឯក​អគ្គ​រាជ​ទូត​​ម៉ាឡេស៊ី​​ប្រចាំ​កម្ពុជា ​បាន​បង្ហាញ​​នូវ​មោទន​ភាព​​យ៉ាង​ខ្លាំង​​ចំពោះ​ទំនាក់​ទំនង​​ការ​ទូត​នៃ​ប្រទេស​ទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ​ដែល​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​រីក​ចម្រើន​ និង​រឹង​មាំ​ ខណៈ​​ដែល​កម្ពុជា-ម៉ាឡេស៊ី​ កំពុង​តែប្តេជ្ញា​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​​ទៅជា​ប្រទេស​អភិ​វឌ្ឍន៍​ត្រឹម​ឆ្នាំ​២០២០ ។

គួរ​បញ្ជាក់ថា ​កាលពីថ្ងៃទី​១៨ កញ្ញា ២០១២ ​នៅស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា មាន​រៀបចំពិធី​រំលឹក​ខួប​លើក​ទី​៥៥ បុណ្យ​​ឯក​រាជ្យ និង​ខួប​លើក​ទី​៤៩ នៃ​ការបង្កើត​ប្រទេស​ម៉ាឡេស៊ី ដោយ​​មាន​ការអញ្ជើញ​​ចូលរួមពី​លោក​ហោ ណាំហុង ​ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​​ និងសហ​​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ និង​ឯក​អគ្គ​រាជ​ទូត​ម៉ាឡេស៊ី​​ប្រចាំ​កម្ពុជា ។ លោក​ឯក​អគ្គ​រាជ​ទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ទន្ទឹម​​នឹង​ការ​ប្រារព្ធ​​ខួប​ឯក​រាជ្យ​ និង​ថ្ងៃ​បង្កើត​​ប្រទេស​ម៉ាឡេស៊ី យើង​កំពុង​តែ​ប្រារព្ធ​​ផង​ដែរ​ទំនាក់​ទំនង​ដ៏​រឹង​មាំ​ និង​ប្រកប​​ដោយ​​មិត្ត​ភាព​​រវាង​​ប្រទេស​​ម៉ាឡេស៊ី និង​ប្រទេស​កម្ពុជា។ យើង​រីក​រាយ​ដែល​មើល​ឃើញ​ថា ​ប្រទេសទាំងពីរ​កំពុង​មាន​កំណើន​ដ៏ច្រើន​​នៃទំនាក់​ទំនង​ពាណិជ្ជ​កម្ម​នៅក្នុង​​ឆ្នាំ​កន្លង​មក​ជា​មួយ​នឹង​កំណើន​ច្រើន​បំផុត​​នៃ​ការ​នាំ​ចេញ​របស់​​កម្ពុជា ទៅ​ម៉ាឡេស៊ី​ ។ ក្រុម​ហ៊ុន​​ម៉ាឡេស៊ី​​ជា​ច្រើន​ក៏​បាន​មក​រក​ស៊ីនៅ​កម្ពុជា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕