ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧ​ប​នាយករដ្ឋ​មន្ត្រី​​សុខ អាន ៖ ​កម្ពុជា-ចិន​ធ្លាប់​​​ទំនាក់​ទំនង​គ្នា​​មិន​តិច​​ជាង​២០០០​ឆ្នាំ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​បណ្ឌិត​​សភា​ចារ្យ​​សុខ អាន ​​ឧប​នាយករដ្ឋ​មន្ត្រី​​​ រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​​មាន​ប្រសាសន៍​ថា កម្ពុជា ​និង​​ចិន​​ធ្លាប់​​​មាន​ទំនាក់​ទំនង​​នឹងគ្នា​យ៉ាង​ជ្រាល​ជ្រៅ​​​តាំងពី​សម័យ​បុរាណ​មក​​ គឺ​មិនតិច​ជាង​​២.០០០ឆ្នាំនោះ​ទេ ​​បើគិត​​ចាប់​តាំងពីពេល​​ដែល​បេសកជន​ចិន គឺ​​លោកជូ យីង ​ និង​លោក​កាំង ថៃ ធ្វើ​ដំណើរ​​ទស្សនកិច្ច​​មកកាន់​​​កម្ពុជា​​នៅសម័យ​ហ្វូណន

រាជធានីភ្នំពេញ ៖ លោក​បណ្ឌិត​​សភា​ចារ្យ​​សុខ អាន ​​ឧប​នាយករដ្ឋ​មន្ត្រី​​​ រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​​មាន​ប្រសាសន៍​ថា កម្ពុជា ​និង​​ចិន​​ធ្លាប់​​​មាន​ទំនាក់​ទំនង​​នឹងគ្នា​យ៉ាង​ជ្រាល​ជ្រៅ​​​តាំងពី​សម័យ​បុរាណ​មក​​ គឺ​មិនតិច​ជាង​​២.០០០ឆ្នាំនោះ​ទេ ​​បើគិត​​ចាប់​តាំងពីពេល​​ដែល​បេសកជន​ចិន គឺ​​លោកជូ យីង ​ និង​លោក​កាំង ថៃ ធ្វើ​ដំណើរ​​ទស្សនកិច្ច​​មកកាន់​​​កម្ពុជា​​នៅសម័យ​ហ្វូណន ហើយ​​ក្នុងសម័យ​​អង្គ​រ​ យើង​ទាំង​អស់គ្នា​សុទ្ធ​តែ​បានស្គាល់​អ្នក​​​ការទូត​ចិន ជីវតា​ក្វាន់ ​ដែល​បាន​កត់ត្រាពីស្ថាន​ភាព​ទូទៅ​​​របស់​កម្ពុជា នា​សម័យ​កាល​នោះ ។ ​

កំណត់ត្រា​ទាំងនោះ​​ ត្រូវ​បាន​​គេប្រើប្រាស់​​ជា​មូលដ្ឋានដ៏​សំខាន់​​ក្នុងការ​​សិក្សា​​ស្រាវជ្រាវ​​ប្រវត្តិ​សាស្ត្រ​​កម្ពុជា​ក្នុង​សម័យ​បុរាណ ។
​​លោកបណ្ឌិត​សភា​ចារ្យ​​​សុខ អាន ​បាន​មាន​ប្រសាសន៍​បែបនេះ ​នា​រ​សៀល​​ថ្ងៃទី១៩ ​កញ្ញា ​២០១២ ​​ក្នុង​ឱកាស​​អញ្ជើញ​ជាអធិបតី​​ក្នុងពិធីបិទ​​​សន្និ​សីទ​អន្តរជាតិ​​​​លើកទី២ស្តីពី «​ខួប​​៥៤​ឆ្នាំ​នៃទំនាក់​ទំនង​​ការទូត​​​កម្ពុជា-ចិន» ​​ដែល​បានប្រារព្ធ​​​​ពិធីនៅ​​រាជ​បណ្ឌិត​​សភា​កម្ពុជា ។ នេះគឺជា​ព្រឹត្តិ​ការណ៍​​​លើកទី២ ​​បន្ត​ពីសន្និសីទ​​​​អន្តរ​ជាតិ​​លើកទី១ ​ក្រោមប្រធានបទ «​ទំនាក់​ទំនង​​កម្ពុជា-ចិន ​៖ ​សម័យ​ចេនឡា​ និងអង្គរ» ​​ដែលបាន​រៀបចំ​ឡើង​​ដោយវិទ្យា​ស្ថាន​ខុង​ជឺ ​​នៃរាជបណ្ឌិត​​​សភា​កម្ពុជា​​ កាលពី​ខែសីហា ​២០១២ កន្លងមក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕