ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទឹកកក​​បើក​បុក​រនាំង​ដែក​​​ចែក​ផ្លូវ​បាក់​អស់​៦​ផ្ទាំង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉េ​១,៥​តោន​​ដឹក​ទឹក​កក​​បើក​ផ្លូវ​បញ្ច្រាស​បួង​ចង្កូត​ទៅ​បុក​រនាំង​ដែកចែក​ផ្លូវ​បាក់​អស់​៦​ផ្ទាំង ហើយ​អ្នក​បើក​បរ​រត់​គេច​ខ្លួន​បាត់​​​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​ដែល​​ករណី​នេះ​កើត​ឡើង​​នៅ​​ចំណុច​មុខ​ហាង YAMAHA I MUSIC ទល់​មុខ​​សាកលវិទ្យា​​ល័យ​ភូមិន្ទ​ភ្នំពេញ តាម​​បណ្តោយ​​មហា​វិថី​​សហ​ព័ន្ធរុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់ទី​១ ​ខណ្ឌ​​ទួល​គោក ​កាល​ពីវេលា​ម៉ោង​​

រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉េ​១,៥​តោន​​ដឹក​ទឹក​កក​​បើក​ផ្លូវ​បញ្ច្រាស​បួង​ចង្កូត​ទៅ​បុក​រនាំង​ដែកចែក​ផ្លូវ​បាក់​អស់​៦​ផ្ទាំង ហើយ​អ្នក​បើក​បរ​រត់​គេច​ខ្លួន​បាត់​​​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​ដែល​​ករណី​នេះ​កើត​ឡើង​​នៅ​​ចំណុច​មុខ​ហាង YAMAHA I MUSIC ទល់​មុខ​​សាកលវិទ្យា​​ល័យ​ភូមិន្ទ​ភ្នំពេញ តាម​​បណ្តោយ​​មហា​វិថី​​សហ​ព័ន្ធរុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់ទី​១ ​ខណ្ឌ​​ទួល​គោក ​កាល​ពីវេលា​ម៉ោង​​៣​និង​៥០​នាទីទៀបភ្លឺថ្ងៃទី​២០ កញ្ញា ២០១២។

​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹងថា ​​ពេល​ដែល​កើត​​ហេតុ​នោះ​ដោយ​សារ​ប៉ូលិស​​មាន​តែ​ម្នាក់​ឯង​ ទើបរត់​​ដេញតាម​អ្ន​កបើក​​​រថយន្ត​មិន​​ទាន់ ។ ​បន្ទាប់​មក​តំណាង​​ខាងក្រុម​ហ៊ុន​បាន​យក​រថយន្ត​​មួយ​គ្រឿងទៀត​​​មក​ផ្ទេរ​ទឹក​កក​ដាក់​លើ​រថយន្ត​នោះ​វិញ ​ចំណែក​​ប៉ូលិស​​នៅគោល​ដៅ​ស្តុប​បាន​រាយ​ការណ៍​ទៅ​ប៉ូលិស​ចរាចរ​ក្រុង​យករថយន្ត​បង្ក​​ទៅ​សាលា​រាជធានីភ្នំពេញ ដើម្បី​សង​សំណង​​ការ​ខូចខាត​សម្បត្តិ​សាធា​រណៈ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕