ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​អេន​​តូ​នី​ញូ៉ទ្រី​​លែន (Antonio Trillanes) ​សមា​ជិក​​ព្រឹទ្ធ​សភា​​ហ្វ៊ី​​លី​ពីន​​ ​​បាន​ចាត់​ទុក​​រដ្ឋ​មន្ត្រី​​កា​រ​បរ​ទេស​​​ហ្វ៊ី​លី​ពីន​​ជា​មនុស្ស​​​ចូល​ចិត្ត​​​បង្ក​​សង្គ្រាម​​

12 ឆ្នាំ មុន

តាម​គេ​ហ​ទំព័រ​​ព័​ត៌​​មាន​ (http://globalnation.inquirer.net) ​បាន​ចេញ​ផ្សាយ​​ព័ត៌​មាន​​មួយ​​នៅ​ថ្ងៃ​ទី​​១៩ ខែ​កញ្ញា ​ឆ្នាំ​​​២០១២​​ ​​មាន​ចំណង​ជើង​​ថា​«​លោក​ទ្រី​លែន​ គឺ​​ជា​ច្រក​​​ក្រោយ​របស់​​​អាគី​ណូ​​ សម្រាប់​​ទាក់​ទង​​ប្រទេស​ចិន​»​“Aquino’s back channel to China is Trillanes” ។ ​

​តាម​គេ​ហ​ទំព័រ​​ព័​ត៌​​មាន​ (http://globalnation.inquirer.net) ​បាន​ចេញ​ផ្សាយ​​ព័ត៌​មាន​​មួយ​​នៅ​ថ្ងៃ​ទី​​១៩ ខែ​កញ្ញា ​ឆ្នាំ​​​២០១២​​ ​​មាន​ចំណង​ជើង​​ថា​«​លោក​ទ្រី​លែន​ គឺ​​ជា​ច្រក​​​ក្រោយ​របស់​​​អាគី​ណូ​​ សម្រាប់​​ទាក់​ទង​​ប្រទេស​ចិន​»​“Aquino’s back channel to China is Trillanes” ។ ​

តាម​គេ​ហ​ទំព័រ​​ព័ត៌​មាន​​នេះ ​លោក​​អេន​តូ​នី​ញូ៉ ​ទ្រី​លែន (Antonio Trillanes) សមា​ជិក​​ព្រឹទ្ធ​សភា​​ហ្វ៊ី​លី​ពីន​​បាន​លើក​ឡើង​ថា ​លោក​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​​ហ្វ៊ី​លី​ពីន​ ដែល​ រ៉ូ​សារី​យ៉ូ ​(Del Rosario) មិន​ស័​​ក្តិ​​​​​សម​តំណាង​​ប្រទេស​​ហ្វ៊ី​លី​ពីន​ ទៅ​អង្គុយ​​ចរចា​​ជាមួយ​​ប្រទេស​ចិន​ទេ ​ដោយសា​រ​តែ​​ភាព​ប្រឆាំង​​រឹង​រូ​​ស​របស់​គាត់​​មិន​ចង់​ឱ្យ​​​​មាន​ដំណោះ​ស្រាយ​​ដោយ​សន្តិ​​វិធី​ ហើយ​គាត់​​មាន​​បំណង​​ចង់​យក​​ប្រទេស​អា​មេរិក​​ចូល​មក​​ប្រឈម​​​មុខ​ដាក់​​គ្នា​ទៀត ។ ​​លោក​សមា​ជិក​​ព្រឹទ្ធ​សភា​​បាន​បន្ត​ថា ​សកម្មភាព​​​ជា​ច្រើន​​របស់​លោក​​​រដ្ឋ​មន្ត្រី​​​ការ​បរទេស​រូប​នេះ ​បាន​​បង្ហាញ​​ពី​ការ​បង្កើន​​​ជម្លោះ​​រវាង​​ប្រទេស​ទាំង​​២​​​(​ចិន ​និង​​ហ្វ៊ី​លី​ពីន​​)​ ។​​

លោក​​​សមា​ជិក​​ព្រឹទ្ធ​សភា​​​ទ្រី​លែន ថ្លែង​​ថា ​​«​​គាត់​(រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​ ដែល​ រ៉ូ​សារី​យ៉ូ) ​ហៀប​តែ​​នឹង​​នាំ​យើង​​ចូល​ក្នុង​​ជម្លោះ​​ប្រដាប់​អាវុធ​ជា​មួយ​ន​ឹង​​ប្រទេស​មហា​​អំណាច​​ជិត​ខាង​ ​នៅ​​​ក្នុង​​ខែ​មេសា ​ហើយ​ឥឡូវ​នេះ​​ថា កិច្ច​​ចរ​ចា​​​​ច្រក​​ក្រោយ​​អាច​ឱ្យ​​យើង​មាន​​ទំនាក់​ទំនង​​ជា​ធម្ម​​តា​​ឡើង​វិញ​​ជាមួយ​​ប្រទេសចិន​​​»​ ។​

​ក្នុង​បទ​​​សម្ភាសន៍​​មួយ​កាល​ពី​​ថ្ងៃ​ទី​​២០ ​ខែ​​កក្កដា ​​លោក​​សមា​ជិក​​​ព្រឹទ្ធ​ស​ភា​​ ទ្រី​លែន ​បាន​ចាត់​​ទុក​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​ ដែល រ៉ូ​​​​សារី​យ៉ូ ​ជា​មនុស្ស​​ចូល​ចិត្ត​​បង្ក​សង្គ្រាម​ ។​​ ​ជាង​នេះ​ទៀត ​លោក​​​​ទ្រី​លែន ​​​បាន​ស្តី​ប​​ន្ទោស​​លោក​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​ ដែល​ ​សារី​យ៉ូ​ ​ដែល​បាន​​រំ​ខាន​​មិន​ឱ្យ​​ចេញ​​សេចក្តី​​ថ្លែង​ការ​​ណ៍​រួម​​របស់​អាស៊ាន​​ក្នុង​អំឡុង​​ពេល​កិច្ច​ប្រជុំ​​​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​អាស៊ាន​​​ក្នុង​ខែ​កក្កដា ​នៅ​​រាជ​ធានី​ភ្នំ​ពេញ​ ​កន្លង​ទៅ​​នេះ​ ទាក់​ទង​នឹង​​ជម្លោះ​​សមុទ្រ​​ហ្វ៊ី​លី​ពីន​​ខាង​លិច​ ​ដោយ​សារ​តែ​​​ភាព​​ចចេស​​របស់​គាត់​​​ក្នុង​ការ​​លើក​យក​​បញ្ហា​​កោះ​ស្កា​​បូរ៉ូស​​ហ្សូល (Scarborough Shoal)  ​។​

ដូច្នេះ​ ​ទំនាស់​ផ្ទៃ​ក្នុង​​​​រដ្ឋា​ភិបាល​​ហ្វ៊ី​លី​ពីន​ដែល​ផ្សាយ​​តាម​គេ​ហ​ទំព័រ​នេះ ​បាន​ធ្វើ​​ឱ្យ​​សាធារណ​​​មតិ​​ដឹង​កាន់​តែ​ច្បាស់​​ថា ​ការ​​ខក​ខាន​​មិន​អាច​​ចេញ​សេចក្តី​​ថ្លែង​ការណ៍​​​រួម​នៃ​​កិច្ច​​ប្រជុំ​​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​អាស៊ាន​​លើក​ទី​៤​៥​ក្នុង​ខែ​កក្កដា ​កន្លង​ទៅ​​នេះ គឺ​បណ្តាល​​មក​ពី​​ភាព​ប្រឆាំង​​ដ៏​រឹង​​​រូ​ស​មិន​​អាច​​ចរចា​​​បាន​របស់​លោក​​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​ហ្វ៊ី​លី​ពីន​​ឈ្មោះ​​ដែល ​រ៉ូ​​​សារី​យ៉ូ​ នេះ​ឯង ៕​​