ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2ថ្ងៃ​លង់​ទឹក​ស្លា.ប់​2​នាក់​ក្នុង​គ្រោះ​ជំនន់​ទឹក​ភ្លៀង​កំពុង​ជន់​លិច​ខេត្ត​ជាយ​ដែន​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​ក្នុង​​រយៈ​ពេល​២​​ថ្ងៃ​កន្លង​​មក​នេះ ខណៈ​ដែល​​ជំនន់​ទឹក​​​ភ្លៀង​​ហូរ​​មក​ពី​ប្រទេស​ថៃ​​បណ្តាល​​ឱ្យ​​មាន​ការ​ជន់​លិច​​ស្រុក និង​ក្រុង​មួយ​ចំនួន​​នោះ ​តាមព័ត៌​មាន​​ឱ្យ​ដឹង​ថា ​មាន​មនុស្ស​ស្លា.ប់​​ដោយ​សារលង់​ទឹក​ជំនន់​​ចំនួន​២​នាក់ ជា​បន្ត​បន្ទាប់​​ ។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​ក្នុង​​រយៈ​ពេល​២​​ថ្ងៃ​កន្លង​​មក​នេះ ខណៈ​ដែល​​ជំនន់​ទឹក​​​ភ្លៀង​​ហូរ​​មក​ពី​ប្រទេស​ថៃ​​បណ្តាល​​ឱ្យ​​មាន​ការ​ជន់​លិច​​ស្រុក និង​ក្រុង​មួយ​ចំនួន​​នោះ ​តាមព័ត៌​មាន​​ឱ្យ​ដឹង​ថា ​មាន​មនុស្ស​ស្លាប់​​ដោយ​សារលង់​ទឹក​ជំនន់​​ចំនួន​២​នាក់ ជា​បន្ត​បន្ទាប់​​ ។

តាម​របាយ​ការណ៍​របស់​​ស្នង​​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​​៧ និង​​៣០​​នាទី​ព្រឹក​ថ្ងៃ​ទី​​១៨ កញ្ញា ឆ្នាំ​​២០១២ មាន​​ក្មេង​ប្រុស​​ម្នាក់​​ឈ្មោះ​​ម៉ី គា អាយុ​​៣​ឆ្នាំ នៅ​​ភូមិ​បុសធំ ឃុំ​​តាគង់ ស្រុក​ម៉ា​ឡៃ ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​​​លង់​ទឹក​​ស្លាប់​​ក្នុង​ប្រឡាយ ។ តាម​​ប្រភព​ព័ត៌​​​មាន​ពី​លោក​​វរ​សេនីយ៍​​ត្រី សៅ ប៊ុន អធិ​​ការ​​នគរ​​បាល​​ស្រុកម៉ាឡៃ ​​​ប្រាប់​​ឱ្យ​​ដឹង​ថា ឪពុក​កុមារា​​​រង​​គ្រោះ​​ជា​មនុស្សមាន​សតិ​​មិ​​ន​គ្រប់​​លក្ខណៈ​ (ឆ្កួត) ចំណែ​ក​ម្តាយ​​ក៏​ដូច​គ្នា​ដែរ ។ តាម​ការ​សន្និដ្ឋាន ​​​កុមារា​រង​គ្រោះ​​ខ្វះ​ការ​​យក​ចិត្ត​ទុក​ដាក់​​មើល​ថែ​ទាំ​ពី​អាណា​ព្យា​​បាល ទើប​​បណ្តាល​​ឱ្យ​​លង់​​ទឹក​​ស្លាប់ ។

ចំណែក​មួយ​​ករណី​ទៀត​​ គឺ​នៅ​វេលា​ម៉ោង​​៦ និង​​៣០​​នាទី​ព្រឹក​​​ថ្ងៃ​ទី​​១៩ កញ្ញា ​​​ស្ត្រី​ម្នាក់​​ឈ្មោះ​ឆន ហួត អាយុ​​៥១​​ឆ្នាំ នៅ​ភូមិ​​តា​ផោក ឃុំ​ចង្ហារ ស្រុក​​អូរ​ជ្រៅ ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​​​លង់​ទឹក​ប្រឡាយ​​ស្លាប់ដែល​​​ធ្វើ​​ឱ្យ​​មាន​ការ​ភ្ញាក់​​ផ្អើល​​ទាំង​ព្រឹក ។ លោក​វរសេនីយ៍​​ត្រី ឆេង អីុសុខា អធិ​ការ​​នគរ​បាល​​ស្រុក​អូរ​ជ្រៅ បាន​​ឱ្យ​ដឹង​​ថា មូល​ហេតុ​​ដែល​​បណ្តាល​​ឱ្យ​​លង់​ទឹក​ស្លាប់​​ គឺមុន​ពេល​​កើត​ហេតុ ស្ត្រី​រូប​នេះ​បាន​ផឹក​​ស្រា​​​ស្រវឹង​​ទាំង​ព្រឹក លុះ​​​​ពេល​​ដើរ​ត្រឡប់​​មក​ផ្ទះក៏​​ធ្លាក់​ទឹក​​ប្រឡាយ​​​​លង់​ស្លាប់តែម្តង​ ។

គួរ​បញ្ជាក់​ថា ​នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ អ្នក​ស្លាប់​​ដោយ​សារ​​លង់​ទឹក​​នៅ​ចុង​​សប្តាហ៍​​​ទី​២​​ និង​​ដើម​សប្តាហ៍​​ទី​​៣​នៃ​ខែ​កញ្ញានេះ​កើន​ដល់​ចំនួន​​៣​នាក់​ហើយ​ ក្នុង​រដូវទឹក​ជំនន់​​ដំបូង​នេះ ៕