ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ស្រុក​ស្នួល​ស្ទាក់​ចាប់​រថយន្ត​សាំយ៉ុង​ដែល​ចោរ​ប្លន់​​ចេញពី​ស្រុក​មេមត់ កំពង់​ចាម

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖​ រថយន្ត​​សាំ​យ៉ុង មួយ​គ្រឿង​ត្រូវ​​បាន​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​ស្នួល ស្ទាក់​​ចាប់​បាន​​ ខណៈ​​ពេល​​រថយន្ត​​មួយ​គ្រឿង​​នេះ​​ត្រូវ​​ចោរ​មាន​គ្នា​ពីរ​នាក់​​ប្លន់​​ពី​ម្ចាស់​​នៅ​ស្រុក​មេមត់ ខេត្ត​​កំពង់​​ចាម និង​ព្យា​​យាម​​បើក​រត់ ។

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​សកម្ម​ភាពដេញ​​​ស្ទាក់​​ចាប់​ដែល​ធ្វើ​​ឡើង​ពី​សំណាក់​​សមត្ថ​កិច្ច​​ប៉េអឹមស្រុក​ស្នួល​នេះ គឺ​ពុំ​​​​ចាប់​ខ្លួន​​ក្រុម​ចោរ​​ទាំង​ពីរ

ខេត្ត​ក្រចេះ ៖​ រថយន្ត​​សាំ​យ៉ុង មួយ​គ្រឿង​ត្រូវ​​បាន​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​ស្នួល ស្ទាក់​​ចាប់​បាន​​ ខណៈ​​ពេល​​រថយន្ត​​មួយ​គ្រឿង​​នេះ​​ត្រូវ​​ចោរ​មាន​គ្នា​ពីរ​នាក់​​ប្លន់​​ពី​ម្ចាស់​​នៅ​ស្រុក​មេមត់ ខេត្ត​​កំពង់​​ចាម និង​ព្យា​​យាម​​បើក​រត់ ។

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​សកម្ម​ភាពដេញ​​​ស្ទាក់​​ចាប់​ដែល​ធ្វើ​​ឡើង​ពី​សំណាក់​​សមត្ថ​កិច្ច​​ប៉េអឹមស្រុក​ស្នួល​នេះ គឺ​ពុំ​​​​ចាប់​ខ្លួន​​ក្រុម​ចោរ​​ទាំង​ពីរ​​នាក់​នោះ​បាន​​ទេ ខណៈ​ពេល​ពួក​គេ​បាន​​ព្យា​យាម​បើក​រថយន្ត​​​ចូល​ផ្លូវ​​លំ​ក្នុង​ព្រៃ និង​ប្លុង​​រថយន្ត​​ចោល​ ហើយ​រត់​ចូល​ព្រៃ​គេច​ខ្លួន​បាត់ ។
តាម​ការ​រៀប​​រាប់​របស់​បុរស​​ឈ្មោះ​​សិន ណារ៉េន អាយុ​​២០​ឆ្នាំ ជា​ម្ចាស់​​រថយន្ត​​​មាន​មុខ​របរ​​ជា​អ្នក​រត់​​តាក់​ស៊ី រស់​នៅ​​ស្រុក​​មេមត់ ខេត្ត​កំពង់​ចាម បាន​​ឱ្យ​សមត្ថ​កិច្ច​​ដឹង​ថា រថយន្ត​របស់​ខ្លួន​​ដែល​ចោរ​​ពីរ​នាក់​ធ្វើ​សកម្ម​ភាព​​ប្លន់​​​យក​នេះ​​ម៉ាក​​​សាំ​យ៉ុង ពណ៌​​ស ពាក់​ស្លាក​លេខ​​ភ្នំពេញ​ 2K 7240 ។ ម្ចាស់​​រថយន្ត​​បាន​រៀប​រាប់​​ទៀត​ថា កាល​ពី​វេលា​ម៉ោង​៧​​យប់​​ថ្ងៃទី​​១៨ កញ្ញា មាន​ជន​​​​​ពីរ​នាក់​​បាន​ទូរ​ស័ព្ទ​ហៅ​​ជួល​​រថយន្ត​​ជិះ​ទៅ​ផ្សារ​មេមត់​​ ។ ពេល​មក​ដល់​​ក៏​​បាន​បបួល​ខ្លួន​ផឹក​​ស៊ី​នៅ​ភូមិ​​ខ្នង​​ក្រពើ ក្នុង​ឃុំ​មេមត់ ។ បន្ទាប់​​ពី​ផឹក​​ស៊ី​​មាន​​រយៈពេល​ជាង​​២​ម៉ោង​រួច​មក​ ពួក​គេ​​ទាំង​ពីរ​​​នាក់​​ក៏បង្គាប់​​ឱ្យ​ខ្លួន​ជា​ម្ចាស់​​រថយន្ត​បើក​​រថយន្ត​​ទៅ​ផ្ទះ​ស្រី​ស្នេហ៍​​ដោយ​ប្រាប់​​ថា យក​នាង​ទៅ​ជា​មួយ​ ។ លុះ​ពេល​​ទៅ​ដល់​​ផ្ទះ​ស្រី​​នោះ​រង់​ចាំ​​អស់​ជា​ច្រើន​​ម៉ោង​រួច​មក​​​ ដោយ​​យប់​​​ស្ងាត់​​ពេក​​ បុរស​ជា​ម្ចាស់​រថយន្ត​​បាន​សុំ​ទៅ​ផ្ទះ​វិញ​​ជា​ច្រើន​​លើក​​ច្រើន​សា​ តែ​ជន​​ទាំង​​ពីរ​នាក់​នេះ​​មិន​ព្រម​​ឱ្យ​ទៅ​ដោយ​រក​​លេស​​ថា ឱ្យ​រង់​ចាំ​​បន្តិច​​សិន​ ។ មួយ​សន្ទុះ​​​ក្រោយ​​មក​​រូប​គេ​​ក៏​សុំ​ទៅ​​ផ្ទះ​ម្តង​​ទៀត ​​ហើយ​​ជន​ទាំង​ពីរ​​បាន​​ព្រម​ឱ្យ​​​ទៅ ​​ហើយ​ពួក​គេ​​ក៏​បាន​​ឡើង​រថយន្ត​​អង្គុយ​​នៅ​បាំង​ខាង​ក្រោយ​ ។​ពេល​​រូប​គេ​​ឡើង​​លើ​រថយន្ត​​កាច់​​សោ​បញ្ឆេះ​​រថយន្ត​ ក៏​ស្រាប់​​​តែ​ជន​ទាំង​ពីរ​​នេះ​ដក​ខ្សែ​ក្រវាត់​​ពី​ចង្កេះ​​មក​រឹត​​.ក​​ពី​ក្រោយ​​ តែ​​ខ្លួន​​ជា​ម្ចាស់​​រថយន្ត​ប្រឹង​​រើ​​បម្រះ​​រហូត​​របូត​​ខ្សែ​ក្រវាត់​​ រួច​ក៏​រត់​សំដៅ​​ទៅ​ផ្ទះ​​អ្នក​ស្រុក​​ដែល​នៅ​​ក្បែរ​នោះ​​ឱ្យ​គេ​ជួយ ។

ម្ចាស់​រថយន្ត​​បាន​​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​​ខ្លួន​បាន​​រត់​គេច​​នោះ​ជន​ទាំង​ពីរ​​នាក់​​នេះ​បាន​បញ្ឆេះ​រថយន្ត​បើក​​សំដៅ​មក​​ផ្លូវ​ជាតិ​​រត់​គេច​​ និងបាន​ដោះ​ស្លាក​​លេខ​រថយន្ត​ចេញ​ និង​ហែក​​ស្លាក​​ឡូ​ហ្គោ ដែល​បិទ​​នៅ​លើ​រថយន្ត​​ដើម្បី​​កុំ​​ឱ្យ​​សម្គាល់​ ឬ​​ចំណាំ​បាន​​នៅ​តាម​ផ្លូវ​​ ។
លោក​អនុសេនីយ៍​​ទោ ម៉ៅ សុផុន មេ​បញ្ជា​​ការ​រង​​ប៉េអឹម​​ស្រុក​​ស្នួល បាន​​ឱ្យ​ដឹង​ថា បន្ទាប់​ពី​​ទទួល​​បាន​បណ្តឹង​​ពី​ជន​រង​គ្រោះ​ និង​​មុខ​សញ្ញា​​ខ្លះៗ​ពី​សមត្ថ​កិច្ច​​ស្រុក​មេមត់​​​រួច​មក​ កម្លាំង​​របស់​លោក​​បាន​ចេញ​ល្បាត និង​​បាន​ប្រទះ​ឃើញ​​រថយន្ត​​មួយ​គ្រឿង​នេះ​​ដែល​កំពុង​​បើក​​យ៉ាង​លឿន​​ចេញ​ពី​ស្រុក​ស្នួល​​ឆ្ពោះ​​ទៅ​ទីរួម​ខេត្ត​ក្រចេះ ហើយ​កម្លាំង​​សមត្ថ​កិច្ច​​​​ក៏​តាម​​ដេញ​ស្ទាក់​​ និង​ចាប់​​​បាន​​នៅ​វេលា​ម៉ោង​​១២​រំ​លង​​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​​១៩ កញ្ញា ខណៈ​ពេល​ចោរ​​​​បាន​ព្យា​យាម​​បើក​រត់​គេច​​ពី​សមត្ថ​កិច្ច​​ទៅ​តាម​ផ្លូវ​លំ​នៅ​​ក្នុង​ភូមិ​​មិល ឃុំ​​ឃ្សឹម​ ស្រុក​ស្នួល ហើយ​​​ប្លុង​​រថយន្ត​​ចោល​​រត​់​​គេច​ចូល​​ព្រៃ​បាត់ ។

លោក​មេ​បញ្ជា​ការ​រង​​បាន​បញ្ជាក់​ថា រថយន្ត​មួយ​គ្រឿង​នេះ​​នាំ​​យក​ទៅ​រក្សា​​ទុក​​នៅ​ទី​បញ្ជា​ការ​ និង​​កសាង​ឯកសារ​​បញ្ជូន​ទៅ​ស្រុក​មេមត់ ដើម្បី​ប្រគល់​​ឱ្យ​ម្ចាស់​ដើម​វិញ​​ ។ រី​ឯ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​កម្លាំង​ជំនាញ​​កំពុង​​តាម​ស្រាវជ្រាវ​​ព្រោះ​សមត្ថ​កិច្ច​​បាន​កំណត់​មុខ​សញ្ញា​អស់​ហើយ​ ៕