ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​ខណ្ឌ​​សែនសុខ អំពាវនាវ​​កុំ​ឱ្យ​អ្នក​រត់​តាក់​ស៊ី​​យក​កំណាត់​មហាវិថី​​សហ​ព័ន្ធ​រុស្ស៊ី​ធ្វើ​ចំណត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅចំពោះ​​មុខ​អ្នក​បើក​​តាក​់ស៊ី​​ជាង​២០​​នាក់​ដែល​ត្រូវអាជ្ញាធរ​​ចាប់​រថយន្ត​កាល​ពី​សប្តាហ៍​​មុន​នៅអធិការ​ដ្ឋាន​ប៉ូលិស​ខណ្ឌ​សែនសុខ ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹកថ្ងៃទី​​​​១៩ កញ្ញា ២០១២ ​លោក​អភិ​បាល​ខណ្ឌសែន​សុខ បាន​អំពាវនាវ​​សូមឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​មាន​អាជីព​ជាអ្នក​រត់​តាក់​ស៊ី ​កុំយក​កំណាត់​មហាវិថី​​សហ​ព័ន្ធ​រុស្ស៊ី​​ធ្វើ​ជា​ចំណត​រថយន្ត​​​ឱ្យ​សោះ​ ព្រោះ​ផ្លូវនេះជា​​ភ្នែក និង​មុខមាត់​

រាជធានីភ្នំពេញ ៖ ​នៅចំពោះ​​មុខ​អ្នក​បើក​​តាក​់ស៊ី​​ជាង​២០​​នាក់​ដែល​ត្រូវអាជ្ញាធរ​​ចាប់​រថយន្ត​កាល​ពី​សប្តាហ៍​​មុន​នៅអធិការ​ដ្ឋាន​ប៉ូលិស​ខណ្ឌ​សែនសុខ ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹកថ្ងៃទី​​​​១៩ កញ្ញា ២០១២ ​លោក​អភិ​បាល​ខណ្ឌសែន​សុខ បាន​អំពាវនាវ​​សូមឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​មាន​អាជីព​ជាអ្នក​រត់​តាក់​ស៊ី ​កុំយក​កំណាត់​មហាវិថី​​សហ​ព័ន្ធ​រុស្ស៊ី​​ធ្វើ​ជា​ចំណត​រថយន្ត​​​ឱ្យ​សោះ​ ព្រោះ​ផ្លូវនេះជា​​ភ្នែក និង​មុខមាត់​របស់ប្រទេស​កម្ពុជា ​ដោយសារ​ភ្ញៀវអន្តរ​ជាតិបាន​ធ្វើដំណើរ​​លើ​​មហាវិថី​នេះ ។

ពិធីនេះ​ធ្វើឡើង​​ក្រោម​អធិបតីភាព​​លោក​លី សាវេត អភិ​បាល​​ខណ្ឌ​សែន​សុខ ​និង​មាន​ការ​ចូលរួម​ដោយ​លោក​ម៉ក់ ​ហុង អធិការ​ប៉ូលិស​បាន​ជួបជា​មួយ​អ្នក​បើក​​តាក់​ស៊ី​ជាង​២០​នាក់​ដែល​អាជ្ញាធរ​បានចាប់​រថយន្ត​​របស់ពួកគាត់​​មក​រក្សាទុក​កាល​ពី​សប្តាហ៍​មុន ធ្វើ​ជាការព្រមាន​​ ហើយ​ក្នុង​ជំនួប​ជា​មួយ​អ្នក​បើក​​បរ​តាក់​ស៊ី​​នេះដែរ លោក​អភិ​បាល​​ខណ្ឌបាន​មានប្រសាសន៍​ពន្យល់​ប្រាប់​ប្រជា​ពលរដ្ឋ​ថា ព្រះរាជា​ណា​ចក្រក​ម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​សព្វថ្ងៃនេះ​​មិន​ខ្វះការ​ងារ ឬ​ក៏​មុខ​របរ​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រកប​ដើម្បី​​ចិញ្ចើម​​ជីវិត​នោះ​ទេ ។​ផ្ទុយ​ទៅវិញ​លោក​សុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​​កុំ​ប្រកប​អាជីវ​កម្ម​ដែល​​ធ្វើ​ឱ្យ​ប៉ះពាល់​​មុខ​មាត់​ប្រទេស​ជាតិ​ដូច​ជា​​នៅលើ​មហាវិថី​សហ​ព័ន្ធរុស្ស៊ី​​ដែល​គិត​ត្រឹម​ពី​ព្រលាន​​យន្តហោះ អន្តរជាតិ​​ភ្នំពេញ​មក​ដល់​គល់​ស្ពាន​៧​មករា មិនឆ្ងាយ​ប៉ុន្មាន​ទេ គួរ​តែប្រជា​ពលរដ្ឋ​​ចៀស​វាង​ឱ្យ​ឆ្ងាយ​ដើម្បីទុក​មហាវិថី​នេះ​សម្រាប់​ឱ្យភ្ញៀវ​ជាតិអន្តរជាតិ​ធ្វើដំណើរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕