ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​​នឹង​វាសនា​​​គ្មានប្រាក់​​ប្តី​ស្លា.ប់ ឪពុក​ក្មេក​ស្រវឹង​ខួប នាង​លេបថ្នាំ

12 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ​ដោយទុក្ខ​ផ្ទួន​លើ​ទុក្ខ​ ប្រៀប​ដូច​ព្រហ្ម​លិខិត​​មិន​ប្រណី​ធ្វើ​ឱ្យ​ស្ត្រី​មេម៉ាយ​វ័យ​ក្មេង​ម្នាក់​​សម្រេច​ផឹក​ថ្នាំ​បា.ញ់​​​ស្មៅ​​ប៉ង​ផ្តាច់ជីវិត​​ចោល​កូន​ ទើប​មាន​អាយុ​២​ខែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ហេតុ​តែអាយុ​មិន​អស់​ស្ត្រី​រូប​នោះត្រូវ​បាន​ម្តាយ​ក្មេក​​​ដឹក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ ពេទ្យទាន់​ពេលវេលា ។

ខេត្ត​កំពង់ឆ្នាំង ៖ ​ដោយទុក្ខ​ផ្ទួន​លើ​ទុក្ខ​ ប្រៀប​ដូច​ព្រហ្ម​លិខិត​​មិន​ប្រណី​ធ្វើ​ឱ្យ​ស្ត្រី​មេម៉ាយ​វ័យ​ក្មេង​ម្នាក់​​សម្រេច​ផឹក​ថ្នាំ​បាញ់​​​ស្មៅ​​ប៉ង​ផ្តាច់ជីវិត​​ចោល​កូន​ ទើប​មាន​អាយុ​២​ខែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ហេតុ​តែអាយុ​មិន​អស់​ស្ត្រី​រូប​នោះត្រូវ​បាន​ម្តាយ​ក្មេក​​​ដឹក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ ពេទ្យទាន់​ពេលវេលា ។

​ហេតុការណ៍​​នេះបានកើតឡើង​​កាលពីវេលា​ម៉ោង​៧​និង​៣០​នាទីយប់​ថ្ងៃទី​១៨ កញ្ញា ​នៅផ្ទះ​ស្ត្រី​ជា​ម្តាយ​ក្មេក ស្ថិត​ក្នុង​ភូមិ​គោក​ស្តៅ ​ឃុំទឹក​ហូត ស្រុក​រលា​ប្អៀរ ។ បើតាម​ការ​រៀបរាប់​របស់ស្ត្រី​មាន​វិបត្តិ​ឱ្យដឹង​នៅព្រឹកថ្ងៃទី​​១៩ កញ្ញា ២០១២ ថា នាង​​ឈ្មោះ​អេង ​សុវណ្ណា អាយុ​២៤​ឆ្នាំ ។ ក្រោយ​ពី​រៀប​ការ​ហើយ​នាងបាន​ចូល​មក​រស់​នៅ​លើ​ផ្ទះ​ម្តាយក្មេក​​នៅភូមិ​គោកស្តៅ​ នេះ​ជា​មួយ​ស្វាមី​​បាន​រយៈ​ពេល​ជាង​១​ឆ្នាំ ក៏​សម្រាលបាន​កូនមួយ​អាយុ​ទើប​បាន​២​ខែ​។ ​ក្រោយ​មក​​ប្តីស្លាប់ចោល​, ឪពុក​ក្មេក​​​ស្រវឹង​ខួប​ជេរ​ប្រមាថ និង​ខ្លួន​ឯង​​គ្មាន​លុយ​កាក់​ក៏សម្រេច​​លេប​ថ្នាំ​តែម្តង​ទៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕