ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យោធា​ចុះពី​លើ​​ភ្នំ​ដង​រែក​ធ្លាក់​​ផ្លូវក្រឡាប់ចូល​ទៅ​ក្នុង​ជ្រោះ​ស្លា.ប់​ម្នាក់ របួសធ្ងន់-ស្រាល១១​នាក់​

12 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ​រថយន្ត​ម៉ាក C.M.C ពណ៌​ត្រេអីុ ​ដឹកទាហាន​​ចំនួន​១២​​នាក់​​បើក​ចុះ​ពី​លើ​​ភ្នំ​ដង​រែក​​ចេញពី​ចំណុច​​ច្រក​ទ្វារ​អន្តរជាតិ​ជាំសាងាំ​ តាម​បណ្តោយ​ផ្លូវជាតិលេខB67 ​លុះ​ពេល​មកដល់​ចំណុច​​ចង្កេះ​ភ្នំ​​ ស្រាប់​តែ​​ដាច់​ក្រឡេ​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​​ទៅ​​ខាង​ឆ្វេង​ដៃ​ក្រឡាប់ចូល​ទៅ​ក្នុងជ្រោះ បណ្តាល​​ឱ្យ​មនុស្ស​ម្នាក់​​ស្លា.ប់​បាត់​បង់​ជីវិត​នៅនឹង​កន្លែង ចំណែក​​១១​នាក់​ទៀត​រង​របួ​សធ្ងន់ និងស្រាល ។

ខេត្តឧត្តរមានជ័យ ៖ ​រថយន្ត​ម៉ាក C.M.C ពណ៌​ត្រេអីុ ​ដឹកទាហាន​​ចំនួន​១២​​នាក់​​បើក​ចុះ​ពី​លើ​​ភ្នំ​ដង​រែក​​ចេញពី​ចំណុច​​ច្រក​ទ្វារ​អន្តរជាតិ​ជាំសាងាំ​ តាម​បណ្តោយ​ផ្លូវជាតិលេខB67 ​លុះ​ពេល​មកដល់​ចំណុច​​ចង្កេះ​ភ្នំ​​ ស្រាប់​តែ​​ដាច់​ក្រឡេ​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​​ទៅ​​ខាង​ឆ្វេង​ដៃ​ក្រឡាប់ចូល​ទៅ​ក្នុងជ្រោះ បណ្តាល​​ឱ្យ​មនុស្ស​ម្នាក់​​ស្លាប់​បាត់​បង់​ជីវិត​នៅនឹង​កន្លែង ចំណែក​​១១​នាក់​ទៀត​រង​របួ​សធ្ងន់ និងស្រាល ។

​ហេតុការណ៍​​ដ៏គួរ​ឱ្យ​រន្ធត់​​​នេះ​បាន​កើតឡើង​នៅ​ក្នុង​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង កាល​ពី​​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩ ​កញ្ញា ២០១២ ។ យ៉ាងណា​ក៏ដោយ អ្នក​រងរបួស​ត្រូវបាន​ដឹក​ជញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕