ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃ​វ៉ាន់​ប្រារព្ធ​ពិធី​រៀប​ការ​«ជន្លេន»ដើម្បី​ជួយ​ការពារ​បរិស្ថាន

12 ឆ្នាំ មុន

កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា AFP ផ្សាយ​ថា តៃ​វ៉ាន់​បាន​រៀប​ចំ​ពិធី​រៀប​ការ​«ជន្លេន​ដែល​មាន​សំណាង​ល្អ​ចំនួន​៧០​ក្បាល»​នៅ​ឧទ្យាន​សាធារ​ណៈក្រុង​ថៃ​ណាន​ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង​កោះ​តៃ​វ៉ាន់​ កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ។អ្នក​រៀប​ចំ​ពិធី​ថ្លែង​ថា ពិធី​នោះ​គឺ​ចង់​រំលឹក​ជា​សាធារណៈទាក់​ទង​នឹង​បរិស្ថាន និង​ការ​សឹក​រេច​រឹល​នៃ​ផែន​ដី ដែល​ជា​ផ្នែក​មួយ​ក្នុង​បញ្ហាដ៏​ធំ​បំផុត​កំពុង​គំរាម​កំហែង​តៃ​

កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា AFP ផ្សាយ​ថា តៃ​វ៉ាន់​បាន​រៀប​ចំ​ពិធី​រៀប​ការ​«ជន្លេន​ដែល​មាន​សំណាង​ល្អ​ចំនួន​៧០​ក្បាល»​នៅ​ឧទ្យាន​សាធារ​ណៈក្រុង​ថៃ​ណាន​ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង​កោះ​តៃ​វ៉ាន់​ កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ។អ្នក​រៀប​ចំ​ពិធី​ថ្លែង​ថា ពិធី​នោះ​គឺ​ចង់​រំលឹក​ជា​សាធារណៈទាក់​ទង​នឹង​បរិស្ថាន និង​ការ​សឹក​រេច​រឹល​នៃ​ផែន​ដី ដែល​ជា​ផ្នែក​មួយ​ក្នុង​បញ្ហាដ៏​ធំ​បំផុត​កំពុង​គំរាម​កំហែង​តៃ​វ៉ាន់។

ពិធី​រៀប​ការ​នោះ​ចាប់​ផ្តើម​ដោយ​យក​ជន្លេន​ចំនួន​៧០​ក្បាល​ដាក់​លើ​គ្រែ​ស្នែង រុំ​ព័ទ្ធ​ដោយ​ក្រណាត់​ពណ៌​ក្រហម​ ហើយ​ដង្ហែល​តាម​ផ្លូវ​ដោយ​មាន​លក្ខណៈស្រដៀង​នឹង​ការ​ហែ​កូន​ក្រមុំ​តាម​ទំនៀម​ទម្លាប់​នៃ​កា​ររៀប​អាពាហ៍​ពិពាហ៍​របស់​ចិន​តាំង​ពី​សម័យ​មុន​ចូល​ទៅ​ក្នុង​ឧទ្យាន​សា​​ធារណៈតាខាំ នៅទី​ក្រុង​ថៃ​ណាន​នៅ​មុុន​ពេល​ប្រារព្ធ​ពិធី​រៀបការ​ជន្លេន​ទាំង​នោះ​​ជាមួយ​ដី​នៅ​ក្នុង​ឧទ្យាន​ ។

លោក​វ៉ាង សើនណាន ប្រធាន​សមាគម​អភិវឌ្ឍ​ទី​ប្រជុំ​ជន​តា​ខាំង​ និង​ជា​អ្នក​រៀប​ចំ​ពិធី​រៀប​ការ​ដ៏​ចម្លែក​នោះ​ថ្លែង​ថា ពិធី​នោះ​រៀប​ចំ​ទៅតាម​ទំនៀម​ទម្លាប់​រៀប​ការ​របស់​ជន​ជាតិ​តៃ​វ៉ាន់​ ក្នុង​គោល​ដៅ​ដើម្បី​ជំរុញ​ឱ្យ​ជន​ជាតិ​តៃវ៉ាន់​យល់​ច្បាស់​ពី​សារ​សំខាន់​នៃ​ការ​គ្រប់​គ្រង​ផ្ទៃ​ដី ដែល​រស់​នៅ ព្រោះ​ការ​រេច​រឹល​​របស់​ដី​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​ល្បាប់​ភក់​វាយ​លុុក​ក្នុង​រដូវ​ព្យុះ​ភ្លៀង​ចាត់​ទុក​ថា​ជា​បញ្ហា​ដ៏​ធំ​ផ្នែក​បរិស្ថាន​របស់​តៃ​វ៉ាន់ ។ ជន្លេន​ នឹង​ជួយ​ដោះ​ស្រាយ​បញ្ហានេះ​បាន​ដោយ​ការ​កែ​សម្រួល​គម្រោង​ដី​ធ្លី​ និង​ការ​បង្ហូរ​ទឹក​ ៕