ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EZECOM សហការជាមួយ​ក្រសួង​អប់រំ​ យុវជន​ ​និងកីឡា ដើម្បី​លើក​កម្ពស់​​​ការ​អប់រំ​នៅកម្ពុជា

12 ឆ្នាំ មុន

Ezecom ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​អីុន​ធើរណេត ឈានមុខគេនៅកម្ពុជា បាន​ចុះកិច្ចព្រមព្រៀងជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់​សេវាអ៊ីនធើរ​ណេត និងបរិក្ខារកុំព្យូទ័រដល់​សាលារៀនមធ្យម​សិក្សាចំណេះ​ទូទៅ និងគ្រឹះស្ថានបណ្តុះ​បណ្តាល​គ្រូចំនួន​៥០នៅទូទាំង​ប្រទេស។

Ezecom ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​អីុន​ធើរណេត ឈានមុខគេនៅកម្ពុជា បាន​ចុះកិច្ចព្រមព្រៀងជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់​សេវាអ៊ីនធើរ​ណេត និងបរិក្ខារកុំព្យូទ័រដល់​សាលារៀនមធ្យម​សិក្សាចំណេះ​ទូទៅ និងគ្រឹះស្ថានបណ្តុះ​បណ្តាល​គ្រូចំនួន​៥០នៅទូទាំង​ប្រទេស។

កិច្ចព្រម​ព្រៀងនេះ ធ្វើឡើងកាលពីខែសីហា ២០១២ កន្លង​ទៅ នឹងផ្ដល់ធនធានអប់រំកាន់​តែទូលំទូលាយ​ថែមទៀត​​ដល់ថ្នាក់​រៀន​នៅ​តាម​បណ្ដា​ខេត្តនានានៅទូទាំង​ប្រទេស ។ នេះមានន័យថា ការសិក្សាពីចម្ងាយ​អាចក្លាយជាការពិ​តក្នុងពេលដ៏ឆាប់ខាងមុខនេះ សម្រាប់​​សិស្សានុសិស្ស​រាប់សែននាក់​នៅទូទាំងប្រទេស។

យោងតាម​សេចក្ដីថ្លែងការណ៍ដែលចេញដោយក្រុម​ហ៊ុន Ezecom រួមគ្នាជាមួយនឹងក្រសួង​អប់រំ យុវជន​ និងកីឡា​នៃរាជរដ្ឋា​ភិ​បាលកម្ពុជាEzecomនឹងផ្ដល់សេវាអុីនធើណេតដោយឥតគិតថ្លៃដល់សាលារៀនគ្រឹះស្ថានបណ្តុះបណ្តាលគ្រូចំនួន៥០​នៅទូទាំង​ប្រទេស។  ក្រសួងអប់រំត្រូវបាន​គេរំពឹងថា នឹងផ្ដល់វគ្គបណ្តុះ​បណ្តាលតាមរយៈអីុនធើរណេត និងឯកសារបង្រៀន-រៀន ដែលនឹង​ជួយដល់​លោកគ្រូ អ្នកគ្រូនៅ​តាមខេត្ត​បំប៉នបន្ថែមនូវជំនាញ​របស់ខ្លួន។

លោកអឹុម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមាន​ប្រសាសន៍ថា៖«នេះគឺជាគំរូមួយទៀត​នៃរបៀបដែលវិស័យសាធារណៈ និងវិស័យឯកជនអាចធ្វើការរួម​គ្នាដើម្បីការអភិវឌ្ឍប្រទេសកម្ពុជា ។ ក្រុម​ហ៊ុន Ezecom នឹងផ្ដល់ការដំឡើង​បណ្ដាញ​ខ្សែកាបអុប​ទិក​ដោយឥតគិតថ្លៃ ព្រមទាំង​ការប្រើអុីនធើណេតដោយឥត​គិតថ្លៃដល់សាលារៀន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ​ចំនួន៥០​នៅទូទាំងប្រទេស ។ យោងតាមក្រុមហ៊ុន Ezecom ការដំឡើងនេះត្រូវបានធ្វើរួចរាល់ហើយ ហើយសេវាអីុន​ធើរ​ណេតក៏ត្រូវដាក់​ឲ្យប្រើប្រាស់​រួចរាល់​ហើយដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕