ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតី​ត​​មិត្ត​ស្រី​​កីឡាករ​​បាឡូតេលលី​​​មាន​ផ្ទៃពោះ​​​មិនបញ្ជាក់​ថា​​តើអ្នក​ណា​ជា​ឪពុក​របស់​ទារក​

12 ឆ្នាំ មុន

ទីភ្នាក់​ងារ​​​ព័ត៌មាន​​​បរទេស​​ កាល​ពីថ្ងៃទី​​១៧ កញ្ញា​ កន្លងមក​​​ផ្សាយ​ថា នាង​ជេននី​​ហ្វើ​ ថុុម​សុន​ ស្ត្រី​​​ពេស្យា​​ដ៏​ល្បី​ឈ្មោះបង្ហើប​​​​ឱ្យ​ដឹងថា ​នាង​កំពុង​មាន​​ផ្ទៃ​ពោះ​​​ និង​មិន​ទាន់​​​ដឹងថា ​នរ​ណា​​​ជា​ឪពុក​​របស់​ទារក​​ទេ​​ ប៉ុន្តែមាន​​ម្នាក់​ក្នុង​​ចំណោម​​​៥នាក់​​​​ជាប់​សង្ស័យ​​​គឺ​កីឡាករ​​ម៉ារីយ៉ូ បាឡូតេ​លលី​ ខ្សែ​ប្រយុទ្ធ​​​ឆ្នើម​​​របស់​ក្លិប​​Man City ។

ទីភ្នាក់​ងារ​​​ព័ត៌មាន​​​បរទេស​​ កាល​ពីថ្ងៃទី​​១៧ កញ្ញា​ កន្លងមក​​​ផ្សាយ​ថា នាង​ជេននី​​ហ្វើ​ ថុុម​សុន​ ស្ត្រី​​​ពេស្យា​​ដ៏​ល្បី​ឈ្មោះបង្ហើប​​​​ឱ្យ​ដឹងថា ​នាង​កំពុង​មាន​​ផ្ទៃ​ពោះ​​​ និង​មិន​ទាន់​​​ដឹងថា ​នរ​ណា​​​ជា​ឪពុក​​របស់​ទារក​​ទេ​​ ប៉ុន្តែមាន​​ម្នាក់​ក្នុង​​ចំណោម​​​៥នាក់​​​​ជាប់​សង្ស័យ​​​គឺ​កីឡាករ​​ម៉ារីយ៉ូ បាឡូតេ​លលី​ ខ្សែ​ប្រយុទ្ធ​​​ឆ្នើម​​​របស់​ក្លិប​​Man City ។

នាង​​​ថុម​សុន​ អតីត​ស្ត្រី​​​បម្រើ​​ផ្លូវ​ភេទ​​​លំដាប់​​ខ្ពស់​​​​ដែ​ល​អាច​រក​ចំណូល​​បាន​ពី​​កេរ​ម៉ែ​ចែក​​ឱ្យ​ដល់​​ទៅ​​១.២០០​ផោន​ ឬ​ប្រហែល​​​២.០០០​ដុល្លារ​ ក្នុង​​មួយ​ថ្ងៃ​ និង​ធ្លាប់​រួម​ភេទ​​​​ជាមួយ​បុរស​​ជាង​​១០០​នាក់​​​ ក្នុង​នោះ​​បុរស​ដែល​​​ល្បី​បំផុត​​គឺ​​កីឡា​ករ​​​វេន រូនី ខ្សែ​ប្រយុទ្ធ​​​ក្រុម​​​ជម្រើស​​ជាតិ​​​អង់​គ្លេស​ រួម​ទាំង​​កីឡាករ​​បាឡូ​តេលលី​ ខ្សែ​​ប្រយុទ្ធ​​ក្រុម​ជម្រើស​​ជាតិ​​អីុ​តាលី​ បាន​ទទួល​ស្គាល់​ថា នាង​កំពុង​មាន​ផ្ទៃពោះ​ ។

នាង​​ថុម​សុន បង្ហើ​ប​​ឱ្យដឹងថា ​នាង​ចាប់​ផ្តើម​​​មាន​អារម្មណ៍​ថា កំពុង​មាន​​​ទារក​​ក្នុង​ផ្ទៃ​​កាល​ពី​​​២​ខែ​មុន​ ប៉ុន្តែ​កាល​ណោះ​​​លទ្ធ​ផល​​​​ត្រួត​ពិនិត្យ​​បង្ហាញ​ថា​ ខ្លួន​គ្មាន​​​ផ្ទៃ​ពោះ​ទេ​ លុះ​ក្រោយ​មក​​​ក្បាល​​ពោះ​​​របស់​នាង​ចាប់​ផ្តើម​រីក​ធំ​ និង​នៅ​ពេល​ទៅ​ពិនិត្យ​​​ជាលើ​ក​ទី​​២​ឃើញ​ថា ​នាង​កំពុង​មាន​គភ៌ ។ បច្ចុប្បន្ន​​​​នាង​កំពុង​​ត្រួត​ពិនិត្យ​​​ DNA ដើម្បី​ស្វែង​រក​​​ថា តើ​អ្នក​ណា​​ជា​ឪពុក​​របស់​​​ទារក​​ក្នុង​ផ្ទៃនាង​ ?

យោង​តាម​​​ប្រភព​ព័ត៌មាន​​​​បង្ហើប​ថា​ ​អ្នក​ដែល​​ជាប់​​សង្ស័យ​​​ជា​ឪពុក​ទារក​​​ក្នុង​ផ្ទៃ​​នាង​ថុម​សុន មាន​​ទាំង​​អស់​​​៥នាក់​ ​​​ក្នុង​នោះ​​​កីឡាករ​​បាឡូ​តេលលី​​​​ត្រូវ​ជាប់​​សង្ស័យ​ខ្លាំង​​ជាង​គេ​ ។ ប៉ុន្តែ​​​សម្រាប់​​វេន​ រូនី មាន​ទំនុក​ចិត្ត​​​តិច​តួច​​ ព្រោះ​ស្ត្រី​​​បម្រើ​​សេវាកម្ម​​ផ្លូវ​ភេទ​​​ដ៏​ល្បី​ឈ្មោះ​រូប​នេះ​​បាន​បញ្ជាក់​ថា ​​ខ្សែ​ប្រយុទ្ធ​​​​ដ៏​ឆ្នើម​​​របស់​ក្លិប​​​បិសាច​ក្រហម​​ManUtd​ រូប​នេះ​គ្មាន​​​​ចំណែក​​​ពាក់​ព័ន្ធ​​​ជាមួយ​​ទារក​​ខាង​លើ​ឡើយ​។

នាង​​​ថុម​សុន ​បានគូស​បញ្ជាក់​ថា មាន​បុរស​​ជាច្រើ​ន​នាក់​​​​ព្យាយាម​​​​ដោះ​សា ប៉ុន្តែ​​បុរស​​​ដែល​ជាប់​សង្ស័យ​ខ្លាំង​បំផុត​​​គឺ​កីឡាករ​​​​ម៉ារី​យ៉ូ បាឡូ​តេល​លី​ និង​ចច បេន​ណេត​ ហើយ​ពួកគេ​​​ប្រហែល​ជា​​​មាន​ក្តី​បារម្ភ​​ចំពោះ​​ហេតុ​ការណ៍​នេះ​ ៕